មានមនុស្សជាច្រើនមិនសូវខ្វល់ពីអាហារប៉ុន្មានទេ ចូលចិត្តហូបសាច់ដូចជាសាច់គោ សាច់ជ្រូក និងសាច់ដែលមានប្រភេទពិបាករលាយ។ ហើយមានទម្លាប់អង្គុយលេងទូរស័ព្ទ និងអានសៀវភៅយូរៗ ខណៈពេលដែលបន្ទោរបង់ និងកើតឡើងដោយសារការទល់លាមកជាប្រចាំនេះឯង”។ នេះជាហេតុមួយ នាំឱ្យកកើតជំងឺទសដូងបាត។ ថ្ងៃនេះ ចាប់បៃតង សុំលើកពីវេជ្ជបណ្ឌិតថាវ ស៊ីដានីន ឯកទេសផ្នែកក្រពះ ពោះវៀន និងឬសដូងបាត ដែលមកពីមន្ទីរព្យាបាលអេគីប បានណែនាំអាហារចំនួន ៦ ការពារជំងឺឬសដូងបាត៖
១. ផ្លែចេកទុំ៖ ចេកនេះ មានប្រភពប៉ូតាស្យូមដ៏អស្ចារ្យ ដើម្បីជួយបានយ៉ាងច្រើនជាមួយនឹងការគ្រប់គ្រងធាតុរាវនឹងសម្ពាធឈាមក្នុងរាងកាយ និងការពារពីការរមួលក្រពើ ហើយវាផ្ទុកទៅដោយសារវាមានជាតិសរសៃខ្ពស់ដែលជួយសម្រួលដល់ការបន្ទោរបង់របស់អ្នកផងដែរ។
២. ផ្លែក្រូច៖ ក្នុងផ្លែក្រូចសម្បូរដោយវីតាមីនCនិងA ជាច្រើន ដែលមានតួនាទីជួយសម្រួលក្នុងការរំលាយអាហារ និងជួយឲ្យស្បែករបស់យើមានលក្ខណៈស្រស់ថ្លាពីខាងក្នុងទៀតផង។
៣. ផ្លែប៉ោម៖ ផ្លែប៉ោមមានជាតិសរសៃខ្ពស់ណាស់ដែលអាចជួយគ្រប់គ្រងការរំលាយអាហាររបស់ស្ត្រីមានផ្ទៃពោះ និងការពារជំងឺឬសដូងបាតដែលជាបញ្ហាទូទៅ ដែលស្ត្រីមានផ្ទៃពោះជាច្រើនកំពុងប្រឈមមុខថែទៀត។
៤. ផ្លែស្រការនាគ៖ វាសម្បូរដោយអាស៊ីតហ្វូលិក ដែលជួយក្នុងការអភិវឌ្ឍសរសៃប្រសាទរបស់កុមារក្នុងផ្ទៃ ហើយវាផ្តល់នូវអត្ថប្រយោជន៍ចំពោះស្ត្រីដែលមានផ្ទៃពោះដែលងាយប្រឈមនឹងជំងឺឬសដូងបាត ដោយជួយឱ្យពួកគាត់មានប្រព័ន្ធរំលាយអាហារល្អ។
៥. បន្លែបៃតង៖ វាមានផ្ទុកវីតាមីន C កាល់ស្យូម ជាតិដែក ម៉ាញេស្យូម វីតាមីន K និងប៉ូតាស្យូមដែលជួយដល់ប្រព័ន្ធរំលាយអាហាឲ្យមានដំណើរការល្អងាយស្រួលក្នុងការបន្ទោរបង់ និងជំងឺឬសដូងបាតផងដែរ។
៦. ទឹក៖ ការញុំាទឹកឲ្យបានគ្រប់គ្រាន់ ជួយដល់សារពាង្គកាយពីការហេវ ហត់អស់កម្លំាង និងផ្ដល់ឲ្យស្បែកមានសំណើម មិនថែមទាំងប៉ុណ្ណោះ វាជួយឲ្យប្រព័ន្ធរំលាយអាហារមានដំណើរការបានល្អ និងលាងសម្អាតជាតិពុលពីក្នុងខ្លួនបានថែមទៀតផង។ បរិមាណនៃការញុំាទឹកឲ្យបានត្រឹមត្រូវ ចាប់ពី៣លីត្រជាងទៅ៤លីត្រជាងនេះក្នុងមួយថ្ងៃ។
ដើម្បីទប់ស្កាត់ពីជំងឺឬសដូងបាតនេះ សូមអ្នកយកចិត្តទុកដាក់ចំពោះចំណីអាហារដែលអ្នកបរិភោគជាប្រចាំ ហើយព្យាយាមញុំាបន្លែ ផ្លែឈើ ត្រី និងធ្វើលំហាត់ប្រាណឲ្យបានច្រើន៕
អត្ថបទដោយ៖ ទ្រ សុភាព