យោងតាមការចុះផ្សាយ webmd បានបង្ហាញឱ្យដឹងថា អយស្ទ័រឆៅ ជាប្រភពដ៏សម្បូរនៃវីតាមីន B12 វីតាមីន D ជាតិដែក ម៉ាញ៉េស្យូម ផូស្វ័រ ស័ង្កសី ម៉ង់ហ្គាណែស សេលេញ៉ូម...ដោយសារធាតុទាំងនេះនឹងចូលទៅជំនួយទៅតាមផ្នែកនីមួយៗដែលសរីរាង្គត្រូវការ។
១. ជំនួយខួរក្បាល
បរិមាណដ៏គួរឱ្យចាប់អារម្មណ៍នៃវីតាមីន B12 មាននៅក្នុងអយស្ទ័រ មានសមត្ថភាពថែរក្សាខួរក្បាលឱ្យមានសុខភាពល្អ បង្ការជំងឺវង្វេង។ ទន្ទឹមនឹងនេះ ប្រភេទវីតាមីនB12 ក៏អាចជួយថែផ្លូវចិត្ត ការពារការធ្លាក់ទឹកចិត្តផងដែរ។
២. ការពារជំងឺពុកឆ្អឹង
វីតាមីន D ទង់ដែង ស័ង្កសី និងម៉ង់ហ្គាណែស រួមផ្សំជាមួយកាល់ស្យូមមានក្នុងអយស្ទ័រ ត្រូវបានគេគិតថាជាគន្លឹះក្នុងការបន្ថយ ឬការពារបញ្ហានៃការបាត់បង់ឆ្អឹងចំពោះស្ត្រីវ័យចំណាស់ ជំងឺពុកឆ្អឹង។ លើសពីនេះទៀត ប្រភពអាហារនៃសារធាតុរ៉ែទាំងនេះត្រូវបានគេគិតថាមានប្រសិទ្ធភាពជាងអាហារបំប៉ន។
៣. ហានិភ័យនៃការញុំាអយស្ទ័រ
ចំពោះអយស្ទ័រ ជាទូទៅអ្នកជំនាញណែនាំឱ្យញុំាត្រឹមតែ ២ ទៅ៣ដងក្នុងសប្តាហ៍ប៉ុណ្ណោះ ដោយក្នុងម្តងអាចញុំាបានត្រឹម៦គ្រាប់ចុះក្រោម។
ឡែកក្នុងករណីញុំាអយស្ទ័រឆៅញឹកញាប់ និងក្នុងបរិមាណលើសពី១០គ្រាប់ជាប្រចាំ ហានិភ័យប្រឈមខ្លាំងងាយនឹងឆ្លងមេរោគបាក់តេរី។ បាក់តេរីបង្កមាននៅក្នុងអយស្ទ័រ អាចនឹងលេចចេញរោគសញ្ញាក្នុងរយៈពេល 24 ទៅ 48 ម៉ោង ជាមួយនឹងអាការរួមមាន គ្រុនក្តៅ រងារ ចង្អោរ ក្អួត រាគ ឬអាចបញ្ហាShock ដោយប្រព័ន្ធឈាមរត់មិនអាចផ្តល់អុកស៊ីនសែនគ្រប់គ្រាន់ទៅកាន់កោសិកា កត្តាកាន់តែគ្រោះថ្នាក់ គឺប៉ះពាល់ដល់អាយុជីវិត។