អាហារ
ស្ដេចភេសជ្ជៈ៤ប្រភេទ ជួយកម្ចាត់ជាតិខ្លាញ់ ប៉ូវសម្រស់ឱ្យសាច់ចាំក្មេងជាងវ័យ
Senghong Kong
March 1 2023
1.7 K views

ការស្រាវជ្រាវដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Nutrients បានបង្ហាញថា បង្អែម អាហារសម្រន់ និងអាហារចៀនមួយចំនួនមានឥទ្ធិពលនាំឲ្យសម្រស់របស់យើងមានភាពចាស់លឿន ដែលបណ្តាលឲ្យស្បែកយើងខូចខាតយ៉ាងធ្ងន់ធ្ងរដល់ស្បែក។ យោងតាមអ្នកជំនាញមកពី Harvard Health នំបុ័ង ភេសជ្ជៈមានជាតិស្ករ កាបូអ៊ីដ្រាតចម្រាញ់ និងខ្លាញ់ឆ្អែត ក៏បង្កើនឲ្យមានខ្លាញ់ក្បាលពោះផងដែរ។

ដូច្នេះហើយដើម្បីការពារខ្លូនពីរបបអាហារប្រចាំថ្ងៃផ្អែកលើប្រភពគេហទំព័រ Vnexpress អ្នកជំនាញបានណែនាំភេសជ្ជៈមួយចំនួនដើម្បីជួយ កាត់បន្ថយជាតិខ្លាញ់ ពន្យឺតភាពចាស់។ ខណៈភេសជ្ជៈទាំងនោះរួមមានជាតិស្ករទាប កាឡូរី សម្បូរទៅដោយសារធាតុចិញ្ចឹម ឬសារធាតុប្រឆាំងអុកស៊ីតកម្ម។

១. Kombucha៖ គឺជាភេសជ្ជៈប្រពៃណីមានដើមកំណើតមកពីប្រទេសចិន។ ភេសជ្ជៈនេះមានជាតិ fermented ជាមួយគ្រឿងផ្សំធម្មជាតិ អាចការពារភាពចាស់ និងដុតបំផ្លាញកាឡូរីបានយ៉ាងល្អ។

២. ទឹក៖ អ្នកឯកទេសអាហារូបត្ថម្ភ Katie Tomaschko បាននិយាយថា ភេសជ្ជៈដ៏មានប្រសិទ្ធភាព និងសាមញ្ញដែលជួយកម្ចាត់ភាពចាស់នៃស្បែក និងការពារការប្រមូលផ្តុំជាតិខ្លាញ់ គឺទឹកចម្រោះ។ ទឹកជួយដល់ការរំលាយអាហារ គឺជាមូលដ្ឋានគ្រឹះនៃរបៀបរស់នៅដែលមានសុខភាពល្អ ជួយគ្រប់គ្រងទម្ងន់ មានឥទ្ធិពលវិជ្ជមានលើភាពចាស់ និងកាត់បន្ថយហានិភ័យការថយចុះនៃការយល់ដឹង។ យោងតាមរបាយការណ៍ដែលត្រូវបានចេញផ្សាយនៅក្នុង Journal of Clinical, Cosmetic and Investigational Dermatology បានឱ្យដឹងថា ការផឹកទឹកឱ្យបានច្រើនគឺជាគន្លឹះក្នុងការរក្សាស្បែកឱ្យមានសំណើម និងមើលទៅក្មេងជាងវ័យ។៣. កាហ្វេខ្មៅ៖ យោងតាមវេជ្ជបណ្ឌិត Dana Ellis Hunnes កាហ្វេខ្មៅគឺជាភេសជ្ជៈគ្មានកាឡូរី សម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម ប្រឆាំងនឹងការរលាក និងផ្តល់ជាតិទឹកដល់រាងកាយ។ តាមរយៈការកែប្រែការរំលាយអាហារ ធាតុផ្សំនៅក្នុងកាហ្វេអាចដុតបំផ្លាញជាតិខ្លាញ់ ប្រឆាំងភាពចាស់ រក្សាស្បែកឱ្យស និងមានសំណើម។

៤. តែបៃតង៖ តែបៃតងផ្តល់អត្ថប្រយោជន៍សុខភាពដូចគ្នាទៅនឹងកាហ្វេដែរ។ វេជ្ជបណ្ឌិត Hunnes ពន្យល់ថា តែបៃតងមានផ្ទុកសារធាតុប្រឆាំងអុកស៊ីតកម្ម catechins, polyphenols ដែលជួយជំរុញការរំលាយអាហារ។ ភេសជ្ជៈនេះមានធាតុផ្សំសំខាន់ៗនៃជាតិកាហ្វេអ៊ីន និងអេពីហ្កាឡូខេតឈិន ហ្គាឡាត (EGCG) ដែលជួយបំលែងជាតិខ្លាញ់លើសទៅជាអាស៊ីត ដុតបំផ្លាញជាតិខ្លាញ់ និងកាត់បន្ថយភាពតានតឹង ធ្វើឱ្យខួរក្បាលមានភាពមុតស្រួច និងប្រុងប្រយ័ត្នពេញមួយថ្ងៃ។ កម្រិតមធ្យមនៃជាតិកាហ្វេអ៊ីននៅក្នុងតែបៃតងមិនបង្កឱ្យមានផលប៉ះពាល់អវិជ្ជមានលើប្រព័ន្ធសរសៃប្រសាទនោះទេ។ ក្រៅពីនេះ តែបៃតងកាត់បន្ថយខ្លាញ់អាក្រក់ពីរប្រភេទគឺ LDL cholesterol និង triglycerides។

សរុបមកវិញយើងទាំងអស់គ្នាត្រូវតែរៀបចំរបបអាហារការហូបចុកឲ្យបានត្រឹមត្រូវ ចៀសវាងបរិភោគអាហារណាដែលមានផ្អែមពេក ខ្លាញ់ច្រើន និងជាតិអាស៊ីតខ្ពស់ ដែលនាំឲ្យប៉ះពាល់សុខភាពរាងកាយ ធ្វើឲ្យយើងឆាប់ចាស់ ឡើងទម្ងន់ជាដើម ៕

អទ្ថបទដោត៖ ស្រីណុច

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
118 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
697 views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
1.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens
#កីឡាJanuary 17 2025
មុនទៅហាត់ប្រាណ កុំឱ្យមានបញ្ហាធំដល់ពិការ និងជីវិត អ្នកត្រូវដឹងរឿង ៣នេះ
#ចិត្តសាស្ត្រJanuary 17 2025
Elon Musk និង Bill Gates ប្រាប់គន្លឹះ១ ប្រើខួរក្បាលគ្មានភាពស្មុគស្មាញ គ្មានស្រ្តេសទេ
#ជំងឺJanuary 16 2025
ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
#ចិត្តសាស្ត្រJanuary 16 2025
ខំធ្វើរឿងសំខាន់ ៣នេះ ឱ្យអ្នកចៀសវាងជំងឺកាច និងបញ្ហាផ្លូវចិត្ត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia