អាហារ
ចង់បានសុខភាពថ្លៃថ្លា តើអ្នកដឹងទេថា អាហារពេលព្រឹកប្រភេទណាខ្លះជួយទ្រទ្រង់សុខភាពរាងកាយ?

ជារៀងរាល់យប់រាងកាយរបស់យើង បានគេងអស់ជាច្រើនម៉ោង​ ដោយបុគ្គលខ្លះ​៨ម៉ោង ​ចំណែកអ្នកខ្លះទៀត១០ក៏មាន ហើយក្រពះរបស់យើងក៏ត្រូវបានទុកចោលយូរគ្មានសូម្បីតែទឹក ដូច្នេះបើមិនញុំាអាហារចូលនៅពេលព្រឹកទៀត សុខភាពរាងកាយយើងនឹងងាយទ្រុឌទ្រោមមិនខាន។ មួយវិញទៀត ចំពោះរបបអាហារពេលព្រឹកដែលត្រូវញុំាជាប្រចាំនោះ តើអ្នកទាំងអស់គ្នាមានដឹងទេថា គួរជ្រើសយកអាហារប្រភេទណាមកញុំា ដើម្បីឱ្យបានផលដល់រាងកាយខ្ពស់​?

ជាមួយគ្នានេះដែរ ក្រុមការងារចាបបៃតង សូមលើកយកប្រភេទអាហារពេលព្រឹកដែលល្អបំផុតសម្រាប់សុខភាពនាពេលព្រឹកព្រលឹមដោយយោងតាមប្រភពចេញផ្សាយ Healthline

១. កាហ្វេ៖ សម្រាប់បងប្អូនដែលចូលចិត្តញុំាកាហ្វេពិតជាត្រូវចិត្តហើយ កាហ្វេគឺជាភេសជ្ជៈមួយដែលពេញនិយមទូទាំងពិភពលោក ជាទូទៅប្រជាជនអាមេរិក៨៥% ញុំាកាហ្វេជាប្រចាំថ្ងៃ។ កាហ្វេសម្បូរដោយជាតិកាហ្វេអ៊ីន ប្រសិនណាបើយើងជ្រើសញុំានាពេលព្រឹក គឺអាចធ្វើឱ្យអារម្មណ៍ប្រសើរឡើង ទាំងសមត្ថភាពផ្លូវកាយ និងផ្លូវចិត្ត​​ ជួយបង្ការជំងឺបេះដូង ជំងឺធាត់ ជំងឺថ្លើម នឹងជំងឺមហារីកផ្សេងៗទៀត។

២. ស៊ុត៖​​ ញុំាស៊ុតពេលព្រឹក គឺល្អសម្រាប់សុខភាពខ្លាំងណាស់ ព្រោះស៊ុតសម្បូរទៅដោយ ប្រូតេអ៊ីនខ្ពស់។ មួយវិញទៀត ស៊ុតលឿងមានផ្ទុកដោយសារជាតិ lutein និង zeaxanthinដែលសារធាតុទាំងនេះជួយប្រឆាំងអុកស៊ីតកម្ម ជួយការពារជំងឺភ្នែក ដូចជាជំងឺភ្នែកឡើងបាយផងដែរ។ ទន្ទឹមនឹងនេះទៀតសោត ស៊ុតក៏ជាប្រភពដ៏ល្អបំផុតនៃសារធាតុ Choline ដែលជាសារធាតុចិញ្ចឹមដ៏សំខាន់សម្រាប់សុខភាពខួរក្បាល និងថ្លើម។

៣. ទឹកដោះគោជូរ៖ ទឹកដោះគោជូរ គឺសម្បូរទៅដោយសារធាតុចិញ្ចឹមមានប្រយោជន៍ជាច្រើន ដូចជា កាល់ស្យូម វីតាមីន B12 ស័ង្កសី ប៉ូតាស្យូម ផូស្វ័រ​ ប្រូបាយអូទិច។ ហេតុនេះ ការញុំាទឹកដោះគោជូរនាពេលព្រឹក នឹងជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានយ៉ាងល្អពេញមួយថ្ងៃ។

៤. ផ្លែឈើ៖ ផ្លែក្រូច ស្វាយ​ ល្ហុង​ ផ្លែប៉ោម... ពិតជាមានអត្ថប្រយោជន៍សំខាន់ណាស់ វាសម្បូរដោយវីតាមីន សារធាតុរ៉ែល្អៗ ជាតិសរសៃខ្ពស់...។ ការញុំាផ្លែឈើជាប្រចាំ ជួយការពារជំងឺជាច្រើនដូចជា ហានិភ័យនៃជំងឺបេះដូង មហារីក អត្រានៃការធ្លាក់ទឹកចិត្ត សុខភាពផ្លូវចិត្តខ្សោយ ភាពចាស់ និងជួយឱ្យសុខភាពពោះវៀនកាន់តែប្រសើរ។​​ ដោយឡែក បើញុំាផ្លែឈើគួរជ្រើសច្រើនប្រភេទកុំញុំាតែ១មុខព្រោះផ្លែឈើមានពណ៌ខុសៗគ្នាជាហេតុធ្វើឱ្យអត្ថប្រយោជន៍ផ្សេងៗ តែបើញុំាច្រើនប្រភេទគុណប្រយោជន៍ក៍បានច្រើនផងដែរ។

ជាចុងក្រោយ តើអាហារទាំងអស់ខាងលើនេះ មួយណាដែលអ្នកទាំងអស់គ្នាមានទម្លាប់ញុំាជាប្រចាំ ​ឬក៏ញុំាអាហារផ្សេងពីនេះ។ ប៉ុន្តែប្រសិនណាបើបងប្អូនមិនដឹងថា គួរញុំាអ្វីល្អ សាកល្បងជ្រើសនូវក្រុមអាហារទាំងប៉ុន្មានមុខខាងលើនេះ ពីព្រោះថា វាពិតជាល្អពិសេសសម្រាប់រាងកាយពិតមែន៕

 

អត្ថបទដោយ៖​ប៉ែត ធីតា

Pheakdey Pao
អំពីអ្នកនិពន្ធ
ជំរាបសួរ! នាងខ្ញុំឈ្មោះ ប៉ាវ ភក្តី ជាអ្នកនិពន្ធខាងសុខភាពផ្នែកចំណីអាហារ។ នាងខ្ញុំមកទីនេះក្នុងគោលបំណងពាំនាំនូវចំណេះដឹងថ្មីៗទាក់ទងទៅនឹងសុខភាព និងបញ្ហាចំណីអាហារដែលកំពុងកើតមាននាសម័យបច្ចុប្បន្ន ដើម្បីចែកជូនទៅកាន់ប្រិយមិត្តអ្នកអានគ្រប់រូប។ ប្រសិនបើលោកអ្នកមានចម្ងល់អ្វីទៅនឹងអត្ថបទរបស់នាងខ្ញុំ ឬចង់ចែករំលែកចំណេះដឹងថ្មីៗ សូមទំនាក់ទំនងមកកាន់នាងខ្ញុំផ្ទាល់តាមរយៈ Tel: 087742030, Telegram: 087742030 Facebook: Ah Nuk។ សូមអរគុណ!

អត្ថបទសរុប៖ 1340

អត្ថបទទាក់ទង

#អាហារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
Tror Sopheap
May 5 2025
117 views

#អាហារ

ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
Tror Sopheap
April 30 2025
2 K views

#អាហារ

ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
Tror Sopheap
April 29 2025
1.6 K views

#អាហារ

ញ៉ាំអាហារ ៤នេះកាត់បន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល និងបេះដូង
Tror Sopheap
April 28 2025
326 views

#អាហារ

ញ៉ាំអាហារ ៤ប្រភេទការពារពោះវៀនពីបាក់តេរី ការឈឺពោះ និងមហារីក
Tror Sopheap
April 28 2025
458 views

#អាហារ

អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
Tror Sopheap
April 25 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
319 views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
313 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
268 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
255 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
219 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia