អាហារពេលល្ងាចជាអាហារសំខាន់បំផុតដែលមានទំនាក់ទំនងជាមួយការគេងនៅពេលយប់របស់មនុស្សម្នាក់ៗ។ ប្រសិនបើយើងញ៉ាំអាហារពេលល្ងាចបានត្រឹមត្រូវ និងទៀងទាត់ល្អ គឺវាជួយឱ្យយើងគេងលក់ស្រួល មានថាមពលខ្ពស់នៅពេលភ្ញាក់ពីគេងពេលព្រឹក។ ប៉ុន្តែបើញ៉ាំប៉ះអាហារដែលគេហាមឃាត់នោះ នឹងធ្វើឱ្យប៉ះពាល់ដល់ដំណេក ធ្វើឱ្យអ្នកគេងមិនលក់ ហើយសុខភាពក៏ចាប់ផ្តើមចុះខ្សោយបន្តិចម្តងៗដែរ។
ជាការពិតណាស់ បើតាមការឱ្យដឹងពីគេងទំព័រ eatthis បានបញ្ជាក់ថា បើអ្នកមិនចង់ឱ្យសុខភាពចុះខ្សោយ និងមានជំងឺ ឈឺទាំងវ័យក្មេងដាច់ខាតកុំញ៉ាំអាហារ៦ប្រភេទខាងក្រោមនៅពេលល្ងាចឱ្យសោះ៖
១. កាហ្វេ និងសូដា៖ កាហ្វេនិងទឹកសូដា មានផ្ទុកទៅដោយជាតិកាហ្វេអ៊ីនខ្ពស់ ដែលជម្រុញប្រព័ន្ធសរសៃប្រសាទបណ្តាលឱ្យធ្វើការជាច្រើនម៉ោងបន្ទាប់ពីផឹករួច។ ឥទ្ធិពលរំញោចរបស់ជាតិកាហ្វេអ៊ីនអាចមានរយៈពេលពី ៨ ទៅ ១៤ ម៉ោង ដូច្នេះអ្នកមិនគួរផឹកនៅពេលល្ងាចឬផឹកលើសពីម៉ោង៣រសៀលនោះទេ។
២. ប៊ឺហ្គឺ៖ ប៊ឺហ្គឺ ភីហ្សាជាអាហារដែលមានជាតិខ្លាញ់ខ្ពស់ ហើយពពួកអាហារទាំងនេះប្រព័ន្ធរំលាយអាហារត្រូវការចំណាយពេលយូរក្នុងការរំលាយ។ កាលណាប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការលើសចំនួនមិនបានសម្រាកគឺងាយធ្វើឱ្យវាចុះខ្សោយ និងងាយប្រឈមមុខជាមួយជំងឺផ្សេងៗ។
៣. អាហារផ្ទុកប្រូតេអ៊ីនខ្ពស់៖ ប្រភេទអាហារផ្ទុកប្រូតេអ៊ីនខ្ពស់ដូចជា សាច់គោ គ្រឿងសមុទ្រ និងអារហារលើសជាតិខ្លាញ់ដូចជា ប្រភេទបំពង ជាដើម គឺមិនគួរញ៉ាំនៅពេលល្ងាចនោះទេ។ ពីព្រោះវាធ្វើឱ្យប្រព័ន្ធរំលាយអាហារធ្វើការលើសកម្រិត។
៤. ទឹក៖ មនុស្សមួយចំនួនតែងតែមានទម្លាប់ផឹកទឹកនៅពេលល្ងាចឬពេលយប់ច្រើនជាងពេលថ្ងៃ ប៉ុន្តែជាក់ស្តែងការផឹកទឹកពេលយប់មិនល្អសម្រាប់សុខភាពនោះទេ អ្នកគួរតែព្យាយាមផឹកទឹកអំឡុងពេលព្រឹក និងពេលថ្ងៃឱ្យបានច្រើននិងគ្រប់គ្រាន់ ដើម្បីរក្សាជាតិទឹកឱ្យរាងកាយ។
៥. តែបៃតង៖ ត្បិចថាតែបៃតង មាននាទីដុតខ្លាញ់ និងល្អសម្រាប់សុខភាព ប៉ុន្តែវាផ្ទុកជាតិកាហ្វេអ៊ីនខ្ពស់ ប្រសិនជាផឹកនៅពេលល្ងាចឬពេលយប់ វាអាចបណ្តាលឱ្យមានការកើនឡើងចង្វាក់បេះដូង អារម្មណ៍នៃការភ័យ និងការថប់បារម្ភជាដើម។ ដូច្នេះអ្នកគួរផឹកនៅពេលព្រឹកឬពេលថ្ងៃ ហាមផឹកពេលល្ងាចឬពេលយប់។
៦. ស្រាបៀរ៖ ស្រាបៀរ មានបរិមាណនៃជាតិអាល់កុលខ្ពស់ ធ្វើឱ្យរាងកាយខ្សោះជាតិទឹក អាចបណ្តាលឱ្យរមួលក្រពើនៅពាក់កណ្តាលយប់ និងរំខានដល់ការគេងផងដែរ។
អត្ថបទដោយ៖ មឿន គន្ធា