ការលើសគីឡូព្រោះតែអ្នកខ្វះការធ្វើលំហាត់ប្រាណ ជាហេតុធ្វើឱ្យរាងកាយមិនអាចដុតជាតិខ្លាញ់បាន។ ហើយអ្នកធាត់ក៏ព្រោះតែចូលចិត្តញ៉ាំអាហារសម្បូរជាតិផ្អែមនិងខ្លាញ់ផងដែរ។ ពេលរាងកាយប្រែប្រួលនោះធ្វើឱ្យសុខភាពចុះខ្សោយ បាក់ទឹកចិត្តលែងមានជំនឿលើខ្លួនឯង។ គ្រាន់តែញ៉ាំផ្លែឈើ ២នេះបំបែកជាតិខ្លាញ់បានល្អ៖
សម្រាប់ផ្លែឈើទីមួយនេះ នៅខ្មែរមានលក់ច្រើនណាស់ ងាយរកទិញហើយបំបែកជាតិខ្លាញ់ចេញពីរាងកាយផងដែរ។ គឺផ្លែឈើប័រនេះឯង។ តើមានអ្វីកើតឡើងនៅពេលអ្នកញុំាផ្លែប័រជារៀងរាល់ថ្ងៃ? បើយោងតាមរយៈប្រភព eatingwell.com បានបញ្ជាក់ថា មនុស្សដែលញ៉ាំផ្លែបឺរមួយក្នុងមួយថ្ងៃសម្រាប់រយៈពេល៦ខែជាប់ គឺអាចជួយរក្សាបាននូវទម្ងន់រាងកាយថេរ និងមិនធ្វើឱ្យអ្នកឡើងគីឡូទៀតនេះបើយោងតាមរយៈការសិក្សានៅក្នុងឆ្នាំ២០១៩។ ពិសេសជាងនេះទៀតការសិក្សារកឃើញនៅក្នុងឆ្នាំ២០២១គេបានរកឃើញថា ការទទួលទានផ្លែប័រក្នុងមួយថ្ងៃអាចជួយកាត់បន្ថយជាតិខ្លាញ់ក្នុងសរសៃឈាមលើស្រ្តីដែលបានញុំា ល្អជាងស្រ្តីដែលមិនបានញុំាផ្លែប័រ។ ហើយផ្លែប័រនេះក៏ជួយដល់ខួរក្បាល ហើយអាចធ្វើឱ្យមុខងារនៃការយល់ដឹងកាន់តែប្រសើរឡើង ជំនួយដល់ខួរក្បាលបង្កើនការចងចាំ។
សម្រាប់ផ្លែឈើទីពីរនេះ ជួយបំបែកជាតិខ្លាញ់បានលឿនហើយកុំឱ្យអ្នកឆាប់ឃ្លានផងដែរ។ ស្រកានាគ វាជាផ្លែឈើដែលសម្បូរដោយវីតាមីន Cក្នុងការជួយផ្ដល់ភ្លឺស្រស់ថ្លា និង ផ្ដល់សំណើមដល់ស្បែក។ លើសពីនេះ វាមានកាល់ឡូរីតិចដែលមិនបណ្ដាលឱ្យលោកអ្នកឡើងគីឡូឡើយ ហើយថែមទាំងជាប្រភព កាកសរសៃដ៏អស្ចារ្យក្នុងការជួយសម្រួលការទល់លាមកផងដែរ។ យោងតាមគេហទំព័រ Everyday Health។ ផ្លែស្រកានាគមានផ្ទុកវីតាមីនC ជាវីតាមីនជួយរាងកាយត្រូវការជាចាំបាច់ដើម្បីប្រឆាំងអុកស៊ីតកម្ម ពង្រឹងដល់ប្រព័ន្ធភាពស៊ាំ បង្កើតខូឡាជែន ជំនួយការស្រួបយកជាតិដែក និងជួយឱ្យសុខភាពភ្នែករឹងមាំផងដែរ៕ អត្ថបទដោយ៖ ទ្រ សុភាព