ផ្លែចេកគឺជាផ្លែឈើដែលសម្បូរច្រើននៅប្រទេសកម្ពុជាយើង ហើយផ្លែចេកបើនិយាយពីអត្ថប្រយោជន៍របស់វាក៏មិនអន់នោះដែរ។ ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ stylecraze គេបានសិក្សារកឃើញថា ចេកទុំជាផ្លែឈើនៃសម្រស់ ជួយសម្រស់បានច្រើនយ៉ាង ជួយបណ្តុះខូឡាជែនឱ្យស្បែក ផ្តល់វីតាមីនគ្រប់គ្រាន់។ ចេកមានអត្ថប្រយោជន៍ផ្សេងៗទៀតដូចជាជួយឱ្យស្បែកសភ្លឺថ្លាពីខាងក្នុងប្រឆាំងភាពចាស់ជួយជម្រុះកោសិកាស្បែកងាប់ជួយសុខភាពសក់ សក់ដុះលឿនជួយឱ្យគល់សក់រឹងមាំ ដុះលឿន។ ចំណែកឯផ្លែប៉ោមវិញ បងប្អូនគ្រប់គ្នា ប្រាកដជាបានដឹងពីអត្ថប្រយោជន៍របស់វា ដូច្នេះអ្នកមិនគួររំលងមិនញុំានោះទេ ព្រោះញុំាហើយធ្វើឱ្យស្រួលក្នុងខ្លួន បត់ជើងស្រួល ក្រពះពោះវៀនរីករាយ ឆាប់ឆ្អែតតាមការសិក្សាដែលឱ្យដឹងពីប្រភព timesofindia បានឱ្យដឹងថា ដើម្បីទទួលបានអត្ថប្រយោជន៍ពីផ្លែប៉ោមល្អបំផុតគួរទទួលទាន១ថ្ងៃ១ផ្លែ នៅពេលព្រឹក បន្ទាប់ពីក្រោកពីគេង១ម៉ោង។ និងមានអត្ថប្រយោជន៍សំខាន់ៗផ្សេងៗទៀតដូចជា ជំងឺហឺត ជំងឺមហារីក លើសឈាម សម្រកទម្ងន់ជួយដុតខ្លាញ់ក្បាលពោះ តាមវេជ្ជសាស្រ្តបានសិក្សាបង្ហាញថា “ការហូបផ្លែប៉ោមជាប្រចាំ(អាចមួយផ្លែក្នុងមួយថ្ងៃ) និងហាត់ប្រាណជាប្រចាំ វាជួយការពារជំងឺប្រភេទទឹកនោមផ្អែមកម្រិតធ្ងន់ និងជួយដល់ឆ្អឹងរឹងមាំផងដែរ។
ជាចុងក្រោយអ្នកញុំាផ្លែប៉ោមក៏បាន ចេកក៏បានជាប្រចាំថ្ងៃ អាចជួយសុខភាពជាច្រើនរួមទាំងសម្រស់ផងដែរ បើអ្នកមិនញុំារាល់ថ្ងៃក៏ឆ្លៀត១សប្ដាហ៍២ដងដែរ ញុំាព្រឹកឡើង៕
អត្ថបទដោយ ៖ ធីតា