អ្នកសាកស្រមៃមើលថារយៈពេល ៥ឆ្នាំទៀត អ្នកមានជំងឺប្រចាំកាយ តើអ្នកមានអារម្មណ៍ក្រោយទេ? ហើយមួយខែអ្នកចូលពេទ្យម្តង តើអ្នកចំណាយលុយអស់ប៉ុន្មាន? តតើគ្រួសាររបស់អ្នកសប្បាយចិត្តទេ? ទោះបីអ្នកមានបញ្ហារកស៊ីនិងការងារក៏ដោយ អ្នកមិនគួរបណ្តោយឱ្យសុខភាពមានបញ្ហានោះទេ។ នៅឆ្នាំ២០២៤នេះ អ្នកគួរតែប្តូរញ៉ាំអាហារទាំង ៣របៀបតាមវេជ្ជបណ្ឌិត Frank B. Hu សាស្ត្រាចារ្យផ្នែកអាហារូបត្ថម្ភជួយអ្នកឱ្យស្រកគីឡូនិងអាយុវែងផងដែរ។
១. ញ៉ាំអាហារឱ្យបានច្រើន៖ តាមលោកវេជ្ជបណ្ឌិត Hu និយាយថា ការផ្តោតអារម្មណ៍ឱ្យបានច្រើន ចូរហូបអាហារកែច្នៃឱ្យតិចតួចបំផុត ជំនួសដោយអារហាររុក្ខជាតិមានដូចជាផ្លែឈើ បន្លែ និងគ្រាប់ធញ្ញជាតិ (មានស៊ុត មានត្រី មានផ្លែប៉ោមខៀវ មានគ្រប់សណ្តែក តែបៃតង) វាជួយកាត់ជាតិខ្លាញ់ក្បាលពោះស្រកគីឡូបានលឿន។ ការផ្តោតលើអាហាររុក្ខជាតិជាក្បួនរបស់អ្នកកោះអូគីណាវ៉ា។ តាមការសិក្សាបង្ហាញថា វាកាត់បន្ថយហានិភ័យជំងឺជំងឺទឹកនោមផ្អែម ជំងឺសរសៃឈាមបេះដូង មហារីកមួយចំនួន និងជំងឺវង្វេងផងដែរ។
២. កាត់បន្ថយអាហារកែច្នៃ៖ លោកវេជ្ជបណ្ឌិត Hu បញ្ជាក់ថា គាត់កត់សម្គាល់ថា នៅក្នុងរបបអាហារប្រជាជនសហរដ្ឋអាមេរិកស្ទើរតែ ៦០% ញ៉ាំអាហារមានកាឡូរីលើសកម្រិតរួមមានភេសជ្ជៈ អាហារសម្រន់មានជាតិខ្លាញ់ មានជាតិស្ករជាហេតុផលនាំឱ្យពួកគេលើសគីឡូ។ តាមការសិក្សាមួយបានពិនិត្យលទ្ធផលសុខភាពមនុស្សពេញវ័យជាង ១១.០០០នាក់ក្នុងរយៈពេល ១៩ឆ្នាំបានរកឃើញថាអ្នកញ៉ាំអាហារកែច្នៃច្រើនពេកមានហានិភ័យខ្ពស់ក្នុងការស្លាប់ចំនួន ៣១% ព្រោះតែធាត់ខ្លាំងពេក។ គ្រាន់តែកាតបន្ថយអាហារនេះ ខ្លាញ់ក៏ស្រក អារម្មណ៍រីករាយដែរ។
៣. ប្រើពេលអាហារសម្រាប់ការជួបជុំគ្នាក្នុងសង្គម៖ លោកវេជ្ជបណ្ឌិត Hu មើលឃើញថា ការញញ៉ាំអាហារជុំគ្នាជាវិធីមួយដើម្បីបង្កើនអារម្មណ៍រីករាយជាឱកាសឱ្យអ្នករស់នៅបានយូរ។ ហើយវាជាការផ្សារភ្ជាប់រវាងអាហារនិងទំនាក់ទំនងគ្នានឹងសង្គម។ “ការញ៉ាំអាហារដែលមានសុខភាពល្អ មិនត្រឹមតែចិញ្ចឹមរាងកាយរបស់យើងប៉ុណ្ណោះទេ ថែមទាំងចិញ្ចឹមព្រលឹងរបស់យើងទៀតផង”។ ការហូបអាហារឱ្យស្រកគីឡូ អ្នកគួរហូបត្រឹមតែ ៨០% អ្នកនឹងមានអារម្មណ៍ល្អហើយមិនជាតិខ្លាញ់ទេ។
ដូចនេះ បើអ្នកចង់សម្រកគីឡូ អ្នកគួរតែប្តូរអាហារចាប់ពីពេលនេះតទៅ ដើម្បីសុខភាពល្អ ស្រកគីឡូរយៈពេល១០ឆ្នាំក្រោយអ្នកនៅតែមានសុខភាពរឹងមាំដែរ។ អ្នកគួរតែបន្ថែមលំហាត់ប្រាណមួយថ្ងៃ ២០នាទីលទ្ធផលសម្រកគីឡួរបស់អ្នកនឹងកើនឡើងផងដែរ។ អត្ថបទដោយ៖ ទ្រ សុភាព
ជួបខ្ញុំផ្ទាល់ និងវាគ្មិនឆ្នើមៗផ្សេងទៀតនៅថ្ងៃទី២៧ចុងខែនេះ តម្លៃត្រឹមតែ15$ប៉ុណ្ណោះ ក្នុងកម្មវិធីសម្ពោធសៀវភៅ លំហូរចិត្ត
សូមចុះឈ្មោះតាមតេឡេក្រាមមួយនេះ https://t.me/hangchhengH24
ចុះឈ្មោះ ៥០នាក់ដំបូង តម្លៃ ១០$