ជំងឺ
គួរតែដឹង! ក្បួនញុំាអាហារ &វិធីការពារជំងឺទឹកនោមផ្អែម តាមការណែនាំរបស់វេជ្ជបណ្ឌិតជំនាញផ្នែកជំងឺទឹកនោមផ្អែមទាំង៤រូប
Thida Pet
December 4 2022
251 views

ជំងឺទឹកនោមផ្អែម នាពេលបច្ចុប្បន្ននេះ​កើនឡើងនៅទូទាំងពិភពលោក ដូច្នេះ ហើយគ្រូពេទ្យរួមទាំងអ្នកជំនាញជាច្រើន បាន ខំប្រឹងផ្សព្វផ្សាយពីវិធីការពារ និងទប់ស្កាត់ជំងឺទឹកនោមផ្អែម កុំឱ្យកើនឡើងច្រើន ។ អាស្រ័យហេតុនេះហើយ ដើម្បីការពារទប់ស្កាត់ជំងឺទឹកនោមផ្អែម បាន ទាល់តែបងប្អូន ដឹងពីមូលហេតុបង្កជាជំងឺនេះឡើង កាលណាដឹងហើយ បងប្អូន ប្រាកដជាដឹងពីវិធីចៀសសវាងបានមិនខានឡើយ។

ខាងក្រោមនេះគឺជាក្បួនការពារ និងវិធីញុំាអាហារប្រភេទអាហារដែលជួយទប់ស្កាត់ជំងឺទឹកនោមផ្អែមរបស់វេជ្ជបណ្ឌិត។

ជាការពិតណាស់បើយោងតាម លោកជំទាវវេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យ ក្រសួងសុខាភិបាល និងជាប្រធានគណកម្មការចំពោះកិច្ចចាក់វ៉ាក់សាំងកូវីដ-១៩ ក្នុងក្របខណ្ឌទូទាំងប្រទេស (គ.វ.ក-១៩) ថ្ងៃទី១៤ ខែវិច្ឆិកា ឆ្នាំ២០២២ បានធ្វើការចែករំលែកពីការអនុវត្តទម្លាប់ក្នុងការរស់នៅប្រចាំថ្ងៃ ដែលយើងទាំងអស់គ្នាត្រូវប្រកាន់យកដើម្បីបង្ការជំងឺទឹកនោមផ្អែម ដែលមានដូចជា៖ កុំពិសារប្រៃពេក កុំពិសារផ្អែមពេក កុំពិសារខ្លាញ់ពេក និងធ្វើលំហាត់ប្រាណ ជាប្រចាំ គឺជាមធ្យោបាយដ៏ល្អសម្រាប់ការចូលរួមការពារជំងឺទឹកនោមផ្អែម ជំងឺលើសសម្ពាធឈាម និងជំងឺមិនឆ្លងផ្សេងៗទៀត ជាដើម។ ការត្រួតពិនិត្យជាតិស្ករក្នុងឈាម ជាជំនួយក្នុងការរុករកបានទាន់ពេលនូវហានិភ័យនៃការកើតឡើងជំងឺទឹកនោមផ្អែម ដែលអាចឈានទៅរកការព្យាបាលបានទាន់ពេលផងដែរ។

មួយវិញទៀតតាមរយៈកិច្ចសម្ភាសន៍របស់ក្រុមការងារចាបបៃតង ជាមួយវេជ្ជបណ្ឌិតព្យាបាលជំងឺទឹកនោមផ្អែម មិញ ចាន់ភក្ដី ឯកទេសជំងឺ ទឹកនោមផ្អែម និងជំងឺទូទៅ លោកវេជ្ជបណ្ឌិតធ្វើការបកស្រាយពីជំងឺ ជំងឺទឹកនោមផ្អែមដោយបញ្ជាក់ថាប្រឈម កើតមិនគិតអាយុឡើយ ឱ្យតែ មិនហាត់ប្រាណ លេបថ្នាំផ្ដេសផ្ដាស ញុំាអាហារគ្មានជីវជាតិ ស្រ្តេសច្រើន ជាពិសេសមានគ្រួសារមានប្រវិត្តកើតជំងឺទឹកនោមផ្អែមនេះ គឺអាចប្រឈមខ្លាំង

តួយ៉ាងបើយោងតាម ឯកឧត្តមវេជ្ជបណ្ឌិត ប៊ុន សុជាតិ ចំពោះវិធីការពារបានពន្យល់ថា ផ្លាស់ប្តូររបៀបជីវិត ក្នុងការរស់នៅជាឱសថដ៏ស័ក្តសិទ្ធបំផុត។

ទី១៖ ត្រូវបញ្ចុះទម្ងន់ចន្លោះពី ៥ទៅ៧ភាគរយនៃទម្ងន់បច្ចុប្បន្ន ហើយគ្រប់គ្រងទម្ងន់ ដែលបញ្ចុះបាននេះកុំឲ្យឡើងវិញ។

ទី២៖ ត្រូវឆ្លាតវ៉ៃក្នុងការទទួលទាន ដោយកាត់បន្ថយអាហារដែលសម្បូរជាតិស្ករខ្ពស់ ពពួកម្សៅ មានដូចជាបាយ ដំឡូង មី គុយទាវ នំបញ្ចុកជាដើម ស្ករ ទឹកឃ្មុំ ទឹកសេរ៉ូ ទឹកដោះគោខាប់ ទឹកអំពៅ ភេសជ្ជៈប៉ូវកម្លាំង គ្រឿងស្រវឹង ផ្លែឈើដូចជា ទុរេន សាវម៉ៅ មាន ខ្នុរ ដោយឡែកនំមានដូចជា នំប៉័ង នំធុង នំខេកជាដើម។ គួរបង្កើនការទទួលទានបន្លែ ត្រី សាច់ និងផ្លែឈើដែលមានជាតិស្ករទាប សម្បូរទៅដោយជាតិសរសៃខ្ពស់ ។

ទី៣៖ ត្រូវបង្កើនសកម្មភាពរាងកាយឱ្យបានច្រើន ហាត់ប្រាណចន្លោះ៣០ទៅ៤៥នាទីក្នុងមួយថ្ងៃ។

ទន្ទឹមនឹងនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ក៏បានលើកថា មូលហេតុដែលធ្វើឱ្យមនុស្សពេលធំឡើងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ ភាគច្រើនដោយសារការរស់នៅមិនសូវមានសកម្មភាព(មិនធ្វើលំហាត់ប្រាណ) និងការញ៉ាំអាហារមានជាតិខ្លាញ់ អាហារនិងភេសជ្ជៈផ្អែមៗច្រើន។ លោកវេជ្ជ បណ្ឌិត បានបន្ថែមទៀតថា អ្នកដែលចូលចិត្តញ៉ាំអាហារដែលចម្រាញ់អស់ៗ គ្មានជាតិសរសៃ អាហារសម្បូរកាបូហាយដ្រេតច្រើន ជាតិម្សៅច្រើន ដូចជាបាយអង្ករស នំបុ័ងធ្វើពីម្សៅដែលមិនមែនជាអង្ករសម្រូប ពពួកមី គុយទាវ បាញ់សុង ជាដើម។ ទទួលទានអាហារទាំងអស់នេះច្រើនពេក សុទ្ធតែអាចបង្កគ្រោះថ្នាក់ដល់សុខភាព។

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1262

អត្ថបទទាក់ទង

#ជំងឺ

បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
Tror Sopheap
February 26 2025
31 views

#ជំងឺ

ទំនើបណាស់! បច្ចេកវិទ្យាមួយនេះ អាចធ្វើរោគវិនិច្ឆ័យរកជំងឹមហារីកសុដន់បាន
Tror Sopheap
February 24 2025
62 views

#ជំងឺ

អ្នកប្រើ ២វិធីនេះ កម្ចាត់ជាតិស្ករឱ្យឈាមរបស់អ្នកការពារទឹកនោមផ្អែម
Tror Sopheap
February 23 2025
828 views

#ជំងឺ

ប្រុសៗ អស់ចំណង់ផ្លូវភេទចុះថយ អាចបណ្ដាលមកពីមូលហេតុទាំងនេះ
Tror Sopheap
February 19 2025
1.6 K views

#ជំងឺ

ចាស់មិនទាន់ ខូចភ្នែកបាត់ បើអ្នកនៅបន្ដមានទម្លាប់បែបនេះ
Tror Sopheap
February 17 2025
489 views

#ជំងឺ

ឯកឧត្តម ខៀវ កាញារិទ្ធ លើកឡើងថា ធ្វើផ្ទះដាក់ជណ្ដើរយន្ដ ដល់ពេលចាស់ ទើបដឹងជណ្ដើរជើងមានប្រយោជន៍
Tror Sopheap
February 17 2025
80 views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ
#ជំងឺFebruary 26 2025
បទពិសោធន៍អាក្រក់! ស្រ្តីមានផ្ទៃពោះកូនភ្លោះដំបូង តែកូនៗ ជាប់ទងសុកតែមួយ ធ្វើម្ដាយជួបនឹងវិបត្តិមួយនេះ
#ចិត្តសាស្ត្រFebruary 26 2025
កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
#ព័ត៌មានFebruary 26 2025
សូមប្រយ័ត្ន! ក្រសួងបញ្ជាក់ថា កុមារខ្មែរម្នាក់អាយុ ២ឆ្នាំជាង ស្លា.ប់ព្រោះជំ.ងឺផ្តាសាយបក្សី
#ព័ត៌មានFebruary 25 2025
សម្តេចហ៊ុនសែន៖ ខ្ញុំឆ្លងកូវីដ១៩ហើយ ជម្ងឺកូវីដមិនទាន់ទៅណាឆ្ងាយទេសូមប្រុងប្រយត្ឋ័ទាំងអស់គ្នា
#ព័ត៌មានFebruary 25 2025
ដំណឹងល្អ! មន្ទីពេទ្យខ្មែរ ១នេះ ពិនិត្យរកជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia