ជំងឺ
ទន្តបណ្ឌិតឯកទេស លីម លីនណា ប្រាប់ពី! ធ្មេញបែបណាគួរពត់? និងអត្ថប្រយោជន៍នៃការពត់តម្រង់ធ្មេញ
Thida Pet
February 8 2023
2.3 K views

តើនរណាខ្លះមានបំណងចង់ពត់ធ្មេញ? ជាការពិតណាស់ការពត់ធ្មេញគឺមានសារសំខាន់ខ្លាំង សម្រាប់ជីវិតមនុស្ស ធ្មេញគឺជាសរីរាង្គមួយដែលមិនអាចខ្វះបានឡើយ។ ការថែទាំធ្មេញឱ្យមានសុខភាពល្អ រឹងមាំ ចៀសវាងជំងឺពុកធ្មេញ និងការបាត់បង់ធ្មេញ បានជួយលើកកម្ពស់សុខភាពមាត់ធ្មេញ រួមទាំងសុខភាពទូទៅ​ និងសុខភាពផ្លូវចិត្តផងដែរ។

តាមការចែករំលែករបស់ទន្តបណ្ឌិត លីម លីនណា ឯកទេសពត់ធ្មេញតាមរយៈកិច្ចសម្ភាសន៍ផ្ទាល់ បានចែករំលែកចំណេះដឹងខ្លះៗ ទៅកាន់ប្រជាពលរដ្ឋដែលមានបំណងចង់ពត់ធ្មេញឱ្យបានដឹង។ ទន្តបណ្ឌិត លីម លីនណាបាន បញ្ជាក់ថាការពត់ធ្មេញ គឺត្រូវធ្វើឡើងបានដោយសារបញ្ហាសំខាន់ៗ ដូចខាងក្រោម៖

-ទី១. ការពត់ធ្មេញត្រូវធ្វើឡើងក្នុងករណីជួយកែតម្រូវធ្មេញប្រជ្រួសគ្នា​ ធ្មេញពយលើក្រោយ ធ្មេញបិទមាត់មិនជិតចន្លោះ ឬក៏ជួយកែតម្រូវភាពលូតលាស់មិនប្រក្រតីនៃឆ្អឹងថ្គាម សម្រាប់ក្មេងដែលកំពុងលូតលាស់។

-ទី២. ការពត់ធ្មេញបានជួយឱ្យសុខភាពមាត់ធ្មេញកាន់តែប្រសើរ ដោយហេតុថាជួយកាត់បន្ថយ ភាពរញ៉េរញ៉ៃ នៃជួរធ្មេញ ចន្លោះធ្មេញ ឱ្យមានភាពរៀបរយប្រសើរឡើងវិញ។ ដើម្បីធ្វើឱ្យមានភាពងាយស្រួលក្នុងការដុសសម្អាតធ្មេញ ជួយការពារជំងឺរលាកអញ្ចាញធ្មេញ និងរោគពុកធ្មេញបាន ជាហេតុនាំឱ្យជួយកាត់បន្ថយការបាត់បង់ធ្មេញមុនអាយុកាលបាន។

-ទី៣. ការពត់ធ្មេញក៏បានជួយកែតម្រូវកំណាំធ្មេញមិនត្រឹមត្រូវមកល្អវិញ។ គឺជួយកាត់បន្ថយការឈឺឆ្អឹងសន្លាក់ថ្គាមនៅថ្ងៃក្រោយបាន។ តួយ៉ាងការពត់ធ្មេញក៏ជាការកែសម្ផស្សបែបធម្មជាតិមួយផងដែរ អាចផ្ដល់ឱ្យអ្នកនូវស្នាមញញឹមស្អាត ល្អប្រសើរជាងមុន។

-ទី៤.ការពត់ធ្មេញក៏ជាវិធី១ជួយកែត​ម្រូវ បន្ធូរបន្ថយ សម្ពាធសាច់ដុំមាត់ធ្មេញ អណ្ដាត ជាពិសេស គឺអាចជួយសម្រួលការគេងរបស់អ្នកផងដែរ។

ផ្សាភ្ជាប់ជាមួយគ្នានេះដែរ មូលហេតុត្រូវពត់ធ្មេញខាងលើនេះ ទន្តបណ្ឌិត លីម លីនណា​ បានរៀបរាប់ថា ការពត់ធ្មេញទៅរួចបានលុះត្រាតែ ដោះស្រាយបញ្ហាដែលមាននៅក្នុងមាត់ធ្មេញជាមុនសិន ដូចជា សម្អាតធ្មេញ ប៉ះធ្មេញ ព្យាបាលធ្មេញពុក និងរលាកអញ្ចាញ ឱ្យរួចរាល់មុនសិនទើបចាប់ផ្ដើមពត់ធ្មេញ។ ចំពោះរយៈពេលនៃការពត់ធ្មេញវិញ មិនដូចគ្នាឡើយ គឺអាស្រ័យលើប្រភេទធ្មេញមនុស្សម្នាក់ៗអាច​មានរយៈពេល៦ខែឬក៏ឈានដល់៤ឆ្នាំក៏មានដែរ។

គូសបញ្ជាក់ឱ្យដឹងថា ទន្តបណ្ឌិតចង់ផ្ដាំផ្ញើទៅកាន់ប្រជាជនទាំងអស់ឱ្យបានដឹងថា សម្រាប់អ្នកនៅខេត្តឆ្ងាយៗ​មានបញ្ហាធ្មេញឈឺសូមទៅព្យាបាលជាមួយទន្តបណ្ឌិតមានជំនាញត្រឹមត្រូវ ហើយហាមដាច់ខាតកុំព្យាយាមប្រើទឹកអាស៊ីត ដាក់ក្នុងធ្មេញដើម្បីបំបាត់ការឈឺចាប់នៅពេលឈឺធ្មេញ ។ ពីព្រោះទឹកអាស៊ីតមានជាតិពុលឬក៏សារធាតុពុលអាចគ្រោះថ្នាក់ដល់អាយុជីវិតបានដែលអាចបង្កជាជំងឺ មហារីកឆ្អឹងថ្គាម ឬរលាកអញ្ចាញធ្មេញធ្ងន់ធ្ងរ កើតឡើង សូមព្យាយាមពិនិត្យធ្មេញឱ្យបានទៀងទាត់យ៉ាងហោចណាស់៦ខែឬក៏១ឆ្នាំម្ដង៕

អត្ថបទដោយ៖ ប៉ែត ធីតា

Dental Braces – Their Types and Costs

Dental Cavity - Germs or Worms - Dr. Gaurav Malik - Max Dental Care | Best  Dentist in Mohali

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia