ជំងឺ
ឪពុកម្តាយបើមិនចង់ស្តាយក្រោយ កុំឱ្យកូនញ៉ាំអាហារ៦នេះ ព្រោះកុមារងាយកើតទឹកនោមផ្អែមបំផុត
Mourn Kunthea
November 22 2022
3.2 K views

ជំងឺទឹកនោមផ្អែមជាប្រភេទជំងឺមួយដែលអាចកើតទៅលើមនុស្សគ្រប់វ័យទាំងអស់មិនថា វ័យចាស់ វ័យកណ្តាល ឬកុមារនោះទេ។ កន្លងមកជឿថាបងប្អូនភាគច្រើនធ្លាប់តែឃើញមនុស្សវ័យកណ្តាលឬវ័យចំណាស់ដែលមានអាយុចាប់ពី៤០ឆ្នាំឡើងកើតទឹកនោមផ្អែម ទើបមានការយល់ច្រលំថាជំងឺទឹកនោមផ្អែមកើតតែលើមនុស្សចាស់ប៉ុណ្ណោះ។ ប៉ុន្តែតាមពិត កុមារក៏ជាវ័យមួយដែលប្រឈមមុខខ្លាំង ជាមួយជំងឺទឹកនោមផ្អែមប្រសិនជាឪពុកម្តាយមិនបានយកចិត្តទុកដាក់ទៅលើសុខភាព និងការហូបចុករបស់កូន។

ជាការពិតណាស់ បើតាមការណែនាំពីគេហទំព័រ indiatimes បានបញ្ជាក់ឱ្យដឹងថា កុមារប្រមាណជា ៩៧០០០នាក់ក្នុងប្រទេសឥណ្ឌាបានកើតជំងឺទឹកនោមផ្អែមប្រភេទទី១ ហើយក្រុមអ្នកស្រាវជ្រាវបានរកឃើញថា ជារៀងរាល់ឆ្នាំ ចំនួនកុមារដែលកើតជំងឺទឹកនោមផ្អែមប្រភេទទី១នេះបានកើនឡើង ៣% ទៅ៥% រៀងរាល់ឆ្នាំ។

បន្ថែមពីលើនេះទៀត យោងតាមប្រសាសន៍របស់ លោកវេជ្ជបណ្ឌិត V Sri Nagesh អ្នកជំនាញផ្នែក endocrinologist មនុស្សពេញវ័យ និងកុមារ និងជាគ្រូពេទ្យជំងឺទឹកនោមផ្អែមម្នាក់ បានឱ្យដឹងថា ជំងឺទឹកនោមផ្អែមប្រភេទទី១ ជាជំងឺពាក់ព័ន្ធជាមួយប្រព័ន្ធការពារដោយស្វ័យប្រវត្តិ មានន័យថា កុមារដែលមានប្រព័ន្ធការពាររាងកាយចុះខ្សោយ គឺធ្វើឱ្យកោសិកាផលិតអាំងស៊ុយលីនរបស់កុមារឈប់ធ្វើការ បណ្តាលឱ្យកុមារឈានដល់ដំណាក់កាលកើតជំងឺទឹកនោមផ្អែមដំណាក់កាលទី១ទាំងវ័យនៅក្មេង។

មូលហេតុដែលនាំឱ្យប្រព័ន្ធការពាររាងកាយរបស់កុមារចុះខ្សោយគឺអាចបណ្តាលមកពីកត្តាច្រើនដូចជា៖ កត្តាហ្សែនតំណពូជពីឪពុកម្តាយ កត្តាចំណីអាហារគ្មានជីវជាតិគ្រប់គ្រាន់ គេងមិនគ្រប់គ្រាន់ ឈឺញឹកញាប់...ជាដើម។

ទន្ទឹមនឹងនេះដែរ ឪពុកម្តាយដែលមានកូនៗ ជាពិសេសកុមារក្រោមអាយុ២ឆ្នាំ ឬលើសនេះគួរតែយកចិត្តទុកដាក់ថែទាំសុខភាពកូន ហើយចៀសវាងដាច់ខាតកុំឱ្យកូនបរិភោគអាហារដែលមានហានិភ័យខ្ពស់វិវត្តទៅជាជំងឺទឹកនោមផ្អែម។ ដែលក្រុមអាហារទាំងនោះមានដូចខាងក្រោម៖

- ទឹកសូដា និងភេសជ្ជៈផ្អែមផ្សេង

- ឈីស នំខូគី និងអាហារសម្រន់មិនល្អផ្សេងទៀតដែលលើសជាតិខ្លាញ់ លើសជាតិផ្អែម

- នំប៉័ងពណ៌ស អង្ករប៉ាស្តា

- អាហារបំពង និងកែច្នៃផ្សេងៗ

- សាច់ក្រហមមានជាតិខ្លាញ់៖ ដូចជាសាច់គោ​ សាច់ក្របី សាច់ចៀម សាច់ជ្រូក...កុំឱ្យកូនញ៉ាំញឹកពេក

- ផលិតផលទឹកដោះគោមានជាតិខ្លាញ់ គួរចៀសវាង។

គូសបញ្ជាក់ផងដែរថា ជំងឺទឹកនោមផ្អែមជាជំងឺដែលពិបាកក្នុងការព្យាបាលបំផុត មិនថាប្រភេទទី១ឬទី២នោះទេ។ ដូច្នេះហើយឪពុកម្តាយនិងអាណាព្យាបាលគ្រប់រូបត្រូវយកចិត្តទុកដាក់ឱ្យមែនទែនក្នុងការថែទាំសុខភាពកូន ផ្តល់អាហារល្អៗសម្រាប់កូន និងទម្លាប់ឱ្យកូនរស់នៅស្អាត មានអនាម័យផងដែរ។

អត្ថបទដោយ៖ មឿន គន្ធា 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
31 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
62 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
828 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
489 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
80 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia