ជំងឺ
ការសិក្សា! បុគ្គលដែលផឹកកាហ្វេលើសបរិមាណនេះរាល់ថ្ងៃ ប្រឈមនឹងកើតជំងឺតម្រងនោមរ៉ាំរ៉ៃ
Mourn Kunthea
January 17 2023
339 views

កាហ្វេជាភេសជ្ជៈដែលជួយប្រឆាំងអុកស៊ីតកម្មដ៏ល្អបំផុតនៅក្នុងរបបអាហារ វាក៏ជាប្រភពនៃប៉ូតាស្យូម វីតាមីន B និង riboflavin ជួយកាត់បន្ថយហានិភ័យនៃជំងឺដូចជាជំងឺទឹកនោមផ្អែមប្រភេទទី 2 ជំងឺថ្លើម និងប្រភេទមួយចំនួននៃជំងឺមហារីកផងដែរ ប្រសិនជាផឹកត្រូវតាមបរិមាណកំណត់។ ប៉ុន្តែប្រសិនជាអ្នក ចូលលក្ខណៈញៀនការហ្វេ ផឹកលើសបរិមាណកំណត់វានឹងក្លាយទៅជាភេសជ្ជៈបំផ្លាញសុខភាពវិញជាពិសេសគ្រឿងក្នុង។

ជាការពិតណាស់ យោងតាមការឱ្យដឹងពីគេហទំព័រ Eat This, Not That បានបញ្ជាក់ថា ជាធម្មតាកាហ្វេខ្មៅគឺគេណែនាំឱ្យផឹកក្នុងបរិមាណ ៣ទៅ៤ពែងក្នុង១ថ្ងៃមិនប៉ះពាល់អ្វីនោះទេគឺវាថែមទាំង ជួយកាត់បន្ថយហានិភ័យនៃជំងឺតម្រងនោមរុំារ៉ៃបានរហូតដល់២៣%ទៀតផង។ ប៉ុន្តែបើអ្នកផឹកកាហ្វេថែមទឹកដោះគោ ស្ករ ឬគ្រីម គឺគេណែនាំឱ្យអ្នកផឹកតែ២ពែងប៉ុណ្ណោះក្នុងមួយថ្ងៃ។

ករណីអ្នកព្យាយាមផឹកលើសបរិមាណនេះ ផឹកទៅតាមចិត្តចង់ ផឹកទៅតាមការស្រេក ផឹកគ្មានម៉ោងកំណត់ មិនដឹងយប់ថ្ងៃ នោះសារធាតុ៣យ៉ាងនៅក្នុងការហ្វេ ដែលមានដូចជាជាតិកាហ្វេអ៊ីនជាដើមនោះ វានឹងបំផ្លាញតម្រងនោមរបស់អ្នកបន្តិចម្តងៗរហូតដល់អ្នកទៅជាកើតជំងឺតម្រងនោមរ៉ាំរ៉ៃ។

មួយវិញទៀត ក្រៅពីផឹកកាហ្វេឱ្យត្រូវបរិមាណ អ្នកផឹកកាហ្វេទាំងអស់ត្រូវដឹងម៉ោងល្អសម្រាប់ផឹកកាហ្វេ មិនមែនចេះតែផឹកទៅតាមចិត្តចង់នោះទេ៖

ចន្លោះម៉ោង ៩ព្រឹកចុះក្រោម (មិនសូវល្អ)

ម៉ោង ៩កន្លះព្រឹក ដល់ ម៉ោង១១កន្លះ (ល្អ)

ម៉ោង ១២ថ្ងៃត្រង់ ដល់ ម៉ោង០១រសៀល (មិនល្អ)

ម៉ោង ០១រសៀល ដល់ ០៥ល្ងាច (ល្អ) ចំពោះអ្នកមានបញ្ហាដំណេកផឹកត្រឹមម៉ោង៣រសៀលបានហើយ

ចាប់ពីម៉ោង ៥ល្ងាចទៅ(មិនល្អ)។

គូសបញ្ជាក់ផងដែរថា បន្ទាប់ពីបានអានអត្ថបទនេះរួចអ្នកគួរងាកទៅសម្គាល់ខ្លួនឯងវិញថា រាល់ថ្ងៃអ្នកផឹកកាហ្វេក្នុងបរិមាណណា តែងតែផឹកនៅបរិមាណណា? បើរាល់ថ្ងៃអ្នកផឹកកាហ្វេច្រើនលើសបរិមាណកំណត់ អ្នកគួរកាត់បន្ថយវិញ បើផឹកខុសម៉ោង គឺគួរតែប្តូរទម្លាប់មកផឹកឱ្យត្រូវម៉ោងវិញ។ ពីព្រោះថា កាហ្វេរាល់ថ្ងៃមិនមែនយើងអាចផលិតបានខ្លួនឯងដោយមិនយកលុយទៅទិញនោះទេ ដូច្នេះអ្នកផឹកត្រូវឆ្លាត ចំណាយលុយឱ្យចំគោលដៅ កុំឱ្យចំណាយលុយហើយមិនបានផលប្រយោជន៍ពីកាហ្វេ តែបែរជាទាញជំងឺពីកាហ្វេវិញ៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
26 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
361 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
252 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
870 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia