ជំងឺ
បើមិនចង់ឱ្យសុខភាពខួរក្បាលទ្រុឌទ្រោម ខ្សោយការគិតស្ពឹកទាំងវ័យក្មេង គួរញ៉ាំអាហារ៥នេះ
Mourn Kunthea
February 2 2023
4.4 K views

មួយថ្ងៃៗខួរក្បាល របស់មនុស្សម្នាក់ៗត្រូវការប្រើប្រាស់ថាមពលច្រើនណាស់ក្នុងការគិត បញ្ជា និងបញ្ចូនព័ត៌មានទៅសរីរាង្គផ្សេងៗក្នុងរាងកាយ។ ក្នុងនោះអាហារបានតួនាទីយ៉ាងសំខាន់ក្នុងការរក្សាថាមពល ឱ្យខួរក្បាលគិតរហ័ស IQនៅថេរល្អ។

ជាការពិតណាស់ យោងតាមបញ្ជាក់ឱ្យដឹងពីគេហទំព័រ cnet បានឱ្យដឹងថា អាហារ៥ក្រុមដែលខួរក្បាលត្រូវការបំផុតប្រចាំថ្ងៃមិនអាចខ្វះបានមានដូចជា៖

១. គ្រាប់ Walnut៖ គ្រាប់ធញ្ញជាតិ Walnut ត្រូវបានគេរកឃើញថាជាប្រភពនៃប្រូតេអ៊ីន និងខ្លាញ់ល្អ ជាអាហារខួរក្បាលដ៏អស្ចារ្យ បង្កើនថាមពលផ្លូវចិត្ត ផ្ទុកទៅដោយអាស៊ីតខ្លាញ់អូមេហ្គា៣ សារធាតុប្រឆាំងអុកស៊ីតកម្ម ជំនួយទៅដល់មុខងាររបស់ខួរក្បាល។

តាមរយៈការសិក្សា ឆ្នាំ ២០២១ បានរកឃើញថាមនុស្សពេញវ័យដែលទទួលទានគ្រាប់ធញ្ញជាតិ Walnut ចាប់ពី ១៥ ទៅ ៣០ ក្រាមក្នុងមួយថ្ងៃគឺជួយធ្វើឱ្យខួរក្បាលមានការចងចាំល្អ កើនIQ។

២. ស៊ុត៖ ល្អបំផុតសម្រាប់អាហារ​ពេល​ព្រឹក ស៊ុតក៏សម្បូរទៅដោយ វីតាមីន B សំខាន់ៗមួយចំនួន រួមមាន B6, B12 និង B9 (អាស៊ីតហ្វូលិក)។ ការសិក្សាបង្ហាញថា វីតាមីនទាំងនេះអាចជួយ ការពារការរួមតូចនៃខួរក្បាល និងទប់ស្កាត់ការថយចុះនៃផ្លូវចិត្តចំពោះមនុស្សចាស់។ សម្រាប់មនុស្សពេញវ័យគួរញ៉ាំស៊ុតមួយគ្រាប់ក្នុងមួយថ្ងៃ ដើម្បីពង្រឹងមុខងារខួរក្បាល។

៣. ខាត់ណាខៀវ៖ ​នៅក្នុងបន្លែខាត់ណាសម្បូរដោយជាតិសរសៃខ្ពស់ ​កាឡូរីទាប វីតាមីនស៊ី សារធាតុflavonoidsជាសារធាតុអុកស៊ីតកម្មទៅបង្កើនសមត្ថភាពខួរក្បាល ជួយឱ្យខួរក្បាលមានសុខភាពល្អ​បន្លែខាត់ណាខៀវមានសមត្ថភាពជួយបំបាត់ភាពតានតឹងនៅក្នុងខ្លួន ការពារនិងកាត់បន្ថយហានិភ័យជំងឺសរសៃប្រសាទ។

៤. ផ្លែបឺរ៖ នៅក្នុងផ្លែបឺរមានផ្ទុកដោយអាស៊ីតmonounsaturatedអាស៊ីតនេះត្រូវបានគេរកឃើញថាមានសមត្ថភាពជួយដល់សុខភាពរបស់ខួរក្បាលឱ្យមានសុខភាពល្អ ជួយបន្ថយសម្ពាធឈាមឡើងខ្ពស់ព្រោះយើងដឹងហើយងាកាលណាសម្ពាធឈាមឡើងខ្ពស់ធ្វើឱ្យដំណើរការឈាមរត់បញ្ជូនទៅខួរក្បាលយឺតជាហេតុនាំឱ្យប្រព័ន្ធខួរក្បាលមានបញ្ហាជាច្រើន។

៥. សូកូឡា​ខ្មៅ៖ សូកូឡាខ្មៅនាំមកនូវអត្ថប្រយោជន៍ជាច្រើន វាសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្ម សារជាតិ flavonoids និងជាតិកាហ្វេអ៊ីន ដែលធ្វើឱ្យវាក្លាយជាអាហារដែលផ្តល់សុខភាពខួរក្បាល។ មនុស្សពេញវ័យគេណែនាំឱ្យញ៉ាំសូកូឡាខ្មៅ ៣០ ទៅ ៦០ ក្រាម ២ទៅ៣ដងក្នុងមួយសប្តាហ៍ ដើម្បីប៉ូវខួរក្បាល បង្កើនការចងចាំល្អ។

គូសបញ្ជាក់ផងដែរថា ក្នុងចំណោមអាហារទាំង៤នេះយ៉ាងហោចណាស់គួរតែញ៉ាំឱ្យបាន១មុខឬ២មុខក្នុងមួយថ្ងៃ ដើម្បីជំនួយទៅដល់ខួរក្បាល បង្កើនមុខងារចងចាំ និងថាមពល៕

អត្ថបទដោយ៖ មឿន គន្ធា

 

 

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 909

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia