ព័ត៌មាន
មន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ ពង្រីកសាខាថ្មី នៅក្រុងប៉ោយប៉ែត ដើម្បីឆ្លើយតបទៅនឹងតម្រូវការផ្នែកសេវាសុខាភិបាលឱ្យកាន់តែទូលំទូលាយ
Vuthea Morn
March 18 2025
498 views

ដោយមានការគាំទ្រ និងផ្ដល់នូវទំនុកចិត្ដពីប្រជាជនកម្ពុជាលើគុណភាព សុវត្ថិភាព ស្ដង់ដារ និងសេវាកម្មទាន់ចិត្ដ លឿនឆាប់រហ័ស ជាពិសេសគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ផងនោះ មន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ បានបើកពង្រីកសាខាថ្មី នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ

ថ្លែងក្នុងពិធីបើកសម្ពោធជាផ្លូវការសាខាមន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ ក្រុងប៉ោយប៉ែត នាព្រឹកថ្ងៃទី១៨ ខែមីនា ឆ្នាំ២០២៥ នៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យ លោកសាស្ត្រាចារ្យ Attapoom Susupaus នាយកមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរបានបញ្ជាក់ថា  ការពង្រីកសាខាមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរនៅក្រុងប៉ោយប៉ែត ខេត្ដបន្ទាយមានជ័យនេះ គឺជាការផ្ដល់នូវសេវាកម្មផ្នែកសុខាភិបាលប្រកបដោយគុណភាព សុវត្ថិភាពជូនប្រជាជនកម្ពុជានៅក្នុងក្រុងក្រុងប៉ោយប៉ែត ដោយផ្ដល់សេវាព្យាបាលជំងឺទូទៅ សេវាសង្គ្រោះបន្ទាន់ សេវាពិគ្រោះជំងឺទូទៅ បើកចាប់ពីម៉ោង ៩៖០០នាទី ព្រឹក រហូតដល់ម៉ោង ៩៖០០នាទី យប់ ។

លោកសាស្រ្ដាចារ្យលើកឡើងថា មន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ គឺជាមន្ទីរពេទ្យមួយស្ថិតក្រោម ក្រុមហ៊ុន BDMS និងជាសាខារបស់មន្ទីរពេទ្យបាងកក ប្រចាំនៅខេត្ដសៀមរាប ហើយ សម្រាប់ប្រជាពលរដ្ឋដែលរស់នៅក្រុងប៉ោយប៉ែត អាចមកពិគ្រោះជំងឺ ឬមកទទួលសេវាព្យាបាលជំងឺប្រកបដោយស្កង់ដារខ្ពស់ និងមានគុណភាព គឺអាចមកមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ បាន។ លោកសាស្រ្ដាចារ្យក៏បានអះអាងថា ការព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរសាខាប៉ោយប៉ែតនេះ គឺមានគុណភាពដូចគ្នាទៅនឹងការព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ ក្នុងខេត្ដសៀមរាបដែរ ប៉ុន្ដែគ្រាន់តែសេវាមិនមានច្រើនមុខដូចនៅមន្ទីរពេទ្យធំ ក្នុងខេត្ដសៀមរាបទេ ខណៈដែលករណីមួយចំនួនមិនសូវធ្ងន់ធ្ងរ អាចព្យាបាលនៅមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ សាខាក្រុងប៉ោយប៉ែតបាន។ ចំពោះគុណភាពថ្នាំ និងគុណភាពគ្រូពេទ្យវិញគឺផ្ដល់សេវាកម្មប្រកបដោយស្ដង់ដារដូចការព្យាបាលនៅក្នុងមន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ សៀមរាប ឬមន្ទីរពេទ្យបាងកក ប្រទេសថៃ ឬក៏មន្ទីរពេទ្យ រ៉ូយ៉ាល់ភ្នំពេញ នៅរាជធានីភ្នំពេញដូចគ្នា។

លោកសាស្ត្រាចារ្យ Attapoom Susupaus បានបញ្ជាក់បន្ថែមថា មន្ទីរពេទ្យ រ៉ូយ៉ាល់អង្គរ គឺជាមន្ទីរពេទ្យក្នុងស្រុកមួយដែលបាននិងកំពុងប្រើប្រាស់ឧបករណ៍ និងបរិក្ខារពេទ្យទំនើបៗ បច្ចេកវិទ្យាទាន់សម័យ ប្រកបដោយគុណភាពស្ដង់ដារអន្ដរជាតិ ធានាសុវត្ថិភាព សេវាកម្មសម្បូរបែប តម្លៃសមរម្យ ជាមួយគ្រូពេទ្យដែលមានជំនាញ និងបទពិសោធន៍ច្រើនឆ្នាំក្នុងវិស័យពេទ្យ និងសុខាភិបាល។

សូមជម្រាបជូនថា មន្ទីរពេទ្យ រ៉ូយ៉ាល់ អង្គរ គឺជាមន្ទីរពេទ្យដែលផ្តល់ជូននូវការថែរក្សាសុខភាព ដ៏ល្អប្រសើរជាមួយនឹងគុណភាពកម្រិត ស្តង់ដារអន្តរជាតិ ដែលទទួលបានសេចក្តីទុកចិត្ត និងសេចក្តីពេញចិត្តពីប្រជាជនកម្ពុជា ជនបរទេស និងអ្នកទេសចរ ដែលបានមកដល់ប្រទេសកម្ពុជា និងមានឆន្ទៈយ៉ាងមោះមុតក្នុងការផ្តល់ជូននូវគុណភាពសេវាកម្ម និងវេជ្ជសាស្រ្តដ៏ល្អបំផុត ដូចគ្នាទៅនឹងមន្ទីរពេទ្យ បាងកក ប្រទេសថៃ ៕

2025 03 18 14.28.57

2025 03 18 14.29.29

2025 03 18 14.29.23

2025 03 18 14.29.39

2025 03 18 14.29.57

2025 03 18 14.29.13

Vuthea Morn
អំពីអ្នកនិពន្ធ
អ្នកស្រាវជ្រាវ និងនិពន្ធផ្នែកសុខភាព គោលដៅសំខាន់របស់ខ្ញុំគឺ៖ «ផ្លាស់ប្តូរ​ផ្នត់គំនិតពលរដ្ឋខ្មែរឱ្យស្រលាញ់សុខភាព» បើលោកអ្នកចង់ចែករំលែកទាក់ទងប្រធានបទសុខភាព ឬចុះផ្សាយអត្ថបទអាចទាក់ទងមកកាន់ខ្ញុំបានតាមរយៈ085 79 67 04 E-mail: vuthea.businesscambodia@gmail.com

អត្ថបទសរុប៖ 1484

អត្ថបទទាក់ទង

#ព័ត៌មាន

សមាជិក ប.ស.ស. (វិស័យឯកជន) ត្រូវបំពេញលក្ខខណ្ឌ ៣នេះ ដើម្បីទទួលបានប្រាក់ចូលនិវត្តន៍
Tror Sopheap
July 24 2026
2.9 K views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី២១ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 20 2026
12.5 K views

#ព័ត៌មាន

ស្រ្តីមានផ្ទៃពោះជាសមាជិក ប.ស.ស ត្រូវដាក់ឯកសាទាំង ៥នេះ ដើម្បីដាក់ស្នើសុំប្រាក់ឧបត្ថម្ភ
Tror Sopheap
July 19 2026
8.4 K views

#ព័ត៌មាន

ប្រុងប្រយ័ត្ន! ថ្ងៃនេះ រកឃើញអ្នកឆ្លងជំងឺកូវីដចំនួនច្រើនករណី ពីក្រសួងសុខាភិបាល
Tror Sopheap
July 17 2026
194 views

#ព័ត៌មាន

សូមឪពុកម្តាយប្រុងប្រយ័ត្នផង! កុមារកើតជំងឺគ្រុនឈាមកើនដល់ ១ ៨៩២នាក់ គិតក្នុងមួយខែមិថុនានេះ
Tror Sopheap
July 14 2026
80 views

#ព័ត៌មាន

ក្តៅៗ! នេះជាតម្លៃប្រេងសាំងថ្មីឱ្យលក់ថ្ងៃទី១៤ ពីក្រសួងពាណិជ្ជកម្ម
Tror Sopheap
July 14 2026
15.3 K views
អត្ថបទថ្មីៗ
#អត្ថបទ PRSeptember 11 2026
ការផ្លាស់ប្តូរតូចមួយនៅក្នុងផ្ទះបាយ អាចនាំមកនូវភាពខុសគ្នាដ៏ធំសម្រាប់សុខភាពគ្រួសារ
#អត្ថបទ PRSeptember 4 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីសុខភាពបេះដូងកម្រិតកោសិកា៖ អ្វីដែលមនុស្សភាគច្រើនមិនធ្លាប់បានដឹង
#ចិត្តសាស្ត្រAugust 25 2026
វេទិកាអភិវឌ្ឍភាពធន់ផ្លូវចិត្តឆ្នាំ ២០២៦ ការពង្រឹងភាពរឹងមាំផ្លូវចិត្ត ការអភិវឌ្ឍជំនាញសម្រាប់ជីវិត
#អត្ថបទ PRAugust 25 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាបានចែករំលែកព័ត៌មានពីកាបូអ៊ីដ្រាត និងលំហាត់ប្រាណ៖ ហេតុអ្វីបានជាអ្នកត្រូវការកាបូអ៊ីដ្រាត ប្រសិនបើអ្នកសកម្ម
#អត្ថបទ PRAugust 19 2026
ក្រុមហ៊ុន Herbalife ប្រចាំប្រទេសកម្ពុជាចែករំលែកអំពីប្រធានបទ គោលការណ៍ទាំង ៥ នៃការស្តារថាមពល៖ អ្វីដែលកីឡាករអាជីពធ្វើក្នុងរយៈពេលមួយម៉ោងដំបូងក្រោយបញ្ចប់ការប្រកួត
#អត្ថបទ PRAugust 9 2026
REPEAT GYM អបអរសាទរខួបគម្រប់ ៦ ឆ្នាំ និងបើកដំណើរការសាកល្បងកម្មវិធីទូរស័ព្ទ REPEAT GYM

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia