អត្ថបទ PR
ក្បួនចិញ្ចឹមកូន ឱ្យក្លាយជាក្មេងស្តង់ដារក្លាយជាក្មេងមានសមត្ថភាពខ្លាំងទៅអនាគត

មាតាបិតានិងអាណាព្យាបាលគ្រប់រូបតែងចង់បានឱ្យកូនក្លាយជាធនធានមនុស្សដ៏ល្អលើគ្រប់ផ្នែកទាំងអស់ ប៉ុន្តែអនាគតកូនរបស់អ្នកក៏អាស្រ័យលើកត្តាទាំងបួនគឺខ្លួនគាត់ផ្ទាល់ គ្រួសាររបស់គាត់ សាលារៀន និងសង្គមដែលគាត់រស់នៅផងដែរ។ កុមារម្នាក់ៗមានចំនុចពិសេសផ្សេងៗគ្នាហើយយើងក៏មិនអាចប្រៀបធៀបពួកគាត់ជាមួយកុមារដទៃណាមួយឡើយ។

លោកគ្រូ សំ ចៃ នាយកប្រតិបត្តិជាសហស្ថាបនិកសាលាអន្តរជាតិប្រាយស្តារភ្នំពេញ បានចែករំលែកថា ការអប់រំកូនដែលល្អមួយគឺធ្វើទៅតាមចំណង់ចំណូលចិត្ត និងសេចក្តីស្រលាញ់ពីកំណើតរបស់គាត់ ភាពល្អរបស់គាត់ដែលមាននៅក្នុងខ្លួនស្រាប់។ ដើម្បីកូនៗសម្រេចបាននូវសក្តានុពលពេញលេញរឺក្លាយជាទំពាំងដ៏ល្អបាននោះ មាតាបិតាគប្បីស្វែងយល់ពីកូន ផ្តល់ឱកាស ព្រមទាំងលើកទឹកចិត្តកូនៗ។ ពេលដែលយើងយល់ថាកូនចូលចិត្តអ្វី ពូកែខាងអ្វីនោះយើងផ្តល់ឱកាសឱ្យគាត់រៀនបន្ថែម និងបញ្ចេញសមត្ថភាពពេញលេញរបស់គេរួចលើកទឹកចិត្តឱ្យគេកាន់តែមានកម្លាំងចិត្តសម្រេចបានគោលដៅរបស់គេទៀត។

បន្ថែមពីលើនោះលោកគ្រូ សំ ចៃ បានលើកឡើងថា ក្រៅពីការអប់រំចំណេះដឹងមាតាបិតា និងអាណាព្យាបាលគួរយកចិត្តទុកដាក់អប់រំសីលធម៌ សុជីវធម៌ ការចេះគោរពមនុស្សនៅជុំវិញខ្លួនគឺការចេះទំនាក់ទំនងល្អជាមួយមនុស្សជុំវិញខ្លួន។ ចំណេះដឹង និងឥរិយាបថសំខាន់ដូចគ្នាដើម្បីសម្របខ្លួនជាមួយសហគមន៍ជាតិ និងអន្តរជាតិដែលជាធនធានមនុស្សដ៏ល្អទៅថ្ងៃអនាគត។

ជាមួយគ្នានេះ បើផ្អែកតាមការសិក្សាពីក្រុមអ្នកជំនាញ ដកស្រង់ចេញពីគេហទំព័រ Connection Sacademy គេបានរកឃើញគន្លឹះសំខាន់៦ចំណុច ដែលអាចជួយឱ្យកូនៗក្លាយជាមនុស្សខ្លាំងពូកែបាន ក្នុងនោះមានដូចជា៖

អានរឿងសៀវភៅ ឬនិយាយរឿងនិទានឱ្យកូនស្ដាប់ ដែលការអានជួយកុមារឱ្យអភិវឌ្ឍជំនាញភាសា ស្ដាប់ បង្កើតវាក្យសព្ទ បំផុសគំនិតច្នៃប្រឌិត និងបង្កើតជំនាញការយល់ដឹង។

កំណត់ពេលវេលាឱ្យកូនលេង ដែលការលេងកម្សាន្តអាចធ្វើឱ្យកូនៗ ដែលស្ថិតក្នុងវ័យចង់ដឹង ចង់ឃើញ ចង់យល់ អាចបង្កើតភាពវ័យឆ្លាតរបស់ពួកគេបាន។

៣ បង្រៀនឱ្យដឹងខុសនិងចេះរកវិធីដោះស្រាយ។ ការស្រាវជ្រាវបានបង្ហាញថា ភាពបរាជ័យគឺជាគ្រូដ៏ល្អបំផុត ដែលអាចបង្រៀនឱ្យអ្នកចេះដោះស្រាយ មាតាបិតាមិនគួរជួយកូនគ្រប់រឿងនោះទេ អ្នកអាចទុកឱកាសឱ្យកូនរៀនដោះស្រាយដោយខ្លួនឯងទើបជាការប្រសើរ។

បង្រៀនកូនឱ្យមានសកម្មភាពរាងកាយឱ្យបានច្រើន ដូចជាការធ្វើលំហាត់ប្រាណ លេងកីឡានានាជាដើម វាជួយឱ្យរឹងមាំទាំងសុខភាពផ្លូវកាយនិងផ្លូវចិត្តផងដែរ។

ញ៉ាំអាហារជុំគ្នាជាមួយកូនៗ។ ក្រៅពីចំណាយពេលធ្វើការឬនៅសាលាពេញមួយថ្ងៃ ការចំណាយពេលល្ងាចជាមួយកូនៗមានសារៈសំខាន់បំផុត អាចបង្កើនទាំងភាពស្និតស្នាលនិងជួយដល់សុខភាពផ្លូវចិត្ត និងការអភិវឌ្ឍរបស់កូនៗបានដែរ។

ទម្លាប់ឱ្យកូនគេងឱ្យបានគ្រប់គ្រាន់។

ផ្សារភ្ជាប់ជាមួយគ្នានេះ សាលារៀនអន្តរជាតិប្រាយស្តារភ្នំពេញបានយល់ច្បាស់ និងយកចិត្តទុកដាក់លើចំនុចទាំងនេះព្រមទាំងបណ្តុះបណ្តាលជំនាញទំនាក់ទំនង និងសីលធម៌ដល់ពួកគាត់ផងដែរ។ សាលាបង្រៀនឱ្យគាត់មានភាពឯករាជ្យ រឹងមាំ មានសមត្ថភាពពេញលេញទៅតាមជំនាញរបស់គាត់ បង្រៀនឱ្យចេះគោរពពេលវេលា ស្មោះត្រង់ ចេះឆ្នៃប្រឌិត ចិត្តសប្បុរស ចេះស្រាវជ្រាវ ចេះរស់នៅប្រកបដោយផាសុកភាព(មានសកម្មភាពកីឡា) មានទំនុកចិត្ត និងចេះអធ្យាស្រ័យ។ ជាងនេះទៅទៀត សាលាតម្រូវឱ្យគាត់ចេះគោរពគ្នាទៅវិញទៅមក គោរពបរិស្ថានជុំវិញ និងគោរពទ្រព្យសម្បត្តអ្នកដ៏ទៃផងដែរ។

គួរបញ្ជាក់ថា សាលាអន្តរជាតិប្រាយស្តារភ្នំពេញមានទទួលសិស្សចាប់អាយុ២ឆ្នាំ រហូតដល់ថ្នាក់ទី៦ បង្រៀនដោយគ្រូបរទេស មានបទពិសោធន៍ជាច្រើនឆ្នាំ ហើយពោរពេញទៅដោយសេចក្តីស្រលាញ់ និងការយកចិត្តទុកដាក់ពេញលេញ។ សាលាមានទីតាំងធំទូលាយ មានផាសុកភាព ដែលមានទីតាំងស្ថិតនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ព័ត៌មានលំអិតបន្ថែម អាចធ្វើការទំនាក់ទំនងទៅកាន់សាលាផ្ទាល់តាមរយៈលេខទូរស័ព្ទ 012408789/ 015905789៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អត្ថបទ PR

ស្វែងយល់ពីអាថ៌កំបាំងនៃការវិនិយោគសម្រាប់បេះដូងរបស់អ្នកក្នុងការរស់នៅទាន់សម័យពី ពិធីការនី នីរត្ន និង ស្រីនា
Tror Sopheap
December 24 2024
45 views

#អត្ថបទ PR

វិនិយោគលើសុខភាពបេះដូង គឺជាការវិនិយោគដែលមានផលចំណេញច្រើនបំផុត
Tror Sopheap
December 20 2024
248 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកអំពី អាហារក្រឡុកជំនួសអាហារនិង ការបន្ថែមប្រូតេអ៊ីន៖ ពេលណាត្រូវញុំាមួយណាមុន និង មួយណាក្រោយ?
Sreymom Cha
December 19 2024
42 views

#អត្ថបទ PR

អ្នកកាត់បន្ថយរហូត80% ហានិភ័យពីជំងឺស្ទះសរសៃឈាមបេះដូង បើអនុវត្តតាមវិធីខាងក្រោម
Tror Sopheap
December 13 2024
762 views

#អត្ថបទ PR

Makeupច្រើនរាល់ថ្ងៃ ចង់ឱ្យស្បែកមុខនៅតែស្អាត មិនងាយរោលឡើងមុនកប់ មានតែ Cleansing Lotionនេះ១អស់ក្ដីបារម្ភហើយ
Thida Pet
December 5 2024
129 views

#អត្ថបទ PR

ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពី កាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
Sreymom Cha
December 5 2024
41 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#សម្រស់December 29 2024
កុំអស់ក្តីព្រួយបាម្ភ! ៥អាហារនេះមានសមត្ថភាពកាត់ខ្លាញ់ក្បាលពោះ ថែសម្រស់
#ចិត្តសាស្ត្រDecember 29 2024
១០គតិបណ្ឌិតអ្នកចិត្តសាស្រ្តបណ្តុះចិត្តឱ្យអ្នកចេះតស៊ូដើម្បីរកអត្ថន័យឱ្យជីវិតចេះរីករាយ
#ចិត្តសាស្ត្រDecember 27 2024
អ្នកចិត្តសាស្រ្តប្រាប់ថា សញ្ញា ៥នេះ អ្នកជាមនុស្សឆ្លាតវៃខាងអារម្មណ៍ EQ
#ជំងឺDecember 27 2024
នៅខ្មែរមានច្រើន! អាហារ ៣មុខនេះ ខ្លាំងបំផុតជួយការពារប្រឆាំងជំងឺមហារីក
#ចិត្តសាស្ត្រDecember 26 2024
អ្នកមានទម្លាប់អានសៀវភៅ ប៉ូវគំនិតប៉ូវផ្លូវចិត្តឱ្យអាយុវែង
#ចិត្តសាស្ត្រDecember 26 2024
ចេះតែថប់បារម្ភ! ៤វិធីនេះជួយអ្នករស់នៅសម័យទំនើបឱ្យមានក្តីសុខបំផុត

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia