គំនិតរកស៊ី
មន្ទីរពេទ្យឯកទេសមហារីកលំដាប់ពិភពលោកទាំង៣ ស្ថិតក្នុងទឹកដីកូនកោះនៃទ្វីបអាស៊ី

ប្រទេសសិង្ហបុរី បានទទួលបានចំណាត់ថ្នាក់លេខ សម្រាប់ការថែទាំសុខភាពដែលមានគុណភាពល្អបំផុតដោយWHO ។ ចំពោះតម្លៃក្នុងការចំណាយសម្រាប់ការព្យាបាលជំងឺមហារីកក៏សមរម្យ នេះគឺជាកត្តាសំខាន់ដែលជួយទាក់ទាញអ្នកទេសចរណ៍វេជ្ជសាស្ត្រផងដែរ។ ខាងក្រោមនេះជាមន្ទីរពេទ្យកំពូលទាំង៣ ដែលអ្នកគួរតែស្គាល់ប្រសិនបើមានបំណងចង់ទៅមន្ទីរពេទ្យនៅសិង្ហបុរី៖

១ មន្ទីរពេទ្យ Mount Elizabeth គឺជាមន្ទីរពេទ្យមួយក្នុងចំណោមមន្ទីរពេទ្យដែលមានវិញ្ញាបនបត្រ JCI ច្រើនជាងគេនៅអាស៊ី ដែលជំនាញក្នុងការព្យាបាលជំងឺមហារីកក្រពះ។ មន្ទីរពេទ្យផ្តល់នូវវិសាលភាពដ៏ទូលំទូលាយនៃការធ្វើតេស្តរោគវិនិច្ឆ័យ ការព្យាបាលកម្រិត ខ្ពស់ សម្រាប់ការព្យាបាលដោយវិទ្យុសកម្ម និងការព្យាបាលដោយប្រើគីមី និងការថែទាំសុខភាពសម្រាប់លទ្ធផលវិជ្ជមាន។ មន្ទីរពេទ្យនេះមានវេជ្ជបណ្ឌិតជំនាញក្នុងផ្នែកផ្សេងៗគ្នាជាច្រើននៃដូចជា វេជ្ជសាស្ត្រវះកាត់ ជំងឺមហារីក បាញ់កាំរស្មី និងផ្នែកកុមារ ក្នុងការផ្តល់ការព្យាបាលជំងឺមហារីកដ៏ល្អបំផុតនៅក្នុងពិភពលោក។

២ មន្ទីរពេទ្យ Raffles៖ មន្ទីរពេទ្យនេះក៏ជាបានទទួលស្គាល់ពី JCI ដូចគ្នា។ មន្ទីរពេទ្យមួយនេះបានទាក់យកចិត្តអ្នកជំងឺបរទេសជាច្រើនជាតិសាសន៍ ដោយសារតែផ្ដល់ជូនទំនុកចិត្ត ព្យាបាលដោយបច្ចេកវិទ្យាទំនើបថ្មី និងទទួលស្គាល់កម្រិតពិភពលោក។ មិនតែប៉ុណ្ណោះក៏មាន ក្រុមអ្នកជំនាញវេជ្ជសាស្ត្រ ដែលមានបទពិសោធន៍ខ្ពស់ មានចំណេះដឹង និងជំនាញដើម្បីព្យាបាលជំងឺមហារីកគ្រប់ប្រភេទផងដែរ។

៣ មន្ទីរពេទ្យ Gleneagles ៖ មន្ទីរពេទ្យនេះមានគ្រែពេទ្យចំនួន ២៥៨ និងបានទទួលបានស្គាល់ពី JCI ដែលឯកទេសខាងវេជ្ជសាស្រ្តនិងវះកាត់។ មន្ទីរពេទ្យនេះស្ថិតក្នុងចំណោមមន្ទីរពេទ្យមហារីកកំពូលទាំង១០ នៅក្នុងពិភពលោកសម្រាប់ការព្យាបាលជំងឺមហារីក ដោយប្រើបច្ចេកវិទ្យារីកចម្រើនបំផុត សម្រាប់លទ្ធផលព្យាបាលដ៏ល្អប្រសើរមួយសម្រាប់អ្នកជំងឺ។ មន្ទីរពេទ្យនេះ មានប្រវតិ្តព្យាបាលទាំងអ្នកជំងឺជាតិនិងអន្តរជាតិជាច្រើនផងដែរ៕

ប្រភព៖ clinicspots

អត្ថបទដោយ៖ Senghong

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#គំនិតរកស៊ី

លោក លីវ ឈួង បញ្ជាក់ថា ចេះគិតបែបនេះ គាត់ធ្វើបានលទ្ធផល អ្នកក៏ធ្វើបានដូចគ្នា
Tror Sopheap
December 30 2024
161 views

#គំនិតរកស៊ី

ធ្លាប់តែប្រើផលិតផលwindy តោះមកប្រវត្តិទឹកភ្នែក តស៊ូទម្រាំមានថ្ងៃនេះ របស់ម្ចាស់ប្រេន windy
Thida Pet
June 23 2023
951 views

#គំនិតរកស៊ី

គ្រោះថ្នាក់! ពេទ្យប្រាប់សញ្ញាស្រដៀងនិងឈឺក្រពះទាំងនេះអាចជាអាការនៃជំងឺស្ទះសរសៃឈាមបេះដូង
Senghong Kong
June 2 2023
16.8 K views

#គំនិតរកស៊ី

អាយុទើបជាង២០ មិនចង់ឱ្យឆាប់ជ្រួញ ឡើងភ្លីកន្ទុយភ្នែកចាស់ជាងវ័យ ពេទ្យប្រាប់ក្បួន៣ជួយឱ្យក្មេងបាន
Senghong Kong
June 2 2023
17.6 K views

#គំនិតរកស៊ី

សង្គ្រោះអ្នកជំងឺផ្លូវចិត្ត! វេជ្ជបណ្ឌិតខ្មែរ នាំចូលម៉ាស៊ីនម៉ាញេទិចដំបូងគេព្យាបាលដោយមិនចាប់ប្រើថ្នាំ
Senghong Kong
May 24 2023
11.3 K views

#គំនិតរកស៊ី

តារាស្រីដំបូងគេនាំវត្ថុមានតម្លៃរបស់ខ្មែរ ដើរលើកកម្រាលព្រំក្រហមកម្មវិធីលំដាប់ពិភពលោក
Senghong Kong
May 20 2023
1.5 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia