ជំងឺ
វេជ្ជបណ្ឌិតពន្យល់ច្បាស់ៗពី អ្នកជំងឺទឹកនោមផ្អែមខ្លះអាចកើតជំងឺទឹកនោមប្រៃ ដែលជាផលវិបាក
MC LyHouy
September 2 2022
199 views

 ជំងឺទឹកនោមផ្អែម គឺជាជំងឺម្យ៉ាងដែលជាតិស្ករអ្នកជំងឺកើនឡើងនៅក្នុងឈាមលើសពីធម្មតា។ ជួនកាល នៅពេលដែលចំនួនជាតិស្ករនៅក្នុងឈាម ក្នុងទឹកនោមអ្នកជំងឺក៏មានជាតិស្ករដែរ។ រីឯជំងឺទឹកនោមប្រៃវិញ គឺជាជំងឺម្យ៉ាងដែលនៅក្នុងទឹកនោមអ្នកជំងឺមានជាតិសាច់ (Protein ប្រូតេអ៊ីន)។ តាមធម្មតា នៅក្នុងទឹកនោមមិនមានជាតិសាច់ទេ ហេតុនេះហើយជំងឺទឹកនោមប្រៃនៅក្នុងន័យនេះ មិនសំដៅលើរសជាតិប្រៃរបស់ទឹកនោមនោះទេ។

តាមការឱ្យដឹងរបស់វេជ្ជបណ្ឌិត លឹម តាំងឡូត មានជំនាញឯកទេសលើផ្នែកជំងឺទឹកនោមផ្អែមក្រពេញ និង អ័រម៉ូននៃ គ្លីនិកខេអេស (មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស) បានឱ្យដឹងថាអ្នកជំងឺទឹកនោមផ្អែម នៅពេលដែលគាត់កើតជំងឺនេះរយៈពេលយូរឬព្យាបាលមិនបានត្រឹមត្រូវ ពេលនោះហើយដែលវាអាចលេចចេញនូវផលលំបាកទៅលើតម្រងនោម។ ផលវិបាកនៅលើតម្រងនោមនោះ គឺទឹកនោមប្រៃនេះឯង។ គេក៏បានសិក្សាឃើញដែរថា ជំងឺទឹកនោមផ្អែម គឺជាមូលហេតុទីមួយដែលធ្វើឲ្យយើងកើតទឹកនោមប្រៃ ប៉ុន្តែក៏អាចមានមូលហេតុដទៃទៀតដែលធ្វើឲ្យកើត ទឹកនោមប្រៃបានដូចជា៖

•បញ្ហាលើសឈាម

•ការរលាកតម្រងនោមរ៉ាំរ៉ៃ

•គីសតម្រងនោម (Cystic kidney)ជាដើម។

ការសិក្សាថ្មីៗនេះនៅប្រទេសកម្ពុជារកឃើញថា “ប្រមាណជាពាក់កណ្តាលនៃជំងឺទឹកនោមផ្អែមមានផលវិបាកតម្រងនោម។” យ៉ាងណាមិញ នៅក្នុងដំណាក់កាលដំបូង អ្នកជំងឺទឹកនោមផ្អែមដែលចាប់ផ្តើមមានទឹកនោមប្រៃ គឺមិនមានរោគសញ្ញាអ្វីទាំងអស់ មានតែការពិនិត្យទឹកនោម និងពិនិត្យឈាមទេ ទើបអាចវាយតម្លៃកម្រិតទឹកនោមប្រៃ និងមុខងារតម្រងនោមបាន។ចំណែកឯនៅក្នុងដំណាក់កាលបន្ទាប់ អ្នកជំងឺអាចមានអាការស្លេក ហើម ហត់ ក្អួត នោមតិច ឡើងឈាម។ល។ ឯដំណាក់កាលចុងក្រោយ គឺលាងឈាម

ដូចនេះ តើអ្នកជំងឺទឹកនោមផ្អែមគួរទៅពិនិត្យរកបញ្ហាទឹកនោមប្រៃនិងមុខងារតម្រងនោមនៅពេលណា?

•អ្នកជំងឺគួរគប្បីពិនិត្យឈាមរៀងរាល់ឆ្នាំ (BUN, Creatinine, Creatine clearance)

•អ្នកជំងឺគួរគប្បីពិនិត្យទឹកនោមរៀងរាល់ឆ្នាំ (Microalbuminuria, Proteinuria)។

មិនតែប៉ុណ្ណោះអ្នកជំងឺទឹកនោមផ្អែម ក៏ត្រូវមានរបៀបការពារតម្រងនោមរបស់ខ្លួនដូចខាងក្រោម ដើម្បីកុំឱ្យស្ថានភាពជំងឺខ្លួនវិវត្តទៅធ្ងន់ធ្ងរទៅៗដូចខាងក្រោម៖

•ត្រូវត្រួតពិនិត្យកម្រិតជាតិស្ករឲ្យបានល្អ

•ត្រូវត្រួតពិនិត្យសម្ពាធឈាមឲ្យបានល្អ

•ត្រូវបញ្ឈប់ការជក់បារី

•ត្រូវកាត់បន្ថយការបរិភោគជាតិខ្លាញ់។

លើសពីនេះ ប្រសិនបើអ្នកជំងឺទឹកនោមផ្អែមវិវត្តទៅជាអ្នកជំងឺខ្សោយតម្រងនោម និងទឹកនោមប្រៃក្នុងដំណាក់កាលដំបូងហើយនោះ គួរគប្បីទទួលទានអាហារូបត្ថម្ភបន្ថែមដើម្បីឱ្យសុខភាពប្រសើរឡើងដូចជា កាត់បន្ថយចំនួនប្រូតេអ៊ីន (Proteine) ដែលអ្នកបរិភោគ, កាត់បន្ថយចំនួនផូស្វ័រ និង កាត់បន្ថយចំនួនអំបិលក្នុងចំណីអាហារ។

ក្នុងករណីបងប្អូនមានចម្ងល់នូវបញ្ហាទឹកនោមផ្អែមវិវត្តទៅជាទឹកនោមប្រៃដែលលើសពីអ្វីដែលនៅក្នុងអត្ថបទបានបង្ហាញ សូមបងប្អូនទាក់ទងទៅក្រុមវេជ្ជបណ្ឌិតនៃ គ្លីនិកខេអេស (មជ្ឈមណ្ឌលទឹកនោមផ្អែម និងអ័រម៉ូនខេអេស) តាមរយៈលេខទូរស័ព្ទ 069 38 0000/078 38 0000

ដើម្បីទទួលបានការប្រឹក្សាជំងឺផ្ទាល់គឺក្រុមគ្រូពេទ្យជំនាញ៕ 

រៀបរៀងអត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទទាក់ទង

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
26 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
361 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
252 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
870 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia