ជំងឺ
វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ថា នេះជាសញ្ញាឈាមអ្នកជិតកើតជំងឺទឹកនោមផ្អែមគួរធ្វើដើម្បីការពារ
Tror Sopheap
December 20 2023
6 K views

អ្នកកើតជំងឺទឹកនោមផ្អែមមានកត្តាច្រើនយ៉ាងជាពិសេសអ្នកផឹកស្រា។ ព្រោះស្រាមានជាតិស្ករខ្ពស់ បើអ្នកទទួលទានក្នុងបរិមាណច្រើនជាប្រចាំថ្ងៃអាចប្រឈមមុខនឹងការលើសអាស៊ីត លើសជាតិខ្លាញ់និងលើសជាតិស្ករ និងមួយវិញទៀតផឹកភេសជ្ជៈផ្អែមៗ និងអាហារប្រៃផ្អែមច្រើនក៏ជាកត្តាជម្រុញឱ្យបុគ្គលម្នាក់កាន់តែប្រឈមជាមួយនឹងការកើតជំងឺទឹកនោមផ្អែមប្រភេទទី២លឿនដែរ។ កុំឱ្យស្តាយក្រោយពេលកើតជំងឺទឹកនោមផ្អែម អ្នកត្រូវដឹងពីសញ្ញាឈាមដែលលើសកម្រិតជាតិស្ករជាមុនសិន កុំអាងថាក្មេងមិនអី ព្រោះឥឡូវនេះក្មេងក៏អាចប្រឈមនឹងជំងឺទឹកនោមផ្អែមដែរ។

បើយោងតាមលោកវេជ្ជបណ្ឌិត មិញ ចាន់ភក្ដី ជាគ្រូពេទ្យឯកទេសព្យាបាលជំងឺទឹកនោមផ្អែមនិងជំងឺទូទៅនៅមន្ទីរពេទ្យ Sky Family Clinic បានរៀបរាប់ថា តាមមជ្ឈមណ្ឌលបង្ការជំងឺ (US CDC) បានចុះផ្សាយថានៅអាមេរិកក្នុងចំណោមមនុស្សបីនាក់មានម្នាក់ បានត្រៀមកើតជំងឺទឹកនោមផ្អែមរួចជាស្រេចហើយ អ្នកជំងឺដែលត្រៀមកើតទឹកនោមផ្អែម ជាបុគ្គលដែលធាត់លើសគីឡូគ្មានលំហាត់ប្រាណ ញ៉ាំអាហារផ្អែមៗ ក្លាយជាទម្លាប់ធម្មតារបស់គាត់ ហើយជាបុគ្គលតែងតែចូលចិត្តផឹកស្រា ជក់បារី និងគេងយប់ជ្រៅពេកធ្វើឱ្យជាតិស្ករក្នុងឈាមចេះតែកើនឡើង។ ហើយសញ្ញាអ្នកត្រៀមកើតជំងឺទឹកនោមផ្អែមនេះ គឺឈាមរបស់គាត់ចាប់លើសពី​១០០ ទៅ​១២៥​មិល្លីក្រាម​/ដេស៊ីលីត្រ គឺបូមសឈាមនៅពេលព្រឹកជាពេលគេមិនទាន់ហូបអាហារចូលពោះដើម្បីដឹងពីកម្រិតជាតិស្ករ។ បើអ្នកលើសជាតិស្ករក្នុងឈាមបែបនេះជាសញ្ញាបញ្ជាក់ថារយៈពេល ៣ទៅ៥ឆ្នាំខាងមុខទៀត អ្នកកើតប្រឈមនឹងជំងឺទឹកនោមផ្អែមហើយ បើមិនព្រមព្យាយាមកែទម្លាប់ខាងលើទេនោះ”។

ហើយលោកគ្រូពេទ្យ ចាន់ភក្ដី បានបញ្ជាក់បន្ថែមទៀតថា ការពិនិត្យសុខភាពរយៈពេលមួយឆ្នាំម្តងឬពីរម្តងសម្រាប់ប្រជាជនយើងដើម្បីដឹងពីអាការៈជំងឺរយៈពេល៥ឆ្នាំខាងមុន ហើយយើងអាចការពារជំងឺទុកជាមុន។ ព្រោះការពិនិត្យសុខភាពជួយការពារជំងឺទឹកនោមផ្អែមទុកជាមុនយ៉ាងល្អថាយើងលើសកម្រិតជាតិស្ករនិងខ្លាញ់កម្រិតណា? ឬមួយទៀតដឹងថា យើងកើតជំងឺទឹកនោមផ្អែមកម្រិតស្រាល ឬកម្រិតធ្ងន់ធ្ងរ? ហើយគួរហូបអាហារបែបណាល្អសុខភាព និងធ្វើលំហាត់ប្រាណដើម្បីបញ្ចុះជាតិស្ករក្នុងឈាមជាដើម”។ ចំណែកអ្នកជំងឺមិនអាចគ្រប់គ្រងជាតិស្ករ ព្រោះតែគ្មានការព្យាបាល និងលេបថ្នាំឱ្យបានត្រឹមត្រូវវេជ្ជបញ្ជារបស់ពេទ្យជាហេតុនាំឱ្យស្ថានភាពជំងឺទឹកនោមផ្អែមរបស់គាត់កាន់តែធ្ងន់ឡើងពីមួយថ្ងៃទៅមួយថ្ងៃ។

ដូចនេះហើយ ប្រសិនបើអ្នកធ្វើតេស្តឈាមហើយមានសញ្ញាលើសកម្រិតជាតិស្ករ ១០០មិល្លីក្រាម/ដេស៊ីលីត្រ កុំភ័យព្រួយអី គ្រាន់តែអ្នកប្តូរទម្លាប់តាមលោកគ្រូពេទ្យ ចាន់ភក្ដី មានប្រសាសន៍ចុងក្រោយថា អ្នកនៅតែអាចការពារជំងឺទឹកនោមផ្អែមបានទាន់ពេលវេលាដែរ គឺថា អ្នកត្រូវតែព្យាយាមហាត់ប្រាណជាប្រចាំថ្ងៃ (មួយសប្តាហ៍៤ថ្ងៃរយៈពេល៣០នាទី) របបអាហារអ្នកត្រូវតែព្យាយាមកាត់បន្ថយជាតិស្ករដោយជំនួសមកវិញនៅបន្លែ ផ្លែឈើ ត្រី កុំផឹកស្រា កុំជក់បារី គេងឱ្យបានគ្រប់ កុំស្រ្តេសច្រើន ជាពិសេសតាមដានពិនិត្យសុខភាព រកមើលជាតិស្ករឱ្យបានទៀងទាត់ ដើម្បីដឹងពីវិធីការពារទុកមុន​អាចជួយអ្នកពន្យារការកើតជំងឺទឹកនោមផ្អែមបានច្រើន”។ ពេលអ្នកបញ្ចូលទម្លាប់ល្អដោយហូបអាហារល្អ គេងបានគ្រប់គ្រាន់ និងហាត់ប្រាណទៀតពេលនោះ សុខភាពរបស់អ្នកកម្រកើតជំងឺណាស់ហើយមានអាយុវែងទៀតផង៕ អត្ថបទដោយ៖ ទ្រ សុភាព

វេជ្ជបណ្ឌិត មិញ ចាន់ភក្ដី នេះជាតេលេក្រាមរបស់គាត់ផ្ទាល់៖ 012 400 554​ តាមFacebooksលោកគ្រូពេទ្យ៖ Pheakdey Chan

 

 

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2402

អត្ថបទទាក់ទង

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
31 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
62 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
828 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
489 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
80 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia