ជំងឺ
វេជ្ជបណ្ឌិតបញ្ជាក់ថា៖ ញ៉ាំផ្លែឈើ១នេះ ឱ្យអ្នកនៅឆ្ងាយពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 22 2022
44.9 K views

ពេលប្រជាជនខ្មែរយើងខ្វះការយល់ដឹងពីរបៀបថែសុខភាព នាំកើតជំងឺច្រើនមុខណាស់។ យោងតាមអង្គការសុខភាពពិភពលោក(WHO) បានធ្វើការស្ទង់មតិនៅស្រុកខ្មែរតាមជនបទកាលពីឆ្នាំ ២០០៥ បានបញ្ជាក់ថា អត្រានៃអ្នកជំងឺទឹកនោមផ្អែមចន្លោះពី ៥% ទៅ ១០% ជាមនុស្សមានវ័យ ២៥ឆ្នាំជាង។ នេះជាចម្លើយគួរឱ្យភ្ញាក់ផ្អើលមែនទែន ចំពោះប្រជាជនខ្មែរមួយចំនួន មានការលើសគីឡូ បើប្រៀបធៀបជាមួយប្រទេសដទៃទៀត។

តាមលោកវេជ្ជបណ្ឌិត Raymond Francis បញ្ជាក់ថា រាល់ជម្ងឺទាំងអស់របស់មនុស្សមានការទាក់ទងនឹងជាតិស្ករកែច្នៃ។ នៅក្នុងនោះមានជំងឺទឹកនោមផ្អែម និងមហារីកដែរ។” ព្រោះប្រជាជនខ្មែរយើងភាគច្រើន ជាក់ស្តែងយុវជន និងមនុស្សចាស់មួយចំនួនធំ ចូលចិត្តអាហារ និងភេសជ្ជៈជាតិស្ករលើសកម្រិត មានទឹកក្រឡុក មានទឹកសេរ៉ូ និងគ្រឿងកំប៉ុងផ្សេងៗទៀត សុទ្ធតែមានជាតិស្ករមិនតិចមួយស្លាបព្រានោះទេ ជាហេតុនាំអ្នកឱ្យកើតជំងឺទឹកនោមផ្អែម កើតរោគធាត់ និងកើតរោគបេះដូងជាដើម។” យោងតាមសមាគមបេះដូងអាមេរិចបានណែនាំឱ្យបុរសទទួលទានជាតិស្ករមិនលើសពី ៣៧ក្រាម (៩ស្លាបព្រាកាហ្វេ) និងស្ត្រីទទួលទានមិនលើសពី ២៥ក្រាម (៦ស្លាបព្រាកាហ្វេ) ក្នុងមួយថ្ងៃ។

តាមលោកវេជ្ជបណ្ឌិត Chris Steele មានអាយុ ៧៨ឆ្នាំ អ្នកជំនាញផ្នែកវេជ្ជសាស្ត្រ សញ្ជាតិអង់គ្លេស បានបញ្ជាក់បន្ថែមថា “ផ្លែប៉ោម ជាប្រភពជាតិសរសៃដ៏អស្ចារ្យដែលមានសារធាតុចិញ្ចឹមកាត់បន្ថយហានិភ័យជំងឺបេះដូង និងជំងឺទឹកនោមផ្អែមប្រភេទទី២។” សូម្បីអ្នកឧកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី បានប្រាប់ក្រុមការងារចាបបៃតង កាលសម្ភាសរយៈពេលជិត ២ម៉ោង នៅឆ្នាំ២០២១ ថា “ខ្ញុំតែងហូបផ្លែប៉ោមមួយផ្លែជាប្រចាំថ្ងៃ បើថ្ងៃណាគ្មានផ្លែប៉ោមទេ ខ្ញុំហូបចេកជំនួសវិញ។ ព្រោះផ្លែប៉ោមមានឥទ្ធិពលក្នុងការទប់ស្កាត់ កុំឱ្យកោសិកាខូច និងពង្រឹងប្រព័ន្ធរាងកាយ កុំឱ្យចុះខ្សោយ។”

តាមគេហទំព័រ Healthline បានបញ្ជាក់ឱ្យដឹងថា នៅក្នុងផ្លែប៉ោមមានសារធាតុបី ទីមួយ Quercetin អាចកាត់បន្ថយល្បឿនជាតិស្ករពីអាហារកាបូអ៊ីដ្រាត ឬស្រូបជាតិស្ករចេញពីអាហារ។ ទីពីរ Chlorogenic acid ជួយឱ្យរាងកាយប្រើប្រាស់ជាតិស្ករមានប្រសិទ្ធភាពជាងមុន។ ទីបី Phlorizin ជួយកាត់បន្ថយជាតិស្ករបែបគីមី ឬពីអាហារកែច្នៃ ហើយជួយបន្ថែមជាតិស្ករធម្មជាតិដល់ចរន្តឈាមឡើងវិញផងដែរ។

សម្រាប់អ្នកជំងឺទឹកនោមផ្អែម និងមិនទាន់មានវិញ ការញ៉ាំផ្លែប៉ោម ជួយកាត់បន្ថយជាតិស្ករក្នុងរាងកាយមានប្រសិទ្ធភាព។ ហើយអ្នកត្រូវបញ្ចូលទម្លាប់មួយចំនួនទៀត ដូចជាការហាត់់ប្រាណ និងមានរបបអាហារបែបធម្មជាតិ ដូចជាត្រី បន្លែ និងផ្លែឈើ ជួយកាត់បន្ថយ និងការពារជំងឺទឹកនោមផ្អែម៕ អត្ថបទដោយ៖ ទ្រ សុភាព

10 Ways to Lower Blood Sugar - DSM

 

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2402

អត្ថបទទាក់ទង

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
31 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
62 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
828 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
489 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
80 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia