ជាធម្មតាមនុស្សម្នាក់ៗតែងមានបញ្ហាខ្វះគ្រាប់ឈាមក្រហម ដែលជំងឺនេះមានរោគសញ្ញាធ្វើឱ្យអ្នកជំងឺធ្វើទុកក្នុងខ្លួនដូចជា អស់កម្លាំង ញ័រទ្រូង ឈឺទ្រូងន ចង្វាក់បេះដូងដើរមិនទៀង ឆាប់ហត់ ត្រជាក់ចុងដៃចុងជើង ឧស្សាហ៍ក្តៅខ្លួន ឧស្សាហ៍ក្តៅខ្លួន ជ្រុះសក់ជាដើម ដូច្នេះដើម្បីការពារនិងកាត់បន្ថយបញ្ហាខ្វះឈាម គួរញុំាអាហារទាំងនេះ
ការកង្វះគ្រាប់ឈាមក្រហម បណ្តាលមកពីការថយចុះនៃការផលិតគ្រាប់ឈាមរបស់ខួរឆ្អឹង និងការកើនឡើងការបំផ្លាញគ្រាប់ឈាម ទោះជាជំងឺខ្វះគ្រាប់ឈាមក្រហម មិនមែនជាជំងឺធ្ងន់ធ្ងរក៏ពិតមែន តែបើទុកយូរជំងឺនេះអាចធ្វើឱ្យប៉ះពាល់ខ្លាំងគួរសមដែរ ដល់សុខភាព។ ម៉្យាងវិញទៀយ អ្នកអាចសាកល្បងទទួលទាននៅប្រភេទអាហារទាំងអស់នេះជាប្រចាំថ្ងៃបាន ដើម្បីជួយការពារនិងកាត់បន្ថយរោគសញ្ញាខ្វះឈាមក្រហម។
-អាហារសម្បូរជាតិដែក៖ ដូចជាសាច់គោ សាច់មាន់ បន្លែបៃតង គ្រាប់ធញ្ញជាតិ សាច់ជ្រូក ជាដើមសុទ្ធសឹងជាប្រភេទសាច់ដែលសម្បូរជាតិដែកជួយទៅបំពេញជាតិដែកនៅក្នុងខ្លួនបានល្អប្រសើរ។
-វីតាមីនបេ១២៖ មាននៅក្នុងទឹកផ្លែឈើ ទឹកដោះគោ ផលិតផលសណ្ដែកដែលអ្នកអាចរកញុំាជាប្រចាំថ្ងៃបានស្រួល។
-វីតាមីនស៊ី៖ មាននៅក្នុងប្រភេទផ្លែឈើជាច្រើនជាពិសេសផ្លែក្រូច ឪឡឹក ខាត់ណា ប៉េងប៉ោះជាដើមសុទ្ធសឹងល្អសម្រាប់ជួយទៅបង្កើនជាតិដែកនៅក្នុងរាងកាយបាន។
អត្ថបទដោយ៖ ប៉ែត ធីតា