អាហារ
គួរឱ្យភ្ញាក់ផ្អើល ទឹកដូងមានសមត្ថភាព ជួយរាងកាយ ៥យ៉ាងក្នុងពេលតែ១
Thida Pet
October 27 2022
166 views

ទឹកដូង គឺជាភេសជ្ជៈមួយប្រភេទ ដែលមានអត្ថប្រយោជន៍ច្រើន មិនថាសម្រាប់អ្នកឈឺឬក៏អ្នកជា អាចញុំាបានដូចគ្នា ជាពិសេសជួយប៉ូវសុខភាពឱ្យល្អទៀត ទឹកនេះត្រូវបានគេទទួលស្គាល់ទូទាំងពិភពលោក ។ នៅក្នុងទឹកដូងមួយពែង ២៤០mlមានជាតិកាឡូរី៦០ មានស្ករ៨ក្រាម កាល់ស្យូម៤ភាគរយ​ ម៉ាញេស្យូម៤ភាគរយនិងសារធាតុចិញ្ចឹមជាច្រើនទៀត។

ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតងយកសូមលើកយក អត្ថប្រយោជន៍៥យ៉ាងមានក្នុងទឹកដូង ជួយដល់សុខភាពរបស់អ្នកញុំា។ តាមរយៈគេហទំព័រ healthline បានបញ្ជាក់ឱ្យដឹងផងដែថាទឹកដូង​ ជួយ៥យ៉ាងក្នុងពេលតែ១។

១.ការពារក្រួសតម្រងនោម៖ តាមការសិក្សាស្រាវជ្រាវជាច្រើនបានបញ្ជាក់ឱ្យដឹងថា ទឹកដូងមិនត្រឹមតែជួយជាសារធាតុចិញ្ចឹមក្នុងរាងកាយ តែប៉ុណ្ណោះនោះ ទេ តែទឹកដូងអាចជួយបង្ការ និងការពារជំងឺក្រូសក្នុងតម្រងនោមបានទៀតផង។

២.ជួយថែរក្សាបេះដូង៖ សុខភាពបេះដូង ផ្សារភ្ជាប់ជាមួយសរីរាង្គនិងប្រព័ន្ធក្នុងរាងកាយជាច្រើន ដូច្នេះបើបេះដូង​ដំណើរការ​មុខងារមិនបានល្អ សរីរាង្គផ្សេងទៀត នោងបញ្ឈប់ដំណើរលារដូចគ្នា ។ ​ការសិក្សាជាច្រើនទៀតក៏បានបញ្ជាក់ផងដែរថា​ទឹកដូងក៏មានសមត្ថភាពជួយ បញ្ចុះសម្ពាធឈាម ការពារការស្ទះសរសៃឈាម ដែលបណ្ដាលឱ្យកើតរោគគាំងបេះដូងឡើងមក ។

៣.ល្អសម្រាប់ការហាត់ប្រាណ ៖ ទឹកដូងគឺជាភេសជ្ជៈដែលជួយបំពេញជាតិទឹកល្អលឿនចូលក្នុងរាងកាយ បន្ទាប់ពីក្រោយការហាត់ប្រាណ ដែលជួយធ្វើឱ្យអ្នកមានថាមពលឡើងវិញលឿន ក្រោយពីហាត់ប្រាណអស់កម្លាំង។

៤.ជួយបញ្ចុះជាតិស្ករ៖ សម្រាប់អ្នកមានជំងឺទឹកនោមផ្អែម ឬអ្នកមិនទាន់មានការផឹកទឹកដូងនៅកម្រិតត្រឹមត្រូវមួយ អាចជួយឱ្យជាតិស្ករនៅក្នុងរាងកាយ ថយចុះ ។ មួយវិញទៀតតាមរយៈការសិក្សានៅក្នុងឆ្នាំ២០១៥បានបានឱ្យដឹងថា​ទឹកដូងក៏មានសមត្ថភាពជួយការពារនិងរក្សាកម្រិតជាតិស្ករមិនឱ្យលើសផងដែរ។

៥.ថែក្សាសម្រស់៖ ទឹកដូងមិនត្រឹមតែព្យាបាលជំងឺ តែក៏ជួយថែរក្សាសម្រស់អ្នកញុំាផងដែរ ជួយស្បែក ក្រចក សក់ ការពារ មុន ស្នាម ជួយឱ្យសុខភាពសម្រស់ក្មេងជាងវ័យច្រើន។

មួយវិញទៀតបើតាមរយៈព័រ WWW.Dermstore.Com ក្នុងនោះលោកវេជ្ជបណ្ឌិត Erin Gilbert ដែលជាគ្រូពេទ្យឯកទេសរោគសើស្បែកបានមានប្រសាន៍ថា ទឹកដូងគឺ ជាប្រភពសារធាតុចិញ្ចឹមនិងវីតាមីន ដូចជាវីតាមីនA និងK និងជាប្រភពនៃវីតាមីនBផងដែរ។ នៅក្នុងទឹកដូងមានសារធាតុប្រឆាំងអុកស៊ីតកម្ម គឺជាសមាសធាតុសំខាន់ ព្រោះសារធាតុទាំងនេះនឹងមានប្រសិទ្ធភាពក្នុងការទាញយកជាតិពុលចេញពីរាងកាយ និងសម្បូរជាតិប៉ូតាស្យូមខ្ពស់ដែលជំរុញដល់ការលូតលាស់នៃស្បែកថែសម្រស់ផងដែរ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1261

អត្ថបទទាក់ទង

#អាហារ

ហាងបាយហៃណាំ ប្រើរូបមន្តបែបនេះ ទាញភ្ញៀវចូលហាងមិនដាច់ ទោះបីហាងជាច្រើនបិទក៏ដោយ
Tror Sopheap
January 20 2025
212 views

#អាហារ

អ្នកមានបញ្ហាគេងអត់លក់មែនទេ? មកញ៉ាំអាហារ ៤នេះ ឱ្យអ្នកឆាប់ងងុយគេងលឿន
Tror Sopheap
January 15 2025
1.3 K views

#អាហារ

ហេតុអ្វីអ្នកចាំបាច់ញ៉ាំទឹកពេលព្រឹក? នេះជាអត្ថប្រយោជន៍ញ៉ាំទឹកមិនឱ្យគួរជឿ
Tror Sopheap
January 3 2025
2.4 K views

#អាហារ

អាហារទាំង៥ ញ៉ាំរាល់ថ្ងៃ ដូចបំផ្លាញមុខងារតម្រងនោមឱ្យខូចលឿន
Tror Sopheap
December 17 2024
4.7 K views

#អាហារ

ញុំាផ្លែឈើ ៤មុខនេះ ប៉ូវទាំងតម្រងនោមកុំឱ្យខូច ហើយជួយសម្រស់កាន់តែក្មេងជាងវ័យ
Tror Sopheap
December 13 2024
10.2 K views

#អាហារ

៤ទម្លាប់លាងជាតិស្ករចេញពីតម្រងនោម ហើយការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
December 11 2024
12.5 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ពាក់ម៉ាសផង! ខេត្តទាំង ៤នេះ ទទួលរងឥទ្ធិពលសន្ទស្សន៍គុណភាពខ្យល់ពណ៌ក្រហម
Tror Sopheap
January 24 2025
12.5 K views

#ព័ត៌មាន

៤ខេត្តមានកម្រិតខ្យល់ពុលរាងខ្ពស់ ឪពុកម្តាយត្រូវដឹងពីវិធីការពារកូនៗ ឱ្យមានសុវត្ថិភាព
Tror Sopheap
January 24 2025
4.1 K views

#ជំងឺ

ផ្លែឈើ ៣នេះមានសមត្ថភាពពិសេសស្រូបជាតិស្ករក្នុងឈាម ការពារជំងឺទឹកនោមផ្អែម
Tror Sopheap
January 16 2025
4.1 K views

#ព័ត៌មាន

ចេញក្រៅពាក់ម៉ាសផង! ខេត្តទាំង ៤នេះ បន្តស្ថិតក្នុងបន្ទាត់ក្រហម
Tror Sopheap
January 25 2025
2.7 K views

#ព័ត៌មាន

សូមប្រយ័ត្ន! ថ្ងៃទី២៦ ៤ខេត្តនេះទទួលរងឥទ្ធិពលខ្យល់ពណ៌ក្រហម
Tror Sopheap
January 26 2025
2.6 K views

#ជំងឺ

កាត់បន្ថយរួចខ្លួន! ញ៉ាំអាហារ ៥នេះប្រល័យតម្រងនោម លាងឈាមអត់ដឹងខ្លួនទេ
Tror Sopheap
January 15 2025
2.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia