សម្រស់
អ្នកត្រូវជៀសវាងទម្លាប់ ២នេះ ហើយផឹកភេសជ្ជៈ២ ថែស្បែកស្អាត កម្រចាស់ណាស់
Tror Sopheap
November 17 2023
1.5 K views

បើអ្នកចង់ថែសម្រសឱ្យក្មេងជាងវ័យ និងមិនឆាប់ចាស់ទេ អ្នកត្រូវមានទម្លាប់ល្អៗ សម្រាប់ការរស់នៅប្រចាំថ្ងៃ។ ដូចជាសព្វថ្ងៃនេះ អ្នកចូលចិត្តផឹកស្រាច្រើន ច្រើនឆ្នាំក្រោយមកមានវ័យចាស់ និងសុខភាពពេញដោយជំងឺលើសឈាម និងជាតិពុលពេញខ្លួន រស់នៅឈឺចាប់ទាំងកាយ ទាំងចិត្តទៀត នាំសម្រស់ និងស្បែកចាស់ជាងវ័យលឿន។ បើអ្នកថែសម្រស់តាមធម្មជាតិចូលអ្នកជៀសវាងទម្លាប់អាក្រក់ ២នេះ និងផឹកភេសជ្ជៈ ២នេះ សម្រស់ក្មេងជាងវ័យ៖

ទម្លាប់គួរតែជៀសវាងទាំង ២នេះ

១. ទម្លាប់ធ្វើឱ្យខូចសម្រស់៖ ពេលអ្នកដើរចេញទៅខាងប៉ះនឹងធូលីដី និងពន្លឺព្រះអាទិត្យ រហូតមកដល់ផ្ទះវិញ អ្នកកុំលាងមុខភ្លាមៗ អ្នកត្រូវសម្រាកឱ្យបាន ១០ ទៅ ១៥ នាទីសិន ហើយចាំអ្នកអាចលាងសម្អាតផ្ទៃមុខ។” បើអ្នកប្រញ៉ាប់លាងមុនធ្វើឱ្យខូចផ្ទៃមុន គឺមកពីស្បែកអ្នកប៉ះកម្តៅថ្ងៃ ហើយអ្នកលាងមុនភ្លាមៗ វាធ្វើឱ្យប្រតិកម្មស្បែកកើតមុន និងជាំមុនលើផ្ទៃមុខរបស់អ្នក។

២. អាហារសម្បូរជាតិខ្លាញ់ និងផ្អែម៖ មានមនុស្សជាច្រើនចូលចិត្តអាហារជាតិខ្លាញ់ និងជាតិផ្អែមក៏ធ្វើឱ្យអ្នកចាស់ជាងវ័យដែរ។ ព្រោះអ្នកហូបអាហារសម្បូរជាតិស្ករធ្វើឲ្យអ្នកងាយឡើងគីឡូ បង្កើតស្នាមជ្រួញ ធ្វើឲ្យស្បែកយើងយារធ្លាក់ និងអាចប៉ះពាល់ទៅដល់សុខភាពក្លាយជាជំងឺទឹកនោមផ្អែម។ ជាតិស្ករដែលយើងញ៉ាំច្រើនពេកនោះ អាចទៅបំផ្លាញប្រូតេអ៊ីន និងសារធាតុលីពីតក្នុងរាងកាយរបស់អ្នកផងដែរ។

ភេសជ្ជៈ ២ ថែសម្រស់ ថែស្បែកកម្រចាស់

១. តែបៃតងក្ដៅៗ៖ យោងតាម Healthline បានឱ្យដឹងថា ការផឹកតែបៃតងក្ដៅៗនៅពេលព្រឹកមួយកែវ នឹងជួយប្រឆាំងជំងឺមហារីក ជួយពង្រឹងប្រព័ន្ធប្រសាទខួរក្បាល ជួយកាត់បន្ថយបញ្ហាផ្លូវដង្ហើមមិនល្អ និងជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមថែមទៀតផង។ បន្ថែមពីនេះ តែបៃតងបានដើរតួនាទីជួយសម្រកគីឡូថែរក្សារាងរបស់អ្នក ដោយសារតែសារធាតុរបស់តែបៃតងបានជួយដុតរំលាយជាតិកាឡូរីលើស និងទប់ស្កាត់ភាពធាត់(កាត់បន្ថយចំណង់អាហារ)។

២. តែទឹកឃ្មុំក្រូចឆ្មា៖ យោងតាមប្រភព Lifehack បានឱ្យដឹងថា ការផឹកទឹកក្រូចឆ្មាទឹកឃ្មុំក្ដៅៗមួយកែវពេលព្រឹក គឺជួយជំរុញប្រព័ន្ធភាពស៊ាំនៃរាងកាយឱ្យរឹងមាំ,ជួយលាងសម្អាតជាតិពុលក្នុងក្រពះ ជួយកម្ចាត់ជាតិពុល,ជួយផ្ដល់សំណើមដល់ស្បែក ធ្វើឱ្យស្បែកមានភាពភ្លឺរលោង។ លើសពីនេះ តែទឹកឃ្មុំក្រូចឆ្មា បានដើរតួនាទីក្នុងការទប់ស្កាត់ភាពឃ្លាន ជួយដុតរំលាយជាតិខ្លាញ់ក្បាលពោះ ធ្វើឱ្យអ្នកមានរាងស្លីមស្អាត៕

អត្ថបទដោយ៖ ទ្រ សុភាព

សៀវភៅ "លំហូរចិត្ត" លោកអ្នកអាចទិញតាម https://t.me/hangchhengH24

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia