ជំងឺ
វេជ្ជបណ្ឌិតរកឃើញថា ផឹកកាហ្វេមិនត្រឹមអស់ខ្លាញ់ទេ ការពារស្តេចជំងឺកាច ១នេះទៀត
Tror Sopheap
June 21 2025
1.7 K views

សំនួរមួយថា តើកាហ្វេធ្វើឱ្យយើងឡើងគីឡូ ធាត់មែនឬយ៉ាងណា? ប្រហែលជាមិនពិតទេ! កាហ្វេគ្មានសារធាតុណាមួយធ្វើឱ្យធាត់ ឬឡើងគីឡូឡើយ ប៉ុន្តែអាចមកពីជាតិស្ករ ជាតិគ្រីមផ្សេងៗដែលគេបន្ថែមនៅក្នុងកាហ្វេទៅវិញទេ ដែលជាតួអង្គធ្វើឱ្យបងប្អូនឡើងគីឡូ។ បើតាមការសិក្សាពី The Time of India, បច្ចុប្បន្ននេះមានមនុស្សរាប់ពាន់លាននាក់ចាប់ផ្តើមថ្ងៃថ្មីរបស់ពួកគេដោយផឹកកាហ្វេមួយ។ កាហ្វេជួយឱ្យពួកគេមានថាមពលខួរក្បាលស្វាងពីងងុយគេង គិតបានរហ័ស និងលែងស្ពឹកស្រពន់ឱ្យមានអារម្មណ៍ផ្តោតលើការងារ។ ជាមួយគ្នានេះ កាហ្វេក៏អាចជួយកាត់បន្ថយចំណង់អាហារដែលអាចជំនួយឱ្យការសម្រកគីឡូ ព្រោះជួយដុតខ្លាញ់ឱ្យអ្នកមានរាងស្លឹម។ ប៉ុន្តែបើផឹកកាហ្វេដាក់ស្ករច្រើននាំឱ្យមានរសជាតិផ្អែម ប្រហែលជាមិនល្អសម្រាប់អ្នកសម្រកគីឡូប៉ុន្មានទេ។

តាមលោកស្រី Lauren Manaker ជាអ្នកជំនាញផ្នែកអាហារូបត្ថម្ភបានណែនាំថា កាហ្វេដាក់ស្ករអាចមិនមែនជាជម្រើសល្អសម្រាប់អ្នកដុតខ្លាញ់ថែរាងឱ្យស្លឹម។ នៅក្នុងមួយថ្ងៃអ្នកត្រូវការថាមពលប្រហែលជា២០០០កាឡូរី ស្មើរនឹងប្រមាណ៥០ក្រាមនៃជាតិស្ករ។ បើអ្នកដាក់ស្ករ១ស្លាបព្រាបាយក្នុងកាហ្វេ១កែវ ស្មើរនឹងអ្នកផឹកជាតិស្ករ១២,៥ក្រាមបាត់ទៅហើយនៅក្នុងកាហ្វេ១កែវ។ ដូចនេះ បើអ្នកចង់ផឹកផ្អែម គួរតែរើសស្ករណាដែលមានជាតិផ្អែម តែមានកាឡូរីតិច ឬស្ករពីធម្មជាតិផ្សេងៗ។

សម្រាប់ជំងឺគាំងបេះដូងមានហានិភ័យដល់អាយុជីវិតលឿណាស់។ ជំងឺបេះដូងនេះជាចំណោមស្តេចជំងឺធំៗ រួមមានជំងឺមហារីក ទឹកនោមផ្អែម និងជំងឺខួរក្បាល។ លោកវេជ្ជបណ្ឌិត David Kao ជាអ្នកនិពន្ធ ជាជំនួយការសាស្ត្រាចារ្យផ្នែកជំងឺបេះដូង និងជានាយកផ្នែកវេជ្ជសាស្រ្ដនៅមជ្ឈមណ្ឌល Colorado បាននិយាយថា “កាហ្វេ និងជាតិកាហ្វេអ៊ីន មនុស្សទូទៅគិតថា វាអាក្រក់សម្រាប់បេះដូងនាំឱ្យញ័រខ្លួន និងឡើងសម្ពាធឈាម (បើអ្នកប្រតិកម្មជាមួយកាហ្វេអ៊ីន វាជាសញ្ញាឱ្យអ្នកគួរថែបេះដូង និងសុខភាពឱ្យបានរឹងមាំ និងផឹកកាហ្វេអ៊ីនកម្រិតតិច)។ ប៉ុន្តែអ្នកផឹកកាហ្វេប្រចាំថ្ងៃ នាំឱ្យកាត់បន្ថយហានិភ័យនៃជំងឺខ្សោយបេះដូង។” ពីព្រោះកាហ្វេ ជួយឱ្យដំណើរការបេះដូងជួយផលិតឈាម និងខួរក្បាលបានល្អ។

លោកវេជ្ជបណ្ឌិត Kao បានប្រើកម្មវិធី Precision Medicine Platform របស់ AHA ដើម្បីធ្វើការស្រាវជ្រាវ និងបានវិភាគព័ត៌មានពីការសិក្សាហានិភ័យនៃជំងឺក្រិនសរសៃឈាម និងធ្វើការសិក្សាលើសុខភាពសរសៃឈាមបេះដូង។ សរុបមក ការសិក្សានេះ ចំណាយពេល ១០ឆ្នាំ តាមមនុស្សពេញវ័យជាង ២១.០០០នាក់បានផឹកកាហ្វេរហូតដល់ ៣ពែងក្នុងមួយថ្ងៃ បានបញ្ជាក់ថា ពួកគេមានហានិភ័យតិចណាស់ចំពោះជំងឺខ្សោយបេះដូង៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2689

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia