ព័ត៌មាន
កាន់តែងាយ!ពលរដ្ឋនៅប៉ោយប៉ែត អាចទទួលប័ណ្ណព្រំដែនពីមន្ត្រីប្រចាំការនៅច្រកចេញចូលតែ១បានហើយ

តាមការ​ឱ្យដឹងរបស់រដ្ឋបាលក្រុងប៉ោយប៉ែតថ្ងៃទី៣ខែឧសភាឆ្នាំ២០២២ បានឱ្យដឹងថា បងប្អូនប្រជាពលរដ្ឋរស់នៅក្រុងប៉ោយប៉ែត អាចមកទទួលសេវាធ្វើប័ណ្ណព្រំដែនជាមួយមន្ត្រីប្រចាំការរបស់អង្គភាពច្រកចេញចូលតែមួយខេត្តបន្ទាយមានជ័យ ចាប់ពីថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២២ នេះតទៅ។

ចំពោះទីតាំងគឺនៅការិយាល័យច្រកចេញចូលតែមួយក្រុងរៀងរាល់ នៅថ្ងៃធ្វើការពីថ្ងៃច័ន្ទដល់សុក្រ ពេលព្រឹកម៉ោង៧.៣០នាទី-១១.៣០នាទីនិងពេលរសៀលម៉ោង១៣.៣០នាទី-១៧.៣០នាទី។

ជាមួយគ្នានេះបងប្អូនក៏ត្រូវភ្ជាប់ជាមួយនូវឯកសារពាក់ព័ន្ធមួយចំនួនដូចជា៖

+អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថតចម្លង ឬសេចក្តីចម្លងសំបុត្រកំណើត-បញ្ជាក់កំណើតចំនួន០១ច្បាប់

+សៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅថតចម្លងចំនួន០១ច្បាប់

+រូបថតសាមីខ្លួនបច្ចុប្បន្ន៤គុណ៦ ចំនួន០២សន្លឹក

+រូបថតកូន៣គុណ៤ ចំនួន០២សន្លឹក(ករណីមានកូនរួមដំណើរជាមួយអាយុ១២ឆ្នាំចុះក្រោម)។

+ត្រូវមកបង្ហាញមុខដោយផ្ទាល់ ដោយត្រូវផ្តិតស្នាមមេដៃលើពាក្យស្នើសុំ និងប័ណ្ណព្រំដែន

-រយៈពេលផ្តល់សេវា(៥ថ្ងៃយ៉ាងយូរ) និងតម្លៃសេវាធ្វើប័ណ្ណព្រំដែន ត្រឹមតែ២០,០០០៛(ពីរម៉ឺនរៀល) ប៉ុណ្ណោះ។

ប្រភពដដែលបានបញ្ជាក់ដែរថា ការធ្វើប័ណ្ណព្រំដែនមិនមានការទាមទារលើសកម្រៃសេវាដែលបានបញ្ជាក់ជូនខាងលើនោះទេ។ករណីមានការទាមទារលើសកម្រៃសេវាសូមផ្តល់ព័ត៌មានទៅកាន់លេខទូរស័ព្ទ ០១៧ ៨៣៦ ៥២៦/ ០៩៥ ៥០០​០០៣/០១១ ៣០៦ ៦០០ដើម្បីមានវិធានការ។

គួរជម្រាបដែរថាថ្មីៗនេះថៃទើបនឹងបើកដៃឱ្យមានការចេញចូលក្នុងតំបន់ខ្លួនដោយមិនមានការធ្វើចត្តាឡីស័កឡើយ ប្រសិនបើបងប្អូនមានគោលបំណងចង់ចេញចូលប្រទេសនេះកាន់តែល្អតាមរយៈការជួយសម្រួលពីក្រសួងរបស់កម្ពុជាយើងចូលទៅក្នុងទឹកដីនេះ ដូចបានជម្រាបខាងលើ។

 



May be an image of text

Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង

#ព័ត៌មាន

ដំណឹងល្អ! មន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀតប្រកាសថា ពិនិត្យរកមេរោគបង្កជំងឺមហារីកមាត់ស្បូនដោយឥតគិតថ្លៃ ចំនួន ២៥០នាក់
Tror Sopheap
January 10 2025
378 views

#ព័ត៌មាន

ដំណឹងសោកសៅ! អតីតប្រធានាធិបតីអាម៉េរិក ជីម មីខាលទ័រ បានទទួលមរណៈភាពក្នុងអាយុ ១០០ឆ្នាំ
Tror Sopheap
December 30 2024
83 views

#ព័ត៌មាន

កុំស្លន់ កុំខ្លាចពេក! មេរោគ Norovirus មិនបង្កផលប៉ះពាល់ខ្លាំងដល់ខ្មែរយើងទេ
Tror Sopheap
December 19 2024
249 views

#ព័ត៌មាន

ប្រយ័ត្នផង! មនុស្ស ៤ ក្រុមនេះ មានការប្រឈមមុខខ្ពស់ក្នុងការឆ្លងមេរោគអេដស៍
Tror Sopheap
December 12 2024
409 views

#ព័ត៌មាន

ក្រសួងសុខាភិបាលបញ្ជាក់ថា ការផ្ទុះមេរោគអេដស៍នៅខេត្តព្រះសីហនុ និងខេត្តតាកែវ មិនពិតទេ
Tror Sopheap
December 12 2024
120 views

#ព័ត៌មាន

ភ្ញាក់ផ្អើល! រកឃើញសាកសព ៧៣នាក់នៅវត្តប្រទេសថៃ ហើយចិញ្ចឹមក្រពើ ៦០០ក្បាល
Tror Sopheap
December 3 2024
1.3 K views
អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia