អាហារ
៣ក្រុមនេះ អ្នកឧស្សាហ៍ទល់លាមក បន្ទោរបបង់ម្ដងៗរាប់ម៉ោងគូរញុំាកុំខាន
Thida Pet
October 16 2023
5.6 K views

ទល់លាមកគឺជារឿងមួយដែលមនុស្សគ្រប់រូបតែងជួបប្រទះមិនអត់នោះទេ។ តែការទល់លាមករុំារ៉ៃ​​អាចបង្កជាបញ្ហាបាន ប្រសិនណាទុកយូរអាចបង្កជាការប្រេះរន្ធគូទព្រោះពេលបន្ទោរបង់ម្ដងៗលាមកដែលរឹងអាចកកិតនឹងរន្ធគូទនឹងអាចប្រឈមប្រេះរន្ធគូទឡើងមកបាន ហើយរោគសញ្ញាទល់លាមកញឹកញាប់នេះក៏អាចប្រឈមជាមួយនឹងជំងឺឬសដូងបាតដូចគ្នា។

អាស្រ័យហេតុនេះហើយ​ដើម្បីជៀសវាងការទល់លាមក ឬក៏ចៀសវាងពីជំងឺឬសដូងបាន ប្រភព បានធ្វើការណែនាំរបបអាហារ១ក្រុមដែលអាចជួយបំបាត់ និងកាត់បន្ថយបញ្ហានេះបានច្រើនបំផុតឱ្យតែញុំាបានទៀតទាត់ និងគ្រប់គ្រាន់។​

ខាងក្រោមនេះគឺជារបបអាហារដែលអាចជួយការពារកុំឱ្យទល់លាមកមិនឈប់នេះបើយោងតាមរយៈគេហទំព័រ pharmeasy។

-សណ្ដែកសៀង៖ យោងតាមរយៈប្រភព Academy of Nutrition and Dietetics គេបានបញ្ជាក់ឱ្យដឹងថាបុរសស្រ្តីដែលអាចទទួលទានជាតិសរសៃប្រចាំថ្ងៃបានប្រមាណ៣៨ក្រាមឬ២៥ក្រាមក្នុង១ថ្ងៃទំនងជាមានសុខភាពល្អ មិនមានបញ្ហាទល់លាមក ឬក៏លាមកវាវខ្លាំងនោះទេ។ រួមទាំងធ្វើឱ្យសុខភាពរបស់ប្រព័ន្ធរំលាយអាហាររបស់អ្នកផងដែរ។​ ដូច្នេះប្រសិនណាអ្នកកំពុងតែមានបញ្ហាទល់លាមក សូមពិសារអាហារសម្បូរជាតិសរសៃឱ្យបានគ្រប់គ្រាន់។

-ផ្លែឈើនិងបន្លែស្រស់៖​ ពពួកក្រុមបន្លែឈើស្រស់ៗគឺមានប្រយោជន៍ខ្លាំងមែនទែនសម្រាប់ជួយទប់ស្កាត់និងកាត់បន្ថយការទល់លាមក។ មានដូចជាខាត់ណាខៀវ ផ្លែចេក ផ្លែដូង ផ្លែប៉ោម ផ្លែឪឡឹកជាដើម គឺអាចជួយសុខភាពក្រពះពោះវៀនបានច្រើន។ ដូច្នេះរបបអាហារ មានបន្លែផ្លែឈើគឺមានប្រយោជន៍ខ្លាំងណាស់ សម្រាប់សុខភាពទូទៅផងដែរក្រៅពីក្រពះពោះវៀន។

-អាហារសម្បូរប្រូបាយអូទិក៖ ប្រសិនណាអ្នកកំពុងតែមានបញ្ហាក្រពះពោះវៀនមិនល្អ រួមទាំងកំពុងមានបញ្ហាទល់លាមក​រុំារ៉ៃមិនបាត់។ កុំទុកយូរគួរតែឧស្សាហ៍ញុំារបបអាហារដែលសម្បូរដោយប្រូបាយអូទិក ព្រោះអាហារទាំងនោះ មានប្រយោជន៍ជាច្រើនជួយដល់មុខងារបស់ក្រពះពោះវៀនឱ្យដំណើរការល្អ រួមទាំងមានសុខភាពល្អផងដែរ។

ជាចុងក្រោយ ប្រសិនណាអ្នកចង់កាត់បន្ថយអាការទល់លាមកគួរតែឧស្សាហ៍ញុំាអាហារមានជាតិសរសៃឱ្យបានច្រើន​ជាពិសេសទម្លាប់ផឹកទឹកឱ្យបានគ្រប់គ្រាន់ជាប្រចាំថ្ងៃព្រោះអាចជួយកាតបន្ថយការអាការនៃការទល់លាមកបានច្រើនណាស់ និងអាចជួយដល់សុខភាពផ្នែកផ្សេងៗទៀត៕

អត្ថបទដោយ៖ ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia