ជំងឺ
វេជ្ជបណ្ឌិតថា៖ ភេសជ្ជៈ ១នេះ ជាថ្នាំទិព្វការពារជំងឺមហារីកថ្លើម រស់ឱ្យមានក្តីសុខ
Tror Sopheap
December 22 2022
383 views

អ្នកឆ្ងល់ទេថា ប្រទេសជប៉ុន និងអ្នករស់នៅតំបន់កោះអាយុវែងអូគីណាវ៉ា មានចំនួនអ្នកកើតជំងឺមហារីកតិច និងសម្បូរមនុស្សរស់នៅអាយុវែងច្រើនជាងគេ។ ព្រោះពួកគេមានភេសជ្ជៈមួយ ដែលពួកគេហៅថា “ភេសជ្ជៈទិព្វការពារជំងឺ ហើយបន្តអាយុវែង” គឺភេសជ្ជៈតែបៃតងដ៏មានឥទ្ធិពលនេះឯង។

បើយោងតាមសមាគមជំងឺមហារីកអាមេរិក(CDC) បញ្ជាក់ថា រយៈពេល ១៥ឆ្នាំចុងក្រោមមកនេះ អត្រាជំងឺមហារីកថ្លើមចេះតែកើនឡើងច្រើនជាង ៤០%។ រៀងរាល់ឆ្នាំ នៅទូទាំងពិភពលោក មានអ្នកកើតជំងឺមហារីកចំនួនថ្មី ៨០០.០០០នាក់ ហើយមានការស្លាប់ប្រហែល ៧០០.០០០នាក់ដែរ។ តើតែបៃតងអាចជួយជំងឺមហារីកថ្លើមដោយរបៀបណ?

តាមវេជ្ជបណ្ឌិតលោក Fung Lung Chung សញ្ជាតិជប៉ុនបានធ្វើការស្រាវជ្រាវនៅសាកលវិទ្យាល័យ Georgetown និងជាអ្នកជំនាញផ្នែកជំងឺមហារីក មានប្រសាសន៍ថា ខ្ញុំអត់ដឹងថា ម្តាយខ្ញុំនិយាយត្រូវ ឬខុសនោះទេថា តែបៃតងជួយការពារជំងឺមហារីកនោះ។ ហើយខ្ញុំចាប់ផ្តើមធ្វើការពិសោធលើតែបៃតងនេះ។ តាមការពិសោធន៍លើសត្វកណ្តុរ បានបង្ហាញថា សារធាតុ Biomarker Y-OHPdG ជាប្រភេទនាំឱ្យខូចខាតជាលិកា DNA មិនអាចប្រឆាំងនឹងជំងឺមហារីកថ្លើម។ ហើយវាកើតឡើងមកពីការជក់បារី ការផឹកសា្រ និងកត្តាអាហារមួយចំនួន។ ហើយអ្នកវះកាត់ជំងឺមហារីកថ្លើមរួច គេធ្វើការព្យាបាលដោយយកសារធាតុ polyphenol ដែលចម្រាញ់ចេញពីតែបៃតង។ តាមគេប៉ាន់ប្រមាណមានប្រសិទ្ធភាពប្រហែល ៧០%ទៅ៨០% ជំងឺមហារីកថ្លើមរបស់មនុស្ស។ 

តាមវេជ្ជបណ្ឌិតលោកស្រី Aiwu Ruth He ជាជំនួយការរបស់លោក Chung ក៏បានបន្ថែមថា ខ្ញុំសិក្សាមានពីរដំណាក់កាល ទី១. ខ្ញុំត្រូវធានាសុវត្ថិភាពក្នុងការសារធាតុចម្រាញ់តែបៃតង និងកំណត់បរិមាណចំនួនដូសផ្តល់ឱ្យមនុស្ស និងទី២. ជាការវាយតម្លៃថា តើការចម្រាញ់តែបៃតងអាចជួយកាត់បន្ថយកម្រិតនៃ Y-OHPdG នៅក្នុងថ្លើមរបស់មនុស្សក្នុងកម្រិតណាដែរ”។

នៅប្រទេសចិន និងឥណ្ឌា សម័យបុរាណ គ្រូពេទ្យតែងប្រើតែបៃតងជាថ្នាំរំញោច ថ្នាំបញ្ចុះទឹកនោម ថ្នាំបំបាត់ការឈឺចាប់ (គ្រប់គ្រងការហូរឈាម និងជួយព្យាបាលរបួស) និងធ្វើឱ្យសុខភាពបេះដូងប្រសើរឡើង។ មានវេជ្ជបណ្ឌិត និងអ្នកស្រាវជ្រាវច្រើន មិនទាន់ធានាទទួលស្គាល់ថា តៃបៃតងនេះ ជួយការពារជំងឺមហារីកថ្លើម និងជំងឺមហារីកផ្សេងបាន ១០០%នោះទេ ប៉ុន្តែតាមការពិសោធគេរកឃើញថា វាមានប្រសិទ្ធភាពជាវិជ្ជមាន និងប្រើបានផលតាមកម្រិតប្រភេទជំងឺមហារីកថ្លើម។ ជាពិសេសអ្នកមិនទាន់មានជំងឺទេ ការផឹកតែបៃតងជួយការពារអ្នកកុំឱ្យកើតជំងឺមហារីក និងជំងឺធ្ងន់ៗ ផ្សេងឯទៀតដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2322

អត្ថបទពេញនិយមប្រចាំខែ

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
2.7 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.4 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#ចិត្តសាស្ត្រ

លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
Tror Sopheap
January 22 2025
2 K views

#ចិត្តសាស្ត្រ

អ្នកជំនាញប្រាប់ថា ហាត់ប្រាណសម្រកគីឡូបែបនេះ ងាយស្រកគីឡូ ហើយមិនធុញ
Tror Sopheap
January 9 2025
2 K views

#កីឡា

ហាត់ប្រាណពេលល្ងាច មានគុណសម្បត្តិ៤ លើសពីការសម្រកគីឡូ
Tror Sopheap
January 10 2025
1.7 K views
អត្ថបទថ្មីៗ
#ចិត្តសាស្ត្រJanuary 23 2025
វិធីគិតលោក ត្រាំ មានសមត្ថភាពអស្ចារ្យទាញជីវិតគាត់ក្លាយជាប្រធានាធិបតីទី៤៧
#កុមារJanuary 23 2025
បណ្ឌិត អ៊ិន ចាន់នី មេធំអេស៊ីលីដាប្រាប់ពីវីធីចិញ្ចឹមកូនឱ្យចេះគ្រប់គ្រងលុយ
#ចិត្តសាស្ត្រJanuary 22 2025
លោក ត្រាំ ផ្តាំយុវជនថា បើមិនចង់ឱ្យជីវិតលំបាកទៅថ្ងៃអនាគតទេ ត្រូវគិតលើរឿង ៣នេះ
#អត្ថបទ PRJanuary 22 2025
ក្នុងឱកាសបុណ្យចូលឆ្នាំចិន មន្ទីរព្យាបាលធ្មេញសន្តិភាពមានចែកជូនអាំងប៉ាវvoucher ទាំងនេះដល់អតិថិជនដែលមកពិនិត្យនិងព្យាបាលធ្មេញផ្ទាល់
#អាហារJanuary 20 2025
ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
#អត្ថបទ PRJanuary 19 2025
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពីអត្ថប្រយោជន៍នៃសណ្តែកសៀង និងវិទ្យាសាស្រ្តនៅពីក្រោយ Phytoestrogens

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia