អាហារ
អាហារដំឡើងគីឡូលឿន និងចូលទៅបំផ្លាញខួរក្បាល ឱ្យគិតអ្វីលែងចេញស្ពឹកស្រពន់
Thida Pet
March 30 2023
594 views

អាហារមួយចំនួន ​បានបង្កជាគ្រោះថ្នាក់ដល់មុខងាររបស់ខួរក្បាល បង្កឱ្យប៉ះពាល់ដល់ការចងចាំចាប់ផ្ដើមចុះខ្សោយ ប៉ះពាល់ដល់អារម្មណ៍អ្នក បង្កជាហានិភ័យជំងឺវង្វេងកើតឡើងមក។ តាមរយៈការព្យាករណ៍បានរាយការណ៍មកថា ជំងឺវង្វេងវង្វាន់នេះ កើតឡើងបង្កជាផលប៉ះពាល់ដល់មនុស្សប្រមាណជាង ៦៥លាននាក់នៅទូទាំងពិភពលោក នៅឆ្នាំ២០៣០ខាងមុខនេះបើយោងតាមរយៈគេហទំព័រសុខភាព HEALTHE LINE

ដូច្នេះហើយ របបអាហារគឺមានឥទ្ធិពលខ្លាំងណាស់ ដល់សុខភាពខួរក្បាលនិងគីឡូរបស់អ្នក​​ បើកាលណា អ្នកចង់ថែរក្សាខួរក្បាល ឱ្យមានសុខភាពល្អ ខួរក្បាលស្រឡះស្រស់ស្រាយ ស្វាហាប់ រាងស្វែល អ្នកគួរតែចៀសវាង អាហារទាំងប៉ុន្មានខាងក្រោមនេះ។

១. ភេសជ្ជៈមានជាតិស្ករខ្ពស់៖ បើស្រឡាញ់ខួរក្បាល អាណិតខួរក្បាល អ្នកគួរតែព្យាយាមកាត់បន្ថយភេសជ្ជៈមានជាតិផ្អែម ព្រោះខួរក្បាលអ្នកពិតជាមានប្រយោជន៍ សម្រាប់អ្នកខ្លាំងណាស់ ជាពិសេសអ្នកសិក្សា ឬក៏អ្នករកស៊ីជាដើម ខួរក្បាលគឺជាលុយ ខួរក្បាលគឺជាអ្នកធ្វើឱ្យយើងជោគជ័យលើការងារ ការសិក្សា មុខជំនួយ អ្វីៗទាំងអស់នេះ សុទ្ធតែមានចំណែកខួរក្បាលចូលរួមទាំងអស់។

 សរុបមកភេសជ្ជៈផ្អែមអាចធ្វើឱ្យអ្នកញុំាបង្កជាបញ្ហាជំងឺរលាកខួរក្បាល ខ្សោយការចងចាំ បេះដូង ទឹកនោមផ្អែម…។

២.អាហារសម្បូរខ្លាញ់៖ របបអាហារសម្បូរខ្លាញ់ឆ្អែត​ ប៉ះពាល់ដល់សុខភាពខួរក្បាលខ្លាំងអាហារសម្បូរខ្លាញ់ អាចនាំឱ្យកើតមានហានិភ័យជំងឺភ្លេចភ្លាំង ខ្សោយការចងចាំ វង្វេងវង្វាន់ច្រើន ការយល់ដឹងចាប់ផ្ដើមថយចុះខ្លាំង រួមទាំងនាំឱ្យគីឡូឡើងលឿនបំផុត ។

សរុបមក អាហារសម្បូរខ្លាញ់ច្រើនអាចបង្កជាគ្រោះថ្នាក់ដល់ខួរក្បាល អាណិតខួរក្បាលខ្លះផង ប្រយ័ត្នខួរក្បាលឈឺស្លាប់បាត់លែងដំណើរការបន្ដ។

៣.អាហារកែច្នៃ៖ ប្រភេទអាហារកែច្នៃគឺសម្បូរដោយ ជាតិកាឡូរីខ្ពស់ ដែលអាហារទាំងនេះញុំាទៅនាំឱ្យអ្នកឡើងគីឡូ ឡើងខ្លាញ់ពេញខ្លួន ឡើងមុន ស្បែកស្រអាប់ រួមទាំងខូចខាងដល់ជាលិកាក្នុងខួរក្បាល បង្កជាបញ្ហាខ្សោយការចងចាំ ភ្លេចភ្លាំងទាំងវ័យក្មេង មិនដឹងខ្លួន។

ដូច្នេះ បើអាណិតស្រឡាញ់ខួរក្បាល មិនចង់ឡើងគីឡូ បង្កជាបញ្ហាស្រ្តេសព្រោះរាងមិនស្អាត បង្កជាភ្លេចមុខភ្លេចក្រោយអាយុ២០ដូច៥០ឆ្នាំ ខ្លះភ្លេចជាងមនុស្សចាស់ទៀត គួរប្រយ័ត្នជាមួយអាហារ៣មុខខាងលើនេះ ៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia