នាថ្ងៃទី១៨ ខែ ធ្នូ ឆ្នាំ ២០២នេះ ក្រសួងធនធានទឹកនិងឧតុនិយម បានប្រកាសពីធាតុ អាកាស និងមានការចុះត្រជាក់ ព្រោះបង្កឡើងមកពីប្រព័ន្ធនៃ សម្ពាធខ្ពស់នៅលើប្រទេសចិនបង្កើនឥទ្ធិពលគ្របដណ្តប់លើប្រទេសកម្ពុជាយើង ជាមួយនឹងខ្យល់មូសុង ឦសានបក់ពីបង្ហូរទៅខ្លាំង។
អាស្រ័យហេតុនេះហើយ ទើបបណ្ដាលឱ្យ ធាតុ អាកាស របស់ប្រទេសកម្ពុជាយើង ស្ថាន ចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៣ នឹងចុះត្រជាក់ ដោយក្នុងនោះសីតុណ្ហភាពអប្បបរមានៅពេលព្រឹកតាមរយៈបណ្ដាលខេត្ត រួមទាំងរាជធានីភ្នំពេញ មានដូចខាងក្រោម៖
- ខេត្តមណ្ឌលគិរី ព្រះវិហារ ឧត្តរមានជ័យ រតនគិរី និងខេត្តប៉ៃលិនសីតុណ្ហភាពអប្បបរមាពី ១៥-១៦°C
-ខេត្តបន្ទាយមានជ័យ បាត់ដំបង សៀមរាប ពោធិ៍សាត់ កំពង់ធំ និងខេត្តស្ទឹងត្រែង សីតុណ្ហភាពអប្បបរមាពី ១៧-១៩°C
- នៅរាជធានីភ្នំពេញ និងបណ្តាខេត្តដទៃទៀតសីតុណ្ហភាពអប្បបរមាពី ២០-២៣°C
- នៅលើផ្ទៃសមុទ្រខ្យល់បក់មកពីទិសឦសានក្នុងល្បឿនពី៧-៩ម៉ែត្រវិនាទី និងរលកសមុទ្រ មានកម្ពស់១,៥០-២,០០ ម៉ែត្រ។
ជាចុងក្រោយសូមបងប្អូនទាំងអស់គ្នា មេត្តាប្រុង ប្រយ័ត្ន និងថែរក្សាសុខភាពរបស់ខ្លួន ឱ្យបានល្អ ពាក់ខោអាវឱ្យបានក្រាស់ដើម្បីកាត់បន្ថយភាពត្រជាក់ ញុំាអាហារល្អៗសម្រាប់ប៉ូវប្រព័ន្ធរាងកាយឱ្យរឹងមាំ ការពារជំងឺផ្សេងៗ មកយារយី៕