ជំងឺ
ប្រយ័ត្ន! វេជ្ជ.ប្រាប់ បែកញើសលក្ខណៈបែបនេះមិនដោយសារក្ដៅទេ តែអាចជាសញ្ញានៃជំងឺ៤មុខ

ខែក្ដៅបែបញើសច្រើនជារឿងធម្មតា តែក្នុងនោះក៏មានករណីមិនធម្មតាផងដែរ អាចជាសញ្ញាបញ្ហាសុខភាពកើតឡើងដោយមិនដឹងខ្លួន។ ប្រសិនបើអ្នកសុខៗបែកញើសពេញខ្លួន ហើយមានអារម្មណ៍ថាក្នុងឡើងធាតុត្រជាក់ គួរតែតាមដានសុខភាពរបស់ខ្លួនឯងឱ្យមែនទែន។ វេជ្ជបណ្ឌិត Tushar Tayal បានពន្យល់ថា នៅក្នុងមនុស្ស ការបែកញើសជាធម្មតាកើតឡើងដើម្បីធ្វើឱ្យរាងកាយត្រជាក់តាមរយៈការហួត ហើយកើតឡើងក្នុងការឆ្លើយតបទៅនឹងភាពក្ដៅក្នុងខ្លួន។

ផ្ទុយទៅវិញ ការបែកញើសត្រជាក់ សំដៅលើការបែកញើសពេញរាងកាយភ្លាមៗ ដែលមិនកើតចេញពីការឡើងដោយសារកំដៅ ឬបញ្ចេញកម្លាំងខ្លាំង។ ការបែកញើសរបៀបនេះ ក៏អាចជារោគសញ្ញានៃសបញ្ហាសុខភាព ដូចជា៖

១ ជំងឺថប់បារម្ភ៖ ញើសត្រជាក់អាចជា រោគសញ្ញានៃជំងឺថប់បារម្ភ កើតឡើងដោយសារការវាយប្រហារណាមួយ ភ័យស្លន់ស្លោ ការថប់បារម្ភក្នុងសង្គម និងការថប់បារម្ភទូទៅ។ វេជ្ជបណ្ឌិត Tayal មានប្រសាសន៍ថា អាចធ្វើឱ្យរាងកាយបញ្ចេញអរម៉ូនadrenaline ដែលបង្កើនអត្រាបេះដូងនិងសម្ពាធឈាម បណ្តាលឱ្យមានការបែកញើស ហើយភាគច្រើនអមជាមួយ​​រោគ​សញ្ញា​ផ្សេង​ទៀត​ដូច​ជា ញ័រ វិលមុខ និង​ដង្ហើម​ខ្លីៗជាដើម។

២ សម្ពាធឈាមចុះទាប៖ វេជ្ជបណ្ឌិត Tayal ពន្យល់ថា ការធ្លាក់ចុះនៃ សម្ពាធឈាមភ្លាមៗ អាចបណ្តាលឱ្យលំហូរឈាមទៅកាន់ខួរក្បាលថយចុះ ដែលនាំឱ្យបាត់បង់ស្មារតីក្នុងរយៈពេលពីរបីវិនាទី។ នេះត្រូវបានគេហៅថា syncope ហើយជារឿយៗត្រូវបានចេញជាការបែកញើសត្រជាក់។ ជាមួយគ្នានោះ សម្ពាធឈាមទាបអាចបណ្តាលមកពីការខះជាតិទឹក ការបាត់បង់ឈាម បញ្ហាបេះដូងផងដែរ។

៣ ជាតិស្ករក្នុងឈាមទាប៖ វេជ្ជបណ្ឌិត ហេង ឆៃស្រេញ ឯកទេសទឹកនោមផ្អែមនិងក្រពេញអ័រម៉ូន បានឱ្យដឹងថាដែរថាអ្នកជំងឺទឹកនោមផ្អែមក៏អាចខ្វះជាតិស្ករបានផងដែរ អាចកើតឡើងដោយសារការប្រើថ្នាំលើសកម្រិត ធ្វើរបបអាហារមិនបានត្រឹមត្រូវ ជាដើម។ ជាមួយគ្នានេះ វេជ្ជបណ្ឌិត Tushar Tayal បានពន្យល់ថា ចំពោះអ្នកជំងឺទឹកនោមផ្អែមដែលកំពុងលេបថ្នាំ ខ្វះអាហារ ឬអាហារសម្រន់ កម្រិតជាតិស្ករក្នុងឈាមអាចធ្លាក់ចុះក្រោម ៧០mg/dL នាំឱ្យមានរោគសញ្ញាដូចជា បែកញើស ឬបាត់បង់ស្មារតីបាន។

៤ ជំងឺមហារីក៖ ប្រភេទមហារីកមួយចំនួនដូចជា ជំងឺមហារីកកូនកណ្តុរ ជំងឺមហារីកឈាម និងមហារីកឆ្អឹង អាចបណ្តាលឱ្យបែកញើសត្រជាក់ ដែលជារឿយៗកើតឡើងនៅពេលយប់។ ញើសពេលយប់ដែលទាក់ទងនឹងជំងឺមហារីក អាចខ្លាំងខុសធម្មតា អាចរហូតបណ្តាលឱ្យសម្លៀកបំពាក់ និងកម្រាលគេងសើមបានថែមទៀត។

ជារួមមកវិញ មិនមែនមានន័យថារាល់ពេលបែកញើសសុទ្ធតែជារោគសញ្ញានៃជំងឺនោះទេ ប៉ុន្តែប្រសិនបើអ្នកមានការបែកញើសត្រជាក់ក្នុងខ្លួនប្លែក អមជាមួយរោគសញ្ញាដូចរៀបរាប់ខាងលើ ជាញឹកញាប់ គួរតែស្វែងរកការធ្វើរោគវិនិច្ឆ័យជាមួយគ្រូពេទ្យជំនាញឱ្យបានត្រឹមត្រូវ៕

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia