ជំងឺ
CDC អាមេរិក ប្រាប់ពីអាហារ១០មុខចៀស ៤មុខញ៉ាំ បើចង់គេចផុតពីជំងឺទឹកនោមផ្អែមរ៉ាំរ៉ៃ១ជីវិត

យោងតាមមជ្ឈមណ្ឌលគ្រប់គ្រង និងការពារជំងឺ (CDC) អាមេរិកមនុស្សជាង៣០លាននាក់ ត្រូវបានគេធ្វើរោគវិនិច្ឆ័យថាមានជំងឺទឹកនោមផ្អែមនៅក្នុងសហរដ្ឋអាមេរិក។ ខណៈមជ្ឈមណ្ឌលជំងឺបានអះអាងថា ជំងឺ​ទឹកនោម​ផ្អែម​ អាច​ការពារ​បាន​យ៉ាង​ទូលំទូលាយ​ដោយ​ការ​ផ្លាស់ប្តូរ​របៀប​រស់នៅ​មួយ​ចំនួន​ដូចជា​៖រក្សាទម្ងន់ឱ្យស្ថិតក្រោមការគ្រប់គ្រង ធ្វើលំហាត់ប្រាណឲ្យបានទៀងទាត់ ទទួលទានរបបអាហារដែលមានសុខភាពល្អ។

តាមការស្រាវបង្ហាញថា របបអាហារដែលមានជាតិស្ករខ្ពស់អាចនាំឱ្យធាត់ រលាករ៉ាំរ៉ៃ និងកម្រិតទ្រីគ្លីសេរីតខ្ពស់។ ខណៈភាពធាត់គឺជាកត្តាហានិភ័យបំផុតសម្រាប់ជំងឺទឹកនោមផ្អែម ដែលប្រភេទអាហារមួយចំនួនអាចនាំឱ្យធាត់ ប្រសិនបើយើងទទួលទានជាប្រចាំក្នុងរយៈពេលយូរ។ នេះ​ជា​អាហារ​១០​មុខ​ដែល​​គួរ​ចៀស​វាង​ពេល​អ្នក​កំពុង​ព្យាយាម​សម្រក​ទម្ងន់ និង​បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹក​នោម​ផ្អែមមានដូចជា៖ ដំឡូងបារាំងបំពង និងដំឡូងបំពង នំប៉័ង ស្ករគ្រាប់ ភេសជ្ជៈប៉ូវកម្លាំងគ្រឿងកំប៉ុង ទឹកផ្លែឈើ នំខេក ខូឃី ភេសជ្ជៈមានជាតិអាល់កុល ការ៉េម ភីហ្សា ភេសជ្ជៈកាហ្វេដែលមានកាឡូរីខ្ពស់ជាដើម។

ដោយឡែកមានអាហារ៤ប្រភេទ ដែលជួយរក្សាទម្ងន់មិនឲ្យធាត់សុខភាពល្អ ដែលការញ៉ាំអាហារដែលមានសុខភាពល្អអាចជួយការពារករណីភាគច្រើននៃជំងឺទឹកនោមផ្អែម។ ខាងក្រោមនេះគឺជារបបអាហារចំនួន៤ដែលអាចកាត់បន្ថយហានិភ័យជំងឺទឹកនោមផ្អែម៖

១. ញ៉ាំគ្រាប់ធញ្ញជាតិ៖ យើងត្រូវជ្រើសរើសគ្រាប់ធញ្ញជាតិ និងផលិតផលគ្រាប់ធញ្ញជាតិទាំងមូលដើម្បីបរិភោគដែលវាល្អជាងធញ្ញជាតិចម្រាញ់ និងកាបូអ៊ីដ្រាតកែច្នៃខ្ពស់ផ្សេងទៀត។

២. ផឹកទឹកឱ្យបានច្រើន៖ យើងគួរតែរំលងភេសជ្ជៈដែលមានជាតិស្ករ ហើយគួរតែងាកទៅរកទឹក កាហ្វេ ឬតែផឹកជំនួសវិញ។

៣. ជ្រើសរើស​ខ្លាញ់​ដែល​មាន​សុខភាព​ល្អ៖ ចៀសវាង​ខ្លាញ់​អាក្រក់​ដែល​ច្រើន​តែ​មាន​ក្នុង​អាហារ​រហ័ស អាហារ​ខ្ចប់ ចូលយើងបរិភោគ​ ​ផ្លែ​បឺរ សណ្តែកដី គ្រាប់​ធញ្ញជាតិ និង​ត្រី​ជំនួសវិញដើម្បីទទួលបានខ្លាញ់ល្អ។

៤.កំណត់សាច់ក្រហម និងសាច់កែច្នៃ៖ ចូរយើងកំណត់ការបរិភោគសាច់ក្រហមមានដូចជា (សាច់គោ សាច់ចៀម សាច់ជ្រូក) ហើយគួរតែកាត់បន្ថយសាច់ក្រហមកែច្នៃមានដូចជា (bacon, hot dogs, deli meats) ជំនួសមកវិញនៅការបរិភោគសាច់មាន់ សាច់ត្រី ទឹកដោះគោមានជាតិខ្លាញ់ទាប។

ជារួមមកវិញការ​ជ្រើសរើស​អាហារ​ដែល​មាន​សុខភាព​ល្អ​មិន​ត្រឹម​តែ​បន្ថយ​ហានិភ័យ​នៃ ស្ថានភាព​សុខភាព​រ៉ាំរ៉ៃ​ដូច​ជា​ជំងឺ​ទឹកនោម​ផ្អែម ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វាក៏ជួយឲ្យសុខភាពយើងកាន់តែរឹងមាំល្អចៀសឆ្ងាយពីជំងឺផ្សេងៗទៀតបានយ៉ាងមានប្រសិទ្ធភាព ៕

អត្ថបទដោយ៖ ស្រីណុច

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia