កីឡា
ភេសជ្ជៈ ១នេះសាមញ្ញទេ តែដុតជាតិខ្លាញ់សាហាវ សូម្បីតែជំងឺកម្រិតធ្ងន់ធ្ងរៗ ក៏ខ្លាចដែរ
Tror Sopheap
January 5 2024
1.7 K views

យោងតាមគេហទំព័រ www.eatthis.com បានធ្វើការសិក្សាមួយនៅឆ្នាំ ២០០៨ មានមនុស្សចូលរួមចំនួន ៦០នាក់ តាមដានរបបអាហារអស់ពេល ១២សប្តាហ៍ ក្នុងការផឹកតែបបៃតង ជួយកម្ចាត់ជាតិខ្លាញ់។ ហើយតែបៃតងនេះ ជួយជំងឺគាំងបេះដូង និងដាច់សរសៃឈាមក្នុងខួរក្បាល៖ ការសិក្សាក្នុងឆ្នាំ ២០០៦ លើយុវជនជប៉ុនចំនួន​៤០០០០នាក់ បានរកឃើញថា អ្នកដែលញ៉ាំតែបៃតង ច្រើនជាង៥កែវក្នុងមួយថ្ងៃ អាចជួយកាត់បន្ថយបាន២៦% នៃការគាំងបេះដូង ដាច់សរសៃឈាមក្នុងខួរក្បាល និងគ្មានការឡើងគីឡូនោះទេ។

ជាលទ្ធផលរួមសន្នតថា ការទទួលទានតែបៃតងពី៣ទៅ៥ពែងក្នុង១ថ្ងៃ គឺល្អបំផុតសម្រាប់សុខភាព(អាស្រ័យលើសុខភាពមនុស្សម្នាក់ៗ) តែក៏មិនគួរទទួលច្រើនលើសលប់ពេកនោះទេ។ ហើយតែបៃតងនេះ ជួយឲ្យមនុស្សមានអាយុវែង បើតាមការសិក្សាក្នុងឆ្នាំ២០២០ លើប្រជាជនចិនចំនួន ១០០,០០០នាក់ ដែលញ៉ាំតែបែតងយ៉ាងហោចណាស់បីដងឬច្រើនជាងនេះក្នុងមួយសប្ដាហ៍ ជួយឲ្យពួកគេអាចរស់នៅបានច្រើនជាង១៥ខែ បើប្រៀបធៀបជាមួយអ្នកដែលមិនបានញ៉ាំ។ វាជួយប្រឆាំងនឹងប្រភេទជំងឺមហារីក និងស្រូបជាតិស្ករការពារជំងឺទឹកនោមផ្អែមផងដែរ។

សម្រាប់អ្នកធ្វើលំហាត់ប្រាណកាន់តែផឹកតែបៃតងនោះ វាធ្វើឱ្យដើរ រត់តិចៗ និងការហាត់ប្រាណឆាប់មានលទ្ធផលក្នុងការដុតជាតិខ្លាញ់ ឱ្យសាច់តឹងហាប់ស្អាត ហើយជាពិសេសជួយការពារជំងឺការពារជាច្រើនថែមទៀត ជំងឺធាត់ ជំងឺកាំងបេះដូង និងជំងឺលើសឈាម ហើយការពាររាងកាយឱ្យមានភាពរឹងមាំក្នុងការធ្វើចលនាដល់វ័យចាស់ផងដែរ។ ព្រោះនៅតែនេះមានសារជាតិflavonoidsខ្ពស់ ដើម្បីជួយជំរុញសន្ទស្សន៍ម៉ាសរាងកាយទាបដែលមានន័យថាអ្នកនឹងមានគីឡូតិចជាងមុខក្នុងការសម្រកជាតិខ្លាញ់៕ អត្ថបទដោយ៖ ទ្រ សុភាព

២០២៤ ទាំងអស់គ្នាគួរតែអានសៀវភៅ ១ក្បាលនេះ

ជម្រុញទាំងអ្នកមិនទាន់ចេញរកស៊ី និងអ្នកកំពុងរកស៊ី

នៅថ្ងៃទី ២៧ ខែមករា ខាងមុខនេះ ខ្ញុំនិងប្រាប់ពីចំណុចសំខាន់របស់សហគ្រិនគួរតែមាន ដែលជួយជម្រុញចិត្តសហគ្រិនគ្រប់រូបឱ្យកាន់តែរឹងមាំ

ទំនាក់ទំនងចុះឈ្មោះចូលរួមសិក្ខាសាលា https://t.me/hangchhengH24

👉 តម្លៃពេញ ១៥$

👉 ចុះឈ្មោះ ៥០នាក់ដំបូង តម្លៃ ១០$

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2362

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia