បើយោងតាមប្រភពមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺអាមេរិក(CDC)បានឱ្យដឹងថា មនុស្សពេញវ័យជនជាតិអាមេរិកចំនួន០៧នាក់មានម្នាក់កើតជំងឺតម្រងរោមរ៉ាំរ៉ៃ។
នៅក្នុងនោះផងដែរ អ្នកស្រីវេជ្ជបណ្ឌិត Dinh Cam Tu បានឱ្យដឹងថា ដើម្បីឱ្យតម្រងនោមរបស់អ្នកមានសុខភាពល្អ អ្នកត្រូវកាត់បន្ថយជាតិខ្លាញ់ សូដ្យូម កម្រិតប៉ូតាស្យូម ផូស្វ័រ ហើយអ្នកត្រូវទទួលទាន់អាហារដែលសម្បូរទៅដោយប្រូតេអ៊ីន អាហារគ្មានជាតិខ្លាញ់ បន្លែ ផ្លែឈើស្រស់ ដែលជួយដល់សុខភាពតម្រងនោម។
អ៊ីចឹងរបបអាហាររបស់អ្នក គឺជាផ្នែកសំខាន់បំផុតមួយដែលអាចជួយរក្សានូវតម្រងនោមរបស់អ្នក ដើម្បីឱ្យទទួលបាននូវសុខភាពល្អ ហើយការពារមិនឱ្យកើតជំងឺតម្រងនោម។ ខាងក្រោមនេះជាអ្វីដែលអ្នកត្រូវដឹងអំពីការញុំាអាហារ ដើម្បីទ្រទ្រង់សុខភាពតម្រងនោមរួមមាន។
១.ជំងឺដែលអាចប៉ះពាល់ដល់សុខភាពតម្រងនោម៖
តម្រងនោមពោរពេញទៅដោយសរសៃឈាមតូចៗ ដែលជួយច្រោះកាកសំណល់ និងទឹកចេញពីឈាមរបស់អ្នក និងយកវាចេញពីរាងកាយរបស់អ្នក។ ប្រសិនបើអ្នកមានជំងឺតម្រងនោម អ្នកមិនអាចច្រោះឈាមបានល្អនោះទេ អ៊ីចឹងធ្វើឱ្យសល់នូវកាកសំណល់ក្នុងតម្រងនោមរបស់អ្នក។ នៅក្នុងនោះដែរ ជំងឺទឹកនោមផ្អែម និងជំងឺលើសឈាម(សម្ពាធឈាមខ្ពស់) គឺជាមូលហេតុចម្បងនៃការកើតជំងឺតម្រងនោម។
អ្នកឯកទេស Krista Maruschak, RD, មានជំនាញខាងចំណីអាហារ បាននិយាយថា កម្រិតជាតិស្ករខ្ពស់ក្នុងឈាមបង្កឱ្យកើតជំងឺទឹកនោមផ្អែម ហើយសម្ពាធឈាមខ្ពស់អាចបំផ្លាញសរសៃឈាមរបស់តម្រងនោម ដែលធ្វើឱ្យតម្រងនោមមិនអាចបំពេញការងាររបស់ពួកវាបានត្រឹមត្រូវ។
នៅក្នុងនោះដែរ អ្នកឯកទេស Maruschak បាននិយាយបន្ថែមទៀតថា ជំងឺទឹកនោមផ្អែមដែលមិនអាចព្យាបាលបាន និងមិនអាចគ្រប់គ្រងបាន និងបញ្ហាមានសម្ពាធឈាមខ្ពស់អាចមានឥទ្ធិពលយ៉ាងខ្ពស់ដែលបង្កឱ្យវិវត្តទៅជាជំងឺតម្រងនោម។ បើយោងតាមប្រភព CDC បានឱ្យដឹងថា ប្រជាជនអាមេរិកមានជំងឺទឹកនោមផ្អែម ៣៨ភាគរយអាចមានហានិភ័យខ្ពស់ក្នុងការវិវត្តទៅជាជំងឺតម្រងនោមផងដែរ។
២.របបអាហារដែលល្អសម្រាប់សុខភាពតម្រងនោម៖
របបអាហារដែលប៉ះពាល់ដល់តម្រងនោមគួរចៀសវាងគឺ សូដ្យូម កូលេស្ដេរ៉ុល និងខ្លាញ់ ហើយអ្នកត្រូវជំនួសវិញដោយអាហារដូចជា ផ្លែឈើ បន្លែ គ្រាប់ធញ្ញជាតិ ទឹកដោះមានជាតិខ្លាញ់ទាប និងសាច់គ្មានជាតិខ្លាញ់(អាហារសមុទ្រ និងស៊ុតជាដើម)។ ខាងក្រោមនេះជា០៨វិធីជួយការពារតម្រងនោមអ្នកមានសុខភាពល្អរួមមាន៖
-អនុវត្តវិធី MyPlate ៖ តាមក្បួន Maruschak រាល់ពេលញុំាអាហារ៖ នៅក្នុងពាក់កណ្ដាលចានរបស់អ្នកត្រូវបំពេញជាមួយបន្លែ ផ្លែឈើ និងគ្រាប់ធញ្ញជាតិ។
-កំណត់ការញុំាជាតិកាល់ស្យូម ឬអំបិល៖ អ្នកត្រូវទទួលទានជាតិសូដ្យូមរបស់អ្នកឱ្យមានកម្រិត បើយោងតាមគោលការណ៍ណែនាំរបបអាហារសម្រាប់ជនជាតិអាមេរិកឆ្នាំ២០២០-២០២៥បានឱ្យដឹងថា អ្នកត្រូវទទួលទានជាតិកាល់ស្យូមចំនួន ២,៣០០មីលីក្រាមក្នុងមួយថ្ងៃ ដែលស្មើនឹង១ស្លាបព្រាបាយ។
-ទទួលទានអាហារសម្បូរប្រូតេអ៊ីន៖ ប្រូតេអ៊ីនគឺជាផ្នែកមួយដ៏សំខាន់នៃរបបអាហារដែលល្អចំពោះសុខភាព ការទទួលទាន់អាហារដែលសម្បូរប្រូតេអ៊ីនអាចធ្វើឱ្យតម្រងនោមរបស់អ្នក កាន់តែល្អ។ ប្រូតេអ៊ីនភាគច្រើនអាចមានលើ សាច់ត្រី សាច់មាន់ ស៊ុត ទឹកដោះគោ សណ្ដែក សណ្ដែកសៀង សណ្ថែកដី និងគ្រាប់ធញ្ញជាតិ។