អាហារ
អ្នកជំនាញចំណីអាហារប្រាប់! ញុំាផ្លែចេកប្រចាំថ្ងៃអាចជួយប៉ូវសុខភាពខ្លាំងបំផុត
Thida Pet
March 2 2023
498 views

នរណាខ្លះចូលចិត្តញុំាផ្លែចេក ទឹកក្រឡុកចេក រួមទាំងយកផ្លែចេកទៅលាយគ្នាជាមួយផ្លែឈើផ្សេងៗទៀតដើម្បីធ្វើជាភេសជ្ជៈផឹកជាប្រចាំថ្ងៃ? ក្រោយពីផឹកហើយ តើទទួលបានផលយ៉ាងណាខ្លះសម្រាប់សុខភាព ជួយបានច្រើនដែរឬទេ?

យោងតាមរយៈអ្នកជំនាញខាងចំណីអាហារ  Elyse Homan, RD, LD បាននិយាយថា ផ្លែចេកគឺជួយដល់សរីរាង្គ ក្នុងក្រៅបានច្រើនណាស់ ដែលមិនគួររំលងមិនញុំាសោះឡើយ។ ដោយហេតុថានៅក្នុងផ្លែចេកសម្បូរដោយ ជាតិសរសៃខ្ពស់ ប្រូតេអ៊ីន សារធាតុរ៉ែ ល្អៗ​ផ្ដល់ជាអាហាររូបត្ថម្ភសម្រាប់រាងកាយអ្នកញុំាបានច្រើនតាមរយៈប្រភព clevelandclinic

ខាងក្រោយនេះគឺជាអត្ថប្រយោជន៍៣យ៉ាងជួយសុខភាពរបស់ផ្លែចេក

១.ជួយរំលាយអាហារការពារជំងឺ៖ នៅក្នុងផ្លែចេកសម្បូរដោយជាតិសរសៃខ្ពស់ តាមរយៈការសិក្សាចំនួន២០០បានរកឃើញថា អ្នកដែលទទួលទានជាតិសរសៃខ្ពស់ប្រមាណ២៥ក្រាមទៅ២៩ក្រាមនៅក្នុង១ថ្ងៃ អាចជួយកាត់បន្ថយជំងឺសាហាវ៣០%ជំងឺទាំងនោះមានដូចជា

- ជំងឺបេះដូង

-សម្ពាធ​ឈាម​ខ្ពស់

- កូលេស្តេរ៉ុលខ្ពស់

-ជំងឺដាច់សរសៃឈាមខួរក្បាល

-ជំងឺទឹកនោមផ្អែមប្រភេទទី២

-ជំងឺមហារីកពោះវៀនធំ

២.ជាតិប៉ូតាស្យូមបន្ថយសម្ពាធឈាម៖​ជាធម្មតា ជាតិប៉ូតាស្យូមគឺចាំបាច់សម្រាប់មនុស្សខ្លាំងណាស់ ដោយជាទូទៅគេណែនាំឱ្យទទួលទានប្រមាណ ៤៧០០ទៅ៥០០០មីលីក្រាមដើម្បីប៉ូវសុខភាព ។ ជាការពិតណាស់ប៉ូតាស្យូមគឺល្អសម្រាប់សរីរាង្គសំខាន់ៗមានដូចជា បេះដូង តម្រងនោម សាច់សដុំ សរសៃប្រាសាទ។

៣.ជាតិម៉ាញេស្យូមបន្ថយសម្ពាធឈាម៖ ញុំាចេកជួយសម្រួលមុខងាររបស់រាងកាយយ៉ាងច្រើនសន្ធឹកសន្ធាប់ មានដូចជា សម្ពាធឈាម បេះដូង ជាតិស្ករក្នុងឈាម ថែរក្សាឆ្អឹង​ មុខងារសរសៃប្រាសាទ សាច់ដុំ។

គូសបញ្ជាក់ឱ្យដឹងផងដែរថា ញុំាផ្លែចេកជាប្រចាំអាចជួយសម្រួលមុខងារសរីររាង្គខាងក្នុងបានច្រើន ជាពិសេសល្អសម្រាប់ញុំាពេលថ្ងៃ ឬក៏ធ្វើជាអាហារសម្រន់ សម្រាប់ញុំាជាមួយអាហារផ្សេងទៀតក៏បាន៕

អត្ថបទដោយ៖ ប៉ែត ធីតា

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1263

អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺMarch 18 2025
វេជ្ជបណ្ឌិតថា៖ ផ្លែឈើទិព្វ ១នេះបញ្ចុះជាតិស្ករការពារអ្នកពីជំងឺទឹកនោមផ្អែមល្អបំផុត
#ព័ត៌មានMarch 18 2025
មន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ ពង្រីកសាខាថ្មី នៅក្រុងប៉ោយប៉ែត ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ
#ជំងឺMarch 18 2025
ហានិភ័យ! មនុស្សពេញវ័យ ១នាក់ក្នុងចំណោម ៥នាក់ប្រឈមជំងឺដាច់សរសៃឈាមខួរក្បាល ព្រោះតែ?
#អាហារMarch 17 2025
មនុស្សស្រីញ៉ាំគ្រាប់ធញ្ញជាតិ ១នេះ ការពារកើតជំងឺមហារីកសុដន់
#ជំងឺMarch 17 2025
កុំអស់សង្ឃឹម! ៦ទម្លាប់ជួយដាស់មេជីវិតបុរសៗ ឱ្យមានកូនឡើងវិញ
#កុមារMarch 16 2025
ប្រយ័ត្នកូនផង! មានក្មេងម្នាក់អាយុ ១៣ឆ្នាំ មានជំងឺដាច់សរសៃឈាមខួរក្បាល

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia