មេបក្សបង្កផល ប៉ះពាល់ក្រលៀន និងខួរក្បាលខ្លាំងចៀសបានចៀសទៅ បើដឹងហើយ
សុខភាពរបស់ក្រលៀននិងខួរក្បាលគឺជារឿងសំខាន់ ព្រោះសរីរាង្គទាំង២នេះមានប្រយោជន៍ធំៗក្នុងរាងកាយរបស់យើង។ បើគឺខូចពិបាកក្នុងការព្យាបាល រួមទាំងត្រូវចំណាយពេលវេលាយូរ និងថវិកាច្រើនផងដែរ។ ដូច្នេះហើយសូមបងប្អូនអាចអត្ថបទនេះឱ្យចប់ដើម្បីយល់ដឹងពីការពារមូលហេតុ និងរបបអាហារមួយចំនួនដែលធ្វើឱ្យសុខភាពខួរក្បាល និងក្រលៀនរបស់អ្នកកាន់តែឆាប់ខូចពីមួយថ្ងៃទៅមួយថ្ងៃ។
នេះបើយោយតាមរយៈការចែករំលែក របស់លោកគ្រូ សួន សុខុម ជាប្រធាន គ្លីនិកហ្វីសូខេម ជាគ្លីនិកឈានមុខមួយក្នុងការព្យាបាលជំងឺ ដាច់សរសៃឈាមខួរក្បាល ។ លោកគ្រូ បានបញ្ចប់ការសិក្សាជំនាញនេះតាំងពីឆ្នាំ១៩៩៤មកម្ល៉េះ។ លោកគ្រូក៏បានរៀបរាប់ពីកត្តា គ្រោះថ្នាក់ប៉ះពាល់ដល់សុខភាពខួរក្បាល១ប្រភេទគឺបង្កមកពីជំងឺដាច់សរសៃឈាមខួរក្បាល(ស្រ្តូក)នេះថាជំងឺនេះគឺ មានបែងចែកជា២ប្រភេទ។
- ប្រភេទី១៖ ស្រ្តូកដោយសារការស្ទះសរសៃឈាមក្នុងខួរក្បាល(ធ្វើឱ្យទន់មួយចំហៀងខ្លួនឡើងមក)។
-ប្រភេទទី២៖ គឺបណ្ដាលមកពី សម្ពាធឈាមឡើងខ្ពស់ក៏នាំឱ្យ ដាច់សរសៃឈាមខួរក្បាល ប្រភេទនេះគឺជាគ្រោះថ្នាក់ខ្លាំងណាស់ ហើយជំងឺសម្ពាធឈាមនេះហើយ ដែលមនុស្សដែលកើតងាយនឹងវិវត្តន៍ទៅជាជំងឺដាច់សរសៃឈាមខួរក្បាលទាំងមិនដឹងខ្លួន។
ខាងក្រោមនេះគេណែនាំឱ្យពីក្បួនថែរក្សាសម្ពាធឈាមឱ្យល្អ អនុវត្តត្រឹមត្រូវជួយសុខភាពបាន។
ទី១ញុំាអាហារដែលសម្បូរដោយជាតិសរសៃច្រើន កាត់បន្ថយអាហារខ្លាញ់ៗ អាហារកែច្នៃជាដើម
ទី២កាត់បន្ថយគ្រឿងស្រវឹង ភេសជ្ជៈផ្អែមៗ ប្ដូរមកពិសារទឹកឱ្យបានគ្រប់គ្រាន់ប្រចាំថ្ងៃ
ទី៣ ព្យាយាមហាត់ប្រាណឱ្យបានទៀងទាត់ ព្រោះហាត់ប្រាណឱ្យជួយការពារជំងឺជួយឱ្យអ្នកមានសុខភាពល្អ។
មួយវិញទៀតជាមួយគ្នានេះដែរ បើតាមការចែករំលែកពីលោកវេជ្ជបណ្ឌិតនៅកម្ពុជា លោកវេជ្ជ. ហួត ចាន់ផូ ឯកទេសជំងឺទូទៅនិងតម្រងនោម និងជាសហស្ថាបនិក បន្ទប់ពិគ្រោះ និងព្យាបាលជំងឺទូទៅ ឡាវី ព្រមទាំងជាអនុប្រធានមន្ទីរពហុព្យាបាល និងសម្ភព ថ្មគោលសិរីមង្គល បច្ចុប្បន្ននៅកម្ពុជាបញ្ហាធំមួយគឺការទទួលទានភេសជ្ជៈកំប៉ុងផ្អែម ទាំងក្មេង ទាំងមនុស្សពេលវ័យ ដែលបានរួមចំណែកឱ្យកើតមានការលើសជាតិស្ករក្នុងឈាម បង្កជាជំងឺទឹកនោមផ្អែម និងអាចវិវត្តទៅជាខូចក្រលៀនបានលឿនផងដែរ ប្រសិនបើកើតឡើងដោយមិនដឹងខ្លួន មិនបានទទួលការព្យាបាលត្រឹមត្រូវ។
អាស្រ័យហេតុនេះហើយ មូលហេតុទាំងនេះបើដឹងហើយអ្នកគួរតែចៀសវាងពីកត្តាខាងលើឱ្យបានច្រៀនកាន់តែល្អ ជាពិសេសក្មេងៗដែលមិនទាន់មានបញ្ហាសុខភាពខ្លាំងគួរយល់ដឹង ព្រោះចំណេះដឹងល្អៗនេះគឺអាចជួយអ្នកបានច្រើន៕