ជំងឺ
វេជ្ជ.ប្រាប់! កុំចេះតែទៅឱ្យគេចាក់មុនញិចមុន មិនប្រយ័ត្ន ខូចមុខឡើង ប្រហោង ខ្មូត
Thida Pet
August 2 2023
5.2 K views

វេជ្ជ.ប្រាប់! កុំចេះតែទៅឱ្យគេចាក់មុនញិចមុន មិនប្រយ័ត្ន ខូចមុខឡើង ប្រហោង ខ្មូត

ញិចមុនគឺ ជារឿង​មួយដែលកំពុងពេញនិយម ខ្លាំងមែនទែនទាំងមនុស្សប្រុស និងស្រី ។  ព្រោះញិចហើយធ្វើឱ្យមុខរបស់អ្នកស្អាត អស់មុន។ តែបើតាមគ្រូពេទ្យជំនាញ ប្រសិនណាអ្នកញិចនៅកន្លែងដែលគ្មានជំនាញ ដូចជាគ្រូពេទ្យត្រឹមត្រូវ អាចនឹងធ្វើឱ្យអ្នកងាយប្រឈមខូចមុខ ឡើងប្រហោង ខ្មូតពេញមុខដែលជារឿងមួយមិនល្អសម្រាប់ស្បែកមុខរបស់អ្នក។

ដូច្នេះតើការញិចបែបណាមិនល្អ គួរញិកមុនឬមិនញិច បើញិចហើយប៉ះពាល់ ខូចមុខប្រហផងមុខថ្ងៃក្រោយចឹង?

អាស្រ័យហេតុនេះហើយ  ក្រុមការងារចាបបៃតង និងលើកយកការបកស្រាយរបស់អ្នកឱកញ៉ាវេជ្ជបណ្ឌិត គួច ម៉េងលី ចែករំលែកឱ្យបងប្អួនបានដឹង និងយកទៅពិចារណាទាំងអស់គ្នា។

លោកវេជ្ជបណ្ឌិតបានរៀបរាប់ថា មុនគេអាចព្យាបាលបានទាល់តែរៀនសូត្ររាប់ឆ្នាំទើបអាចមើលស្បែកបាន។ តែបើគ្រាន់តែរៀនមិនបានប៉ុន្មានខែ ក្លាយជាអ្នកជំនាញញិចមុនហើយ អ្នកហ៊ានដេក អង្គុយឱ្យគេញិកមុន ចាក់ពីមួយទៅមួយប្រាកដជា ឆ្លងមេរោគពេញនិង រាលដានពេញមុន​កើតច្រើនជាងមុនមិនខាន។ ​​ ដូច្នេះហើយគេណែនាំមិនឱ្យអ្នកយកអ្វីមកចាក់ មកញិចមុននោះទេ ព្រោះអាចឆ្លងរិគ លោកវេជ្ជបណ្ឌិតបានណែនាំថា ប្រសិនណាអ្នកមានបញ្ហាមុខមុន អ្នកដែលគួរទៅជួបមុនគេ គឺគ្រូពេទ្យជំនាញផ្នែកស្បែក។ ព្រោះប្រសិនណាអ្នកទៅរកអ្នកញិចមុន ដែលមិនមែនពេទ្យ​ គាត់មិនអាចឱ្យថ្នាំអ្នកកើតនោះទេ ព្រោះគាត់មិនមែនជាពេទ្យពិតប្រាកដ បើឱ្យថ្នាំក៏មិនប្រាកដថាត្រូវនោះដែរ ហើយបើញិចក៏ញិចមិនត្រឹមត្រូវតាមក្បូនពេទ្យដូចគ្នា។ លោកវេជ្ជបណ្ឌិតបាន បញ្ឌាក់ថា ត្រូវមើលនិងទៅព្យាបាលមុខជាមួយគ្រូរពេទ្យជំនាញ​ដែលបានការសិក្សា រាប់ឆ្នាំនិងចប់ត្រឹមត្រូវ ដើម្បីជួយឱ្យមុខរបស់អ្នកបាត់មុន ហើយគ្មានស្នាម ប្រហោង គ្មានបន្សល់នូវមុខខ្នូតដែល ប៉ះពាល់ដល់សម្ភស្សរបស់អ្នក។ មួយវិញទៀតបើយោងតាមរយៈលោកវេជ្ជបណ្ឌិត លី វុទ្ធា ជាគ្រូពេទ្យឯកទេសផ្នែកកែសម្ភស្ស ដោយមិនវះកាត់ និងជាស្ថានិកនៃមជ្ឃមណ្ឌលកែសម្ភស្សប៊ែហ្គាម៉ូ ក៏បានចែករំលែកផងដែរថា ប្រសិនណាចេះតែទៅញិចមុនផ្ដេសផ្ដាស​ ដែលមិនមែនជាពេទ្យ ជាពិសេសឧបករណ៍ដែលយកមកញិចគេមិនបានសម្អាត ឱ្យបានត្រឹមត្រូវ កន្លែងដែលគ្មានអនាម័យ ញិចមិនអស់ ញិចហើយ មុខប្រែជាឡើងខ្មូត ជាំដុំៗ ឬក៏ឡើងមុនផ្ទុះ បន្សល់នូវមុនប្រហោងខ្មូតឡើងមក។

ជាចុងក្រោយប្រសិនណាអ្នកចង់ព្យាបាលមុន អ្នកដែលគួរទៅជួបមុនគេ គឺគ្រូពេទ្យជំនាញផ្នែកស្បែកច្បាស់លាស់ ដើម្បីឱ្យគាត់ព្យាបាលឆាប់ជាមិនបង្ករោគ ហើយមុខក៏អត់មានបញ្ហាដូចជាឡើងខ្មូត​ប្រហោងមុខឡើងមកដូចគ្នា ព្រោះពេទ្យញិច ជាមួយឧបករណ៍ដែលមានអនាម័យ សម្អាតត្រឹមត្រូវ និងមានបញ្ចេកទេសក្នុងការញិចឱ្យអ្នក។ កុំទៅជួបនិងព្យាបាលនៅកន្លែងដែលមិនមែនជាពេទ្យជំនាញច្បាស់។ បើមិនដូច្នេះ អ្នកនិងប្រឈមខូចសម្រស់ មានមុខខ្នូត ប្រហោងឡើងមក ដែលបង្កជាប៉ះពាល់ដល់សម្រស់របស់អ្នក៕

អត្ថបទដោយ៖ ប៉ែត ធីតា

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1259

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia