កុមារ
ចង់ឱ្យកូនឆ្លាត ជាមនុស្សពូកែ ឪពុកម្ដាយគួប្បីត្រូវបង្រៀនកូនចេះរឿងទាំង ៦ នេះ
Pov Saru
November 20 2025
194 views

កូនឆ្លាត ពូកែ ជាក្មេងរឹងមាំមិនមែនទាល់តែកូនត្រូវរៀនបានលេខ ១ នៅសាលារាល់ខែទេ អ្វីដែលត្រូវការខ្លាំងជាងនេះគឺការចូលរួមរបស់ឪពុកម្ដាយត្រូវតែបង្រៀនបំណិនជីវិតដល់ពួកគេ ធ្វើឱ្យពួកគេស្គាល់អ្វីជាជីវិត នៅពេលដែលឪពុកម្តាយផ្ដល់ជំនាញទាំងនេះឱ្យកូនតាំងពីតូច អនាគតរបស់ពួកគេនឹងកាន់តែភ្លឺស្វាង និងមានភាពរឹងមាំលើខ្លួនឯង។

១. ចេះគ្រប់គ្រងអារម្មណ៍៖ កុមារជាច្រើនអាចពូកែក្នុងការសិក្សា ប៉ុន្តែឆាប់ខឹង ឆាប់ភ័យ និងងាយយំពេលជួបបញ្ហា។ អារម្មណ៍មិនមែនជាអ្វីដែលគួរឱ្យខ្លាច បើកុមារមិនស្គាល់ និងមិនអាចគ្រប់គ្រងវា នោះពួកគេនឹងក្លាយជាមនុស្សដែលត្រូវបាន អារម្មណ៍គ្រប់គ្រង។ ដូច្នេះឪពុកម្តាយគួរជួយកូនឱ្យចេះពីរបៀបគ្រប់គ្រងអារម្មណ៍របស់ពួកគេ ហើយឱ្យពួកគេដឹងថាវាជារឿងធម្មតាដែលមនុស្សគ្រប់រូបតែងតែមានអារម្មណ៍ សោកសៅ ភ័យខ្លាច និងរំភើប។ វិធីបង្រៀនងាយៗ ចាប់ផ្ដើមឱ្យពួកគេរៀនធ្វើសាមាធិ ដកដង្ហើមចេញចូលវែងៗ ឬឱ្យពួកគេចែករំលែកអារម្មណ៍ក្នុងចិត្តមកកាន់ ហើយអ្នកត្រូវជាធ្វើអ្នកស្ដាប់ដែលល្អបំផុត។ ជំនាញបែបនេះធ្វើឱ្យកុមាររីកចម្រើនឡើងជាមនុស្សមាន EQ ខ្ពស់ និងមានភាពរឹងមាំ។ 

២. ជំនាញទំនាក់ទំនង៖ កុមារច្រើនមានពិន្ទុល្អ តែខ្លាចក្នុងការនិយាយ មិនប្រាកដខ្លួនឯងពេលបញ្ចេញមតិ ឬមិនដឹងពីរបៀបធ្វើការងារជាក្រុម។ នេះធ្វើឱ្យពួកគេស្ទាក់ស្ទើរ និងបាត់បង់ឱកាសសំខាន់នៅសាលារៀន និងអនាគតការងាររបស់ពួកគេ។ឪពុកម្តាយគួរលើកទឹកចិត្តកូនឱ្យនិយាយ បញ្ចេញមតិ សួរសំណួរ និងប្រាប់អ្វីដែលពួកគេមិនចូលចិត្ត។ បង្កើតបរិកាសកក់ក្ដៅមួយនៅក្នុងគ្រួសារឱ្យកូនមានអារម្មណ៍ថាពួកគេសុវត្ថិភាពក្នុងការបញ្ចេញមតិរបស់ពួកគេ។ 

៣. ការគិតដោះស្រាយបញ្ហា៖ ជីវិតពោរពេញទៅដោយបញ្ហាដែលគ្មានចម្លើយឆ្លើយតែម្ដង។ ដូច្នេះកុមារត្រូវរៀនសង្កេត កំណត់បញ្ហា ព្យាយាមដំណោះស្រាយ និងទទួលស្គាល់កំហុស។ កុមារដែលរៀនចេះដោះស្រាយបញ្ហាតាំងពីតូច នឹងក្លាយជាមនុស្សហ៊ានប្រឈមមុខនឹងភាពលំបាក រឹងមាំ និងមិនងាយបោះបង់ ព្រោះពួកគេយល់ថាភាពបរាជ័យគ្រាន់តែជាផ្នែកនៃមេរៀនជីវិតប៉ុណ្ណោះ។ 

៤. ចេះគ្រប់គ្រងពេលវេលា និងមានវិន័យ៖ ប្រាជ្ញាអាចជួយកុមារចាប់ផ្តើមបានល្អ ប៉ុន្តែវិន័យហើយការរក្សាទម្លាប់ល្អគឺជាអ្វីដែលនាំឱ្យពួកគេចូលរួមប្រកួតប្រជែងជាអ្នកឈ្នះនៅពេលអនាគត។ ឪពុកម្តាយអាចបង្កើតទម្លាប់នេះតាមរយៈការ កំណត់ម៉ោងសិក្សា ម៉ោងលេង ពេលសម្រាក ឬសុំឱ្យកូនធ្វើរឿងមួយឱ្យចប់មុនពេលទៅធ្វើរឿងថ្មី។ បើកូនអ្នកយល់ពីតម្លៃនៃវិន័យ និងអាចគ្រប់គ្រងពេលវេលាបាន ដំណើរនាពេលអនាគតរបស់ពួកគេនឹងកាន់តែងាយស្រួល។

៥. សមត្ថភាពសម្របខ្លួន៖ កុមារដែលអាចសម្របខ្លួនបានល្អ នឹងងាយស្រួលប្រឈមមុខនឹងបរិយាកាសថ្មី ពូកែទប់ទល់ជាមួយការផ្លាស់ប្តូរ និងរៀនបានលឿនជាងមនុស្សទូទៅ។ ឪពុកម្តាយអាចជួយកូនរៀនសម្របខ្លួនដោយនាំពួកគេចេញស្វែងរកបទពិសោធន៍ថ្មីៗ ឱ្យពួកគេចូលរួមសកម្មភាពផ្សេងៗ ពេលពួកគេចេញក្រៅច្រើន ជួបមនុស្សច្រើនពួកគេនឹងអាចសម្របខ្លួនបានងាយជាមួយនឹងបរិកាសជុំវិញ ហើយពួកគេនឹងកាន់តែរឹងមាំ និងមានការយល់ដឹងកាន់តែទូលំទូលាយ៕

អត្ថបទដោយើង៖ សារួ 

Pov Saru
អំពីអ្នកនិពន្ធ

អត្ថបទសរុប៖ 120

អត្ថបទទាក់ទង

#កុមារ

ឪពុកម្តាយកុំមានទម្លាប់ ១នេះ ធ្វើដាក់កូន នាំឱ្យកូនមានផ្លូវចិត្តទាន់ខ្សោយ
Tror Sopheap
November 20 2025
1 K views

#កុមារ

ចង់ឱ្យកូនឆ្លាត ជាមនុស្សពូកែ ឪពុកម្ដាយគួប្បីត្រូវបង្រៀនកូនចេះរឿងទាំង ៦ នេះ
Pov Saru
November 20 2025
194 views

#កុមារ

កូនឆ្លាត ហើយសប្បាយចិត្តរាល់ថ្ងៃ បើឪពុកម្ដាយធ្វើទម្លាប់ ៤ នេះដាក់ពួកគេ
Pov Saru
November 12 2025
339 views

#កុមារ

អ្នកចិត្តសាស្ត្រ៖ ចង់ឱ្យកូនធំឆ្លាត ចេះគិត ផ្លូវចិត្តរឹងមាំ ឪពុកម្ដាយកុំគេចវេសធ្វើរឿងមួយនេះ
Pov Saru
November 12 2025
698 views

#កុមារ

៣ ចំណុចនេះ មិនមែនកូនឆ្លាតទេ នាំឱ្យកូនអ្នកធំឡើងពិបាកប្រដៅ
Pov Saru
November 11 2025
1 K views

#កុមារ

ចង់ឱ្យកូនរឹងមាំ ឆ្លាត ជោគជ័យនៅថ្ងៃអនាគត ឪពុកម្ដាយឆ្លាតវៃគួរធ្វើរឿង ៣ នេះតាំងពីកូននៅក្មេង
Pov Saru
October 31 2025
1.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
13.2 K views

#ជំងឺ

ប្រយ័ត្នស្ដាយក្រោយ! បើមានសញ្ញាទាំងនេះត្រូវប្រញាប់ទៅពេទ្យភ្លាម ព្រោះថ្លើមអ្នកកំពុងពេញដោយជាតិពុល
Pov Saru
November 19 2025
7 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
6.2 K views

#ជំងឺ

ប្រយ័ត្នស្ទះសរសៃឈាម ឈានដល់គាំងបេះដូង បើអ្នកនៅតែបន្តទម្លាប់គេងបែបនេះ
Pov Saru
November 13 2025
5.3 K views

#ជំងឺ

កុំឱ្យហួសពេល! សូមជៀសវាងអាហារទាំងនេះ បើមិនចង់កើតមហារីកក្រពះ
Pov Saru
November 20 2025
3.5 K views

#ជំងឺ

ទោះមិនដែលផឹកគ្រឿងកំប៉ុង ក៏ធ្វើឱ្យខូចតម្រងនោមដែរ បើអ្នកនៅតែបន្តទម្លាប់ទាំងនេះ
Pov Saru
November 17 2025
3.3 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia