អាហារ
ចង់សម្រកខ្លាញ់ចង្កេះ យករាងតូច អាហារពេលព្រឹក៤ប្រភេទនេះអាចជួយបាន
Senghong Kong
August 26 2022
8.6 K views

អាហារពេលព្រឹក គឺអាហារមិនដែលគ្រប់គ្នាមិនគួរខ្វះឬមើលរំលង។ ឥទ្ធិពលមិនល្អនៃសុខភាព ដូចជាឈឺក្រពះពោះវៀន ឈឺក្បាល គ្មានកម្លាំងកំហែង ជាពិសេសខួរក្បាលមិនសូវដំណើរការបានល្អ ភ្លេចភ្លាំងច្រើន​​គិតអ្វីមួយមិនងាយចេញ សុទ្ធសឹងតែកើតឡើងនិងរួមចំណែកពីការមិនទទួលទានអាហារពេលព្រឹក។ ទន្ទឹមនឹងនេះ ទៀតសោធប្រសិនបើអ្នកជ្រើសរើសអាហារពេលព្រឹក មិនបានត្រឹមត្រូវវាក៏អាចបង្កជាបញ្ហាសុខភាពនៅថ្ងៃខាងមុខដល់អ្នកផងដែរ។

ផ្អែកតាមគេហទំព័រeatthis បានណែនាំថា ពេលព្រឹកជាពេលបើកទំព័រនៃថ្ងៃថ្មីរបស់អ្នកហេតុនេះគួរជ្រើសរើសប្រភេទអាហារដែលមានសារធាតុចិញ្ចឹមគ្រប់គ្រាន់ ដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អពេញមួយថ្ងៃ ហើយមិនបង្កហានិភ័យជំងឺនៅថ្ងៃក្រោយ។ ប្រសិនបើអ្នកចង់បានសុខភាពល្អ សម្រកគីឡូ ឬរក្សាទម្ងន់របស់អ្នក អាហារ៤មុខខាងក្រោមនេះជាជម្រើសល្អបំផុត។

១ ទឹក៖ អ្នកមិនគួររំលងឡើយការទទួលទានទឹកនៅពេលព្រឹក។ អ្នកជំនាញចំណីអាហារនិងអាហាររូបត្ថម្ភ អ្នកស្រី Courtney D'Angelo, MS, RD បានឱ្យដឹងថា ការផឹកទឹក១កែវពេលព្រឹក ក្រោកពីគេង ជួយឱ្យមានជាតិទឹកក្នុងខ្លួន មានថាមពល រាងកាយដំណើរការបានល្អ។ ទឹកក៏អាចជួយកាត់ជាតិស្ករ និងកាឡូរី កាត់បន្ថយចំណង់នៃការញ៉ាំច្រើន និងជួយសម្រួលការរំលាយអាហារបានផងដែរ។ ហេតុនេះទឹកជាអាហារទី១ដែលល្អបំផុត មិនគួររំលងឡើងពេលក្រោកពីគេង។

២ អាហារប្រូតេអ៊ីន៖ អ្នកស្រី Courtney D'Angelo, MS, RD បានលើកឡើងថា ប្រូតេអ៊ីនមានសារៈសំខាន់សម្រាប់ការកសាងសាច់ដុំ និងកាត់បន្ថយជាតិខ្លាញ់ ហើយវាជាអាហារដែលស័ក្តិសមសម្រាប់អ្នកដែលព្យាយាមសម្រកទម្ងន់ ជាពិសេសសម្រកនៅជុំវិញចង្កេះ។ ការទទួលទានប្រូតេអ៊ីនឱ្យបានគ្រប់គ្រាន់ ជួយឱ្យអ្នកមានអារម្មណ៍ឆ្អែតបានយូរ អាចកាត់បន្ថយចំណង់ ក្នុងការទទួលទានអាហារផ្អែម ឬអាហារសម្រន់មិនល្អផ្សេងទៀត បន្ទាប់ពីអាហារពេលព្រឹកហើយ។ ក្រុមអាហារសម្បូរប្រូតេអ៊ីន មាន ស៊ុត ទឹកដោះគោ យ៉ាអ៊ួរ(បើអាចយ៉ាអ៊ួរប្រូបាយអូទិក) ឈីស(cottage cheese) ក្រុមសណ្ដែក ដូចជាសណ្ដែកខ្មៅ និងអាចជ្រើសរើសប្រភេទអាហារ oatmeal ឬបន្ថែមប្រភេទម្សៅប្រតូអ៊ីន១ស្លាបព្រា បានប្រសិនបើមាន។

៣ អាហារជាតិស្ករទាប៖ ចង់បានចង់សុខភាពល្អរាងស្អាត ត្រូវកាត់បន្ថយជាតិស្ករឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន។ អាហារសម្បូរជាតិស្ករ និងការឡូរី ច្រើនមាននៅពពួកជាតិម្សៅ ដូចជាបាយ គុយទាវ មី មីសួរ និងពពួកអាហារមួយចំនួនធំទៀតដែលផ្សំពីម្សៅ។ ទទួលទានអាហារទាំងនេះច្រើន ព្រមទាំងបន្ថែមជាតិផ្អែមពីលើទៀតនោះ មិនត្រឹមតែធ្វើឱ្យឡើងគីឡូទេ តែអាចធ្វើឱ្យអ្នកងាយនឹងកើតជំងឺទឹកនោមផ្អែមប្រភេទទី២ផងដែរ។ អ្នកអាចជ្រើសប្រភេទមានជាតិស្ករទាប ដូចជាគ្រាប់ធញ្ញជាតិជាមួយទឹកដោះគោ ក្រុមផ្លែប័ររី និងផ្លែប័រជាដើម។

៤ អាហារធ្វើពីធញ្ញជាតិ៖ គ្រាប់ធញ្ញជាតិអាចកាត់បន្ថយកាឡូរីបាន ហេតុនេះបើអ្នកមានទម្លាប់ញ៉ាំនំបុ័ងស ឬនំផ្អែមៗនៅពេលព្រឹក គួរតែប្តូរមកទទួលទាននំបុ័ងស្រូវសាលីវិញល្អជាង។ ក្រៅពីនោះអ្នកអាចស្វែងរកប្រភេទអាហារពេលព្រឹកដែលផ្សំពីគ្រាប់ធញ្ញជាតិមានលក់នៅតាមទីផ្សារនានាបាន ដើម្បីងាយស្រួលរកញ៉ាំពេលព្រឹកគ្រាន់តែលាយជាមួយទឹក ឬទឹកដោះគោ អាចញ៉ាំបានភ្លាមៗ។

ជាសរុបរួមមកវិញ ប្រសិនបើអ្នកចង់បានសុខភាពល្អ រាងស្អាត ចង្កេះតូច គួរទទួលទានទឹកឱ្យបានច្រើន(កុំលើសពី៤ឬ៥លីត្រក្នុង១ថ្ងៃ) ពិសេសទឹក១កែវពេលក្រោកពីគេង ញ៉ាំអាហារសម្បូរប្រូតេអ៊ីន កាត់បន្ថយជាតិស្ករ និងទទួលទានប្រភេទគ្រាប់ធញ្ញជាតិឱ្យបានច្រើន៕

អត្ថបទដោយ៖ Senghong

 

 

Senghong Kong
អំពីអ្នកនិពន្ធ
នាងខ្ញុំ សេងហុង ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងពីអាជីវកម្ម និងសុខភាព! សម្រាប់បងប្អូនដែលចង់ចែករំលែកចំណេះដឹងនិងបទពិសោធន៍អាជីវកម្ម អាចទំនាក់ទំនងមកកាន់ខ្ញុំ 096 23 61196 Telegram:Senghong

អត្ថបទសរុប៖ 1118

អត្ថបទទាក់ទង

#អាហារ

សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
Tror Sopheap
May 5 2025
117 views

#អាហារ

ញ៉ាំផ្លែឈើទិព្វ ១នេះ សមត្ថភាពរំលាយជាតិខ្លាញ់ឱ្យអ្នកស្រកគីឡូឆាប់បំផុត
Tror Sopheap
April 30 2025
2 K views

#អាហារ

ញ៉ាំអាហារ ១នេះ បំបែកខ្លាញ់ការពារគាំងបេះដូង និងដាច់សរសៃឈាមខួរក្បាល
Tror Sopheap
April 29 2025
1.6 K views

#អាហារ

ញ៉ាំអាហារ ៤នេះកាត់បន្ថយហានិភ័យដាច់សរសៃឈាមខួរក្បាល និងបេះដូង
Tror Sopheap
April 28 2025
326 views

#អាហារ

ញ៉ាំអាហារ ៤ប្រភេទការពារពោះវៀនពីបាក់តេរី ការឈឺពោះ និងមហារីក
Tror Sopheap
April 28 2025
458 views

#អាហារ

អាហារ ៥នេះហូបពេលល្ងាចបន្ថែម ជួយកម្ចាត់ខ្លាញ់ ឱ្យស្រកគីឡូលឿនបំផុត
Tror Sopheap
April 25 2025
1.5 K views
អត្ថបទពេញនិយមប្រចាំខែ

#កុមារ

កុមារញ៉ាំអាហារ ៨នេះ សម្បូរជាតិសរសៃការពារជំងឺមហារីក និងទឹកនោមផ្អែម
Tror Sopheap
May 2 2025
1 K views

#ព័ត៌មាន

ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
Tror Sopheap
May 6 2025
319 views

#កុមារ

ឪពុកម្តាយបន្ថែមសារធាតុ ២នេះក្នុងអាហារកូនដើម្បីចិញ្ចឹមឆ្អឹងឱ្យតាន់
Tror Sopheap
May 3 2025
313 views

#សម្រស់

កែដើមហេតុទាំង៥នេះ ស្បែកខូចៗ ឱ្យមានសំណើម ភ្លឺថ្លា សម្រស់ក៏ក្មេងខ្ចី
Tror Sopheap
May 1 2025
268 views

#ជំងឺ

អ្នកជំនាញប្រាប់ថា ភេសជ្ជៈទិព្វ១ ផ្លែឈើអស្ចារ្យ១ ការពារជីវិតអ្នកចេញពីជំងឺមហារីក
Tror Sopheap
May 3 2025
251 views

#ព័ត៌មាន

សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
Tror Sopheap
May 5 2025
219 views
អត្ថបទថ្មីៗ
#ព័ត៌មានMay 7 2025
ប្រុងប្រយ័ត្ន! នេះជារោគសញ្ញា និងរបៀបការការពារខ្លួនពីជំងឺឈាមខ្មៅ
#ព័ត៌មានMay 6 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត៖ មិនឱ្យវិនិយោគផលិតបារីអគ្គិសនីនៅកម្ពុជាទេ
#ព័ត៌មានMay 6 2025
ប្រយ័ត្ន! បុរសម្នាក់ស្លាប់ឆ្លងជំងឺកាច ១នេះចូលស្បែក ចូលសួត និងក្រពះពោះវៀន
#អាហារMay 5 2025
សម្តេចបវរធិបតី ហ៊ុន ម៉ាណែត បញ្ជាឱ្យរឹតបន្តឹង ត្រួតពិនិត្យអាហារនាំចូល និងសារធាតុគីមីកាត់បន្ថយជំងឺមហារីក
#ព័ត៌មានMay 5 2025
សម្តេចបវរធិបតីបញ្ជាក់ថាក្រសួងសុខាភិបាលធ្វើរឿងទាំង ៧នេះជាបង្ការជំងឺមហារីកកុំឱ្យកើនឡើងប្រជាពលរដ្ឋ
#ចិត្តសាស្ត្រMay 5 2025
លោក Vex King បញ្ជាក់ថា អ្នកគិតនិងចាយពេលធ្វើរឿងបែបនេះ ផ្លូវចិត្តកាន់តែល្អ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia