បុរសគ្មានកូនឬមានកូនមានការទាក់ទងជាមួយសរសៃវ៉ែន។ បើបុរសមានជំងឺ Varicocele ជាការរីកធំសរសៃវ៉ែនក្នុងថង់ស្បែកផ្ទុកពងស្វាសពិបាកមានកូន។ ព្រោះសរសៃវ៉ែននេះជាការដឹកជញ្ជូនឈាមដែលខ្វះអុកស៊ីសែនចេញពីពងស្វាស។ តាមលោកវេជ្ជបណ្ឌិត Nguyen Van Phuc នាយកដ្ឋានមន្តីរពេទ្យ Andrology បានបញ្ជាក់ថា ជំងឺ varicocele ជាទូទៅកើតចំពោះបុរសនៅក្នុងប្រដាប់បន្តពូជ។ ការព្យាបាលជំងឺ varicocele មិនអាចចោលផ្នែកវេជ្ជសាស្រ្តទេ។ បើអ្នកមានទម្លាប់ល្អទាំង ៦នេះ នាំឱ្យជំងឺ varicocele ប្រសើរឡើងវិញ។(ទម្លាប់ល្អជួយព្យាបាលសរសៃវ៉ែនមានដំណើរការហូរឈាមនិងមានអុកស៊ីសែនឆ្លងកាត់ប្រដាប់បន្ត)
១. រក្សាគីឡូនាំឱ្យសុខភាពល្អ មេជីវិតកាន់តែប្រសើរ។ ការលើសគីឡូជាការដាក់សម្ពាធលើប្រព័ន្ធសរសៃឈាមវ៉ែនដែលធ្វើឱ្យជំងឺ varicocele កាន់តែអាក្រក់គឺគ្មានកូន។ ដូច្នេះហើយ! បុរសៗ គួរតែរក្សាគីឡូកុំឱ្យធាត់ពេកដើម្បីពង្រឹងសុខភាពឱ្យរឹងមាំតាមរយៈអាហារសុខភាពល្អ និងការធ្វើលំហាត់ប្រាណជារឿងចាំបាច់បំផុត។
២. លំហាត់ប្រាណពង្រឺងមេជីវិតឱ្យសរសៃវ៉ែនឈាមហូរស្រួលឡើងវិញ។ ការធ្វើលំហាត់ប្រាណជាពង្រឹងរាងកាយដើម្បីជះឥទ្ធិពលដល់ចរាន្តឈាមក្នុងសរសៃឈាមវ៉ែន។ លំហាត់ប្រាណមួយចំនួនសម្រាប់អ្នកមានជំងឺ varicocele រួមមានការដើរ ហែលទឹក យូហ្គា និងជិះកង់ជាដើម។ អ្នកគួរជៀសវាងការធ្វើលំហាត់ប្រាណខ្លាំង ឬហត់នឿយខ្លាំងនៅកន្លែងហាត់ប្រាណ ជាពិសេសលំហាត់ប្រាណដាក់សម្ពាធលើពោះនិងរន្ធគូថ។
៣. កុំអង្គុយ ឬឈរយូរពេកនាំឱ្យខ្សោយមេជីវិតខ្សោយឈាមរត់តាមសរសៃវ៉ែន។ បើអង្គុយត្រឹម៤០ទៅ៥០នាទីត្រូវងើបឈរឡើងវិញដើម្បីធ្វើចលនានាំឱ្យលំហូរឈាមសរសៃវ៉ែនកាន់តែលាតសន្ធឹងនិងរីកធំ។ បើការងាររបស់អ្នកតម្រូវឱ្យអង្គុយច្រើន អ្នកគួរក្រោកដើរជុំវិញ ឬធ្វើចលនាត្រឹម ៥ទៅ១០នាទីជាការល្អបំផុត។
៤. ដើម្បីសរសៃវ៉ែនអ្នកត្រូវព្យាយាមកាត់សារធាតុញៀនចេញពីទម្លាប់ប្រចាំថ្ងៃ។ ពេលអ្នកថ្នាំជក់ និងផឹកស្រាសម្បូរជាតិអាល់កុលជាសារធាតុរំញោចបង្កគ្រោះថ្នាក់ដល់ការរលាក និងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់មុខងារនៃប្រព័ន្ធឈាមរត់សរសៃវ៉ែន។ អ្នកមានជំងឺ Varicocele គួរជៀសវាងពីថ្នាំជក់ និងកំណត់កម្រិតជាតិស្រវឹង។
៥. ពេលអ្នកមានភាពតានតឹងអាចបង្កើនសម្ពាធក្នុងរាងកាយនាំឱ្យប៉ះពាល់ដល់ចរន្តឈាមដំណើរមិនល្អហើយធ្វើឱ្យរោគសញ្ញាកាន់តែធ្ងន់ធ្ងរ។ អ្នកអាចអនុវត្តបច្ចេកទេសបន្ធូរអារម្មណ៍ដូចជាការធ្វើសមាធិ យូហ្គា ការអាន ឬចូលរួមសកម្មភាពកម្សាន្តដើម្បីរក្សាចិត្តរបស់អ្នកឱ្យសម្រាក ឱ្យរីករាយ ដើម្បីកែលម្អសុខភាពផ្លូវចិត្តរឹងមាំ។
៦. ការញ៉ាំអាហារសម្បូរជាតិសរសៃជួយកែលម្អប្រព័ន្ធដំណើរការសរសៃឈាមនាំឱ្យបន្ធូរពីសម្ពាធទៅលើ scrotum និងធ្វើឱ្យជំងឺ varicocele កាន់តែធូរស្រាលឡើងមកវិញ។ អាហារសម្បូរជាតិសរសៃដូចជា បន្លែបៃតង ស្ពៃខ្មៅ ខាត់ណា ប្រូខូលី។ មានផ្លែឈើដូចជាផ្លែប៉ោម ផ្លែប៉ែស និងចេក។ អ្នកអាចបន្ថែមអាហារសម្បូរសារធាតុប្រឆាំងអុកស៊ីតកម្ម ព្រោះវាមានសមត្ថភាពកាត់បន្ថយការរលាក និងការពារកោសិកាសរសៃវ៉ែនពីការខូចខាត។ មានដូចជាផ្លែស្ត្របឺរី ប៊្លូបឺរី ផ្លែក្រូច និងក្រូចឃ្វិច។ មានបន្លែដូចជាប៉េងប៉ោះ ការ៉ុត និងម្ទេស; គ្រាប់ដូចជា អាល់ម៉ុន គ្រាប់ Walnut...សុទ្ធតែជួយព្យាបាលសរសៃវ៉ែនប្រដាប់បន្តពូជអ្នកឡើងវិញ៕ អត្ថបទដោយ៖ ទ្រ សុភាព