ជីវិតរបស់លោក អាល់ប៊ឺត អាញស្តាញ ក៏មានទុក្ខបញ្ហាដូចជាមនុស្សធម្មតាដែរ ប៉ុន្តែលោករបៀបគិតពិសេសលើសគេ បានធ្វើឱ្យជីវិតគាត់មានក្តីសុខជាងគេ។ គាត់ទទួលបានឈ្នះរង្វាន់ណូបែលរូបវិទ្យានៅឆ្នាំ១៩២១ ដោយទ្រឹស្ដីសម្ព័ន្ធភាព។ លោក អាញស្តាញ ល្បីល្បាញ់រហូតប្រទេសអ៊ីស្រាអែលបានអញ្ចើញលោកឱ្យកាន់តំណែងជាប្រធានាធិបតី តែគាត់បានបដិសេធថា វាមិនមែនជំនាញគាត់ទេ។ គាត់បានស្លាប់នៅឆ្នាំ១៩៥៥ តែគាត់បានបន្សល់ទុកគំនិតអស្ចារ្យច្រើនណាស់ឱ្យយើង ចេះរស់នៅមានក្តីសុខ ចេះប្រើជីវិតឱ្យមានតម្លៃ។
១. ចេះគ្រប់គ្រាន់នឹងជីវិត៖ ខ្ញុំមានតុ មានកៅអី មានផ្លែឈើសម្រាប់ហូប និងវីយូឡុងមួយ កំដរដួងប្រលឹង ជីវិតខ្ញុំប៉ុននេះវាមានក្តីសុខណាស់ទៅហើយ។ តើអ្នកត្រូវការអ្វីទៀតដើម្បីមានសុភមង្គល? នេះជាគំនិតលោក អាល់ប៊ឺត អាញស្តាញ ដែលមានអត្ថន័យថា ជីវិតគាត់រស់បែបសាមញ្ញ គ្រាន់តែមានរបស់នេះ ធ្វើឱ្យផ្លូវចិត្តរបស់គាត់មានក្តីសុខណាស់ទៅហើយ។ ៣សំណួរឱ្យអ្នកគិតពីខ្លួនគឺថា អ្នកត្រូវការអ្វី? អ្នកត្រូវការលុយប៉ុន្មាន? តើអ្វីសំខាន់សម្រាប់ជីវិតអ្នកបំផុត? អ្នកត្រូវចាំថា ជីវិតអ្នកមានដែនកំណត់ ចូលប្រើជីវិតនេះឱ្យមានអត្ថន័យបំផុត ទើបជីវិតអ្នកមានតម្លៃដូចជាលោក អាញស្តាញ ដែរ។ កុំរស់ដើម្បីតែដេញតាមតណ្ហាដោយគ្មានទីបញ្ចប់ គ្រាន់តែអ្នកចេះគ្រប់គ្រាន់នឹងជីវិត ហើយព្យាយាមធ្វើការដែលគួរធ្វើដោយក្នុងនាមជាមនុស្សម្នាក់ ផ្លូវចិត្តរបស់អ្នកនឹងមានក្តីសុខ។
២. ជីវិតអ្នកកាន់តែចង់ចេះចង់ដឹងកាន់តែច្រើន គំនិតរបស់អ្នកកាន់តែរស់រវើក៖ ទោះបីអ្នកមានទេពកោសល្យពីកំណើរក៏ដោយ ប៉ុន្តែអ្នកគ្មានអារម្មណ៍ចង់ធ្វើឱ្យរឿងណាមួយថ្មីៗ ទេនោះ អ្នកមិនបែកគំនិត និងគ្មានចំណេះដឹងថ្មីៗ ចូលក្នុងជីវិតទេ ហើយផ្លូវចិត្តរបស់អ្នកកាន់តែស្រ្តេសលើសដើម។ តាមលោក អាញស្តាញ បានលើកឡើងពីបទពិសោធន៍ជីវិតខ្លួនងា “ខ្ញុំមិនមានទេពកោសល្យពូកែពិសេសអ្វីទេ មកពីខ្ញុំគ្រាន់តែចង់ចេះចង់ឃើញតែប៉ុណ្ណោះ”។ អ្នកឃើញទេ! លោក អាញស្តាញ កើតមកមិនមែនចេះពីកំណើតទេ គាត់ព្យាយាមសំនួរក្នុងខួរក្បាលដោយអារម្មណ៍ចង់ចេះចង់ឃើញអ្វីដែលថ្មីៗ បានជាគាត់ខំប្រឹងគ្មានឈប់ឈរនោះ។ ដូចគ្នាបើអ្នកមានអារម្មណ៍ឃ្លានដូចជាចង់ចេះ ចង់បានលទ្ធផលពីអ្វីមួយថ្មី ឱ្យអ្នកសប្បាយចិត្ត ហើយវាក៏ជាកម្លាំងរុញចិត្តអ្នកធ្វើការ ហត់កាយ តែសប្បាយចិត្ត។ គាត់បានបន្ថែមថា “អ្នកខ្លាចការធ្វើខុស មិនអាចសាកល្បងអ្វីថ្មីៗ បានឡើយ”។
៣. ចូរធ្វើអ្វីដែលខ្លួនស្រឡាញ់ ទើបចិត្តអ្នកមានក្តីសុខរត់ចូលក្នុងជីវិត៖ មានបុគ្គលដែលមានក្តីសុខក្នុងជីវិត មិនមែនឈប់ធ្វើការទេ តែបុគ្គលបន្តធ្វើការស្វែងយល់ពីចំណង់ចំណូលចិត្តដែលខ្លួនស្រឡាញ់។ មនុស្សដែលមានសេចក្តីសុខក្នុងជីវិត គឺមនុស្សដែលស្រឡាញ់ការធ្វើដំណើរហើយបង្កើតគោលដៅថ្មីៗ ដើម្បីប្រយុទ្ធបន្តក្នុងជីវិតរហូតដល់ថ្ងៃស្លាប់។ ចឹងហើយបានជាលោក អាញស្តាញ បានលើកឡើងថា “ជីវិតយើងដូចជាការជិះកង់ចឹងដែរ បើចង់ឱ្យកង់មានតុល្យភាព ឬកុំឱ្យដួលនោះ យើងត្រូវបន្តជិះវារហូត”។ ពេលអ្នកបន្តធ្វើដំណើរតាមក្តីស្រមៃដូចជាលោក អាញស្តាញ បេះដូងរបស់អ្នកកាន់តែមានក្តីសុខផ្លូវចិត្តបំផុត៕