ជំងឺ
អាការៈសំខាន់ បញ្ជាក់ថា អ្នកកំពុងកើតជំងឺស្ទះសរសៃឈាមខួរក្បាល បង្កគ្រោះថ្នាក់ខ្ពស់ បើព្យាបាលយឺត
Thida Pet
March 10 2024
7 K views


ជំងឺស្ទះសរសៃឈាមក្នុងខួរក្បាលគឺជាជំងឺមួយដែលកើតមានឡើង ដោយសារបរិមាណឈាមទៅចិញ្ចឹមខួរក្បាលមានការថយចុះ ឬក៏បាត់បង់ទាំងស្រុង។ ចំពោះកត្តាដែលធ្វើឱ្យបរិមាណឈាមនៅក្នុងខួរក្បាលមានការថយចុះ​ គឺអាចបណ្ដាលមកពីកត្តា សរសៃឈាមមានការរួមតូច ដោយដុំកំណកខ្លាញ់ ឬក៏ស្ទះសរសៃឈាមជិតឈឹង ដោយសារកំណកឈាម។

យោងតាមប្រសាសន៍ វេជ្ជបណ្ឌិត ភួង សុភ័ក្រ្ត ជាគ្រូពេទ្យ​ឯកទេសបេះដូង នៅមន្ទីរសម្រាកព្យាបាល ហេមេត និងជាគ្រូពេទ្យ​ផ្នែកសង្គ្រោះបន្ទាន់ និងឆ្លុះសរសៃឈាមបេះដូងបម្រើការនៅមន្ទីរពេទ្យមិត្តភាពខ្មែរ​សូវៀត នឹងធ្វើការបកស្រាយ​ជុំវិញ លើកត្តាបង្ក និងរោគសញ្ញានៃជំងឺ​ស្ទះសរសៃ​ឈាមខួរក្បាល។

វេជ្ជបណ្ឌិត​ភួង សុភ័ក្ត្រ​ បានលើកឡើងអំពីមូលហេតុនាំឳ្យកើតជំងឺស្ទះសរសៃឈាម​ខួរក្បាលមាន៣៖

-ជំងឺបេះដូងដែលបង្កឳ្យមានដុំកំណកឈាម ដូចជា: ជំងឺវិបត្តិចង្វាក់បេះដូង (Atrial fibrillation), ជំងឺខូចប្រឹសបេះដូង (Mitral stenosis), ជំងឺខ្សោយបេះដូង (Advance heart failure)

-បញ្ហាកំណកខ្លាញ់ធ្វើឳ្យប្រហោងសរសៃឈាមរួមតូច (Atherosclerosis)

-Unknown cause។

លោកវេជ្ជបណ្ឌិតបានបន្តថា សម្រាប់រោគសញ្ញាសំខាន់ដែលយើងគួរកត់សម្គាល់រួមមាន៖

-អ្នកជំងឺអាចមានរោគសញ្ញា បាត់បង់លំនឹង ឈរលែងកើត មានអាការៈធីងធោង។

-ភ្នែកមើលទៅខុសប្រក្រតី មើលទៅស្រវាំង ឬក៏មើលលែងឃើញ ឬក៏អាចមើលរបស់អ្វីមួយបែកជា២ ឬក៏ត្របកភ្នែករបស់អ្នកជំងឺគឺមានការធ្លាក់ បិទមិនជិតជាដើម។

-មុខផ្នែកខាងណាមួយរបស់អ្នកជំងឺគឺមានការខ្សោយ (មុខធ្លាក់មួយចំហៀង ស្ពឹកមុខ)

-អវយវៈដៃជើង ២ផ្នែកនេះ អាចមានផ្នែកណាមួយខ្សោយ​ ដូចជាការស្ពឹក មិនដឹងឈឺ មិនដឹងក្ដៅ មិនដឹងត្រជាក់។

-ការនិយាយ គឺអ្នកជំងឺអាចនិយាយលែងកើតភ្លាមៗ និយាយស្ដាប់មិនបាន ខុសប្រក្រតីនេះក៏ចាត់ជាសញ្ញានៃជំងឺស្ទះសរសៃឈាមខួរក្បាលដូចគ្នា។

បន្ថែមលើសពីនេះ បណ្ឌិតភួង សុភ័ក្រ្ត ​ក៏បានផ្ដាំផ្ញើថាប្រសិនណាបងប្អូនមានសញ្ញាណាមួយកើតមានឡើងលើខ្លួនឯង ឬអ្នកនៅជុំវិញខ្លួន ដូចបានរៀបរាប់ខាងលើ សូមប្រញាប់បញ្ចូនមកជួបពេទ្យឯកទេសឱ្យបានលឿន ដើម្បីឱ្យគ្រូពេទ្យពិនិត្យ ធ្វើរោគវិនិច្ឆ័យ និងព្យាបាលឱ្យបានត្រឹមត្រូវតាមវេជ្ជសាស្ត្រ។ ដំណាក់កាលនៃការព្យាបាល ត្រូវឳ្យបានឆាប់រហ័ស តាម​វេជ្ជសាស្ត្រត្រឹមត្រូវ ទើបអាចសង្គ្រោះជីវិតអ្នកជំងឺបាន ព្រោះថាជំងឺស្ទះសរសៃឈាមខួរក្បាល គឺអាចគ្រោះថ្នាក់អាយុជីវិត និងប្រឈមពិការភាពផងដែរ បើយើងធ្វើប្រហែសយឺតយ៉ាវ ឬព្យាបាល​មិនបានត្រឹមត្រូវ។

ជាចុងក្រោយលោក ប្រសិនណាបងប្អូនមានចម្ងល់ពាក់ព័ន្ធជំងឺស្ទះសរសៃឈាម​ខួរក្បាល បងប្អូនអាចមកពិគ្រោះជាមួយ លោកវេជ្ជបណ្ឌិត ភួង សុភ័ក្រ្ត ផ្ទាល់ឬលេខទូរស័ព្ទ 078 89 69 19 (24 ម៉ោង) ឬមកកាន់មន្ទីរពេទ្យផ្ទាល់ ហេមេត បានរយៈហ្វេសបុកផេកផ្ទាល់ HEMAT Heart & Maternity Clinic

អត្ថបទដោយ៖ ប៉ែត ធីតា(petthida)

Cerebral Artery Thrombosis Treatment in Florida by Neurosurgeon |


 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
27 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
362 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
252 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
870 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia