ជំងឺ
វេជ្ជបណ្ឌិតជំនាញប្រាប់ថា ហេតុផល៥យ៉ាងដែលកូនខ្មែរត្រូវពិនិត្យសុខភាពជាប្រចាំ

គ្មាននរណាម្នាក់ចង់ឈឹ ហើយក៏គ្មាននរណាម្នាក់ដឹងខ្លួនជាមុនថា ខ្លួននឹងមានជំងឺអ្វីនោះទេ។ ប៉ុន្តែអ្វីដែលអ្នកចាំបាច់ត្រូវតែធ្វើនោះគឺ ការពិនិត្យសុខភាព​ជាប្រចាំ ដើម្បីតាមតានសុខភាបរបស់អ្នក។ មួយវិញទៀតឈប់យល់ច្រឡំថា ការពិនិត្យសុខភាពធ្វើឱ្យអ្នកភ័យខ្លាច។ តាមពិតការដែលខ្លួនយើងបានដឹងទុកជាមុនថា ខ្លួនយើងមានជំងឺមួយណានោះ អ្នកអាចធ្វើការព្យបាលបានភ្លាម ដើម្បីបង្កកុំឱ្យជំងឺនោះវិវត្តទភដំណាក់កាលធ្ងន់ធ្ងរ។

បើយោងតាមការចុះផ្សាយរបស់ HeartLine បានណែនាំថា ការពិនិត្យសុខភាពផ្នែកទៅលើអាយុ កត្តាហានិភ័យ និងស្ថានភាពបច្ចុប្បន្នរបស់អ្នក។ អាយុក្រោម៥០ឆ្នាំអ្នកអាចពិនិត្យសុខភាព៣ឆ្នាំម្តង ហើយអាយុលើ៥០ឆ្នាំគួរពិនិត្យសុខភាពមួយឆ្នាំម្តង។

បើយោងតាម Dr.Chaudhary Hospital បានបង្ហាញថា ហេតុផលទាំង០៥យ៉ាងដែលអ្នកចាំបាច់ត្រូវតែពិនិត្យសុខភាពជារៀងរាល់ថ្ងៃ ដើម្បីការពារខ្លួនពីជំងឺនានា រួមមាន៖

១.ងាយស្រួលក្នុងការគ្រប់គ្រងជំងឺនៅក្នុងដំណាក់កាលដំបូង

ការពិនិត្យសុខភាពទៀងទាត់ និងការណាត់ជួបពេទ្យទៀងពេល ដើម្បីធ្វើរោគវិនិច្ឆ័យរកមើលជំងឺដំណាក់កាលដំបូង ឬក្នុងស្ថានភាពណាមួយ មុនពេលវាឈានទៅដល់ដំណាក់កាលធ្ងន់ធ្ងរជាងនេះ។ វាមានន័យថា ការពិនិត្យសុខភាព មិនមែនពិនិត្យហើយធ្វើឱ្យអ្នកភ័យខ្លាចនោះទេ ផ្ទុយទៅវិញប្រសិនបើអ្នកពិនិត្យឃើញជំងឺក្នុងដំណាក់កាលដំបូង អ្នកអាចព្យាបាលទាន់ពេល និងការពារការវិវត្តជំងឺចូលក្នុងកម្រិតធ្ងន់ធ្ងរ។ ការពិនិត្យសុខភាពអាចពិនិត្យទៅបាន ជំហាន់ដំបូងគឺ សាក់សួរអំពីអាយុ ភេទ ប្រវត្តិជំងឺគ្រួសារ និងទម្លាប់នៃការរស់នៅ។ ដូច្នេះការពិនិត្យសុខភាពអាចជួយឱ្យអ្នកចៀសឆ្ងាយពីជំងឺកាចនានា។

២.កំណត់បានច្បាស់នូវអត្ថសញ្ញាណនៃជំងឺ

ពិតណាស់ការរស់នៅរបស់មនុស្សយើងម្នាក់ៗ គ្មាននរណាអាចកំណត់ ឬដឹងជាមុនថា នរណាម្នាក់មានសុខភាពល្អ ឬមិនល្អនោះទេ ហើយបើនៅសុខស្រាប់តែចេញរកសញ្ញាដូចជា តានតឹងផ្លូវចិត្ត ថប់បារម្ភ និងខ្សោះកម្លាំង ដែលទាំងនេះសុទ្ធតែជាសញ្ញាកើតរោគលើសឈាម ឡើងសម្ពាធឈាម ឡើងគីឡូជំងឺផ្លូវចិត្ត ជំងឺភ្លេចភ្លាំង ជំងឺបាក់ទឹកចិត្ត ជំងឺហឺត និងអាចមានផលវិបាកចំពោះក្រពះពោះវៀនទៀត។ ដូច្នេះការពិនិត្យសុខភាពជាប្រចាំ​ងាយស្រួលក្នុងការការងារសុខភាព ការពារការកើតជំងឺកាចៗនានដែលអ្នកពុំអាចមើលឃើញដោយភ្នែក។

៣.ធ្វើបច្ចុប្បន្នភាពសុខភាព

នៅពេលអ្នកទទួលបានលិទ្ធផលតេស្តរបស់អ្នក អ្នកត្រូវយកមកពិភាក្សាជាមួយគ្រូពេទ្យដែលមានជំនាញច្បាស់លាស់ ដើម្បីធ្វើការវិភាគទៅលើសុខភាបរបស់អ្នក។ ខណៈពេលនោះគ្រូពេទ្យនឹងប្រាប់នូវបញ្ហាប្រឈម ឬក៏ដំបូន្មាននានមកកាន់អ្នក អ្វីដែលត្រូវចៀសវាង និងអ្វីដែលមិនត្រូវចៀសវាង ហើយអ្នកត្រូវអនុវត្តតាមការណែនាំរបស់ពេទ្យ។

៤.ការធ្វើតេស្តឈាម

ការធ្វើតេស្តឈាម គឺជាផ្នែកមួយនៃការពិនិត្យលើរាងកាយទាំងមូលរបស់អ្នកផងដែរ ហើយការធ្វើតេស្ដនេះពិតជាមានសារៈសំខាន់ជាខ្លាំងសម្រាប់អ្នក។ ការធ្វើតេស្តឈាមអាចរកមើលនូវ កូលេស្ដេរ៉ុល ជំងឺទឹកនោមផ្អែម មហារីក សម្ពាធឈាមខ្ពស់ ភាពស្លេកស្លាំង មេរោដស៍ និងជំងឺសរសៃឈាមបេះដូង។ មិនតែប៉ុណ្ណោះទេ ការធ្វើតេស្តឈាមនេះក៏អនុញ្ញាតឱ្យគ្រូពេទ្យវាយតម្លៃសុខភាពនៃសរីរាង្គកាយជាច្រើនទៀតដូចជា ថ្លើម តម្រងនោម បេះដូង និងទីរ៉ូអ៊ីត។

៥.បង្កើតទំនាក់ទំនងល្អជាមួយវេជ្ជបណ្ឌិត

ការពិនិត្យសុខភាពមិនទាន់គ្រប់គ្រាន់នោះទេ ធ្វើដែលអ្នកត្រូវធ្វើនោះគឺ ការប្រើទំនាក់ទំនងល្អជាមួយពេទ្យ​ ដើម្បីតាមដានសុខភាពជាប្រចាំ និងយល់ដឹងបន្ថែមពីការការព្យាបាល ហើយនិងការការពារខ្លួន។

អត្ថបទដោយ៖ Daddy_Rath


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង

#ជំងឺ

អស្ចារ្យកូនខ្មែរម្នាក់ផលិតប្រេងកន្ទក់មានសមត្ថភាពជួយខ្លាញ់រុំថ្លើម បេះដូង និងខួរក្បាល
Tror Sopheap
February 14 2025
32 views

#ជំងឺ

ហានិភ័យណាស់អ្នកគេងបើកភ្លើងពេលយប់ កើតជំងឺនេះអត់ដឹងខ្លួនទេ
Tror Sopheap
February 13 2025
1.1 K views

#ជំងឺ

ផ្លែឈើ១ ទម្លាប់ ១ មានសមត្ថភាពអស្ចារ្យការពារអ្នកពីជំងឺមហារីក
Tror Sopheap
February 13 2025
1.3 K views

#ជំងឺ

ភ័យ កុំខ្លាច! វេជ្ជបណ្ឌិតប្រាប់វិធីត្រូវធ្វើ ពេលស្ថិតក្នុងស្ថានភាពភ័យខ្លាច
Vuthea Morn
February 5 2025
363 views

#ជំងឺ

ត្រូវពិនិត្យសុខភាព! អ្នកមិនជក់បារី ក៏ប្រឈមកើតជំងឺមហារីកសួតច្រើនដែរ
Vuthea Morn
February 5 2025
256 views

#ជំងឺ

ប្រយ័ត្នជំងឺចូលខ្លួន! ទម្លាប់ញ៉ាំប្រៃកើតជំងឺ ៤មុខ សុទ្ធតែជំងឺកាចស្លា.ប់មុនអាយុ
Tror Sopheap
January 30 2025
876 views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia