នរណាទៅមិនទាន់ដឹងថា ញុំាផ្លែប៉ោមជួយសុខភាពច្រើន ដូចជាជួយដល់ការរំលាយអាហារ ការពារជំងឺក្រពះពោះវៀន ជំងឺទឹកនោមផ្អែម បេះដូង លើសឈាម ជំងឺហឺតជាដើម ប្រសិនណាញុំាត្រូវពេល ។ទោះជាយ៉ាងនេះក្ដី បើអ្នកចូលចិត្តញុំាផ្លែប៉ោម នៅពេល១នេះ មិនត្រឹមតែមិនបានជួយទេ ថែមទាំង ធ្វើឱ្យប៉ះពាល់សដល់ក្រពះពោះវៀន ច្រាល់អាស៊ីតក្នុងក្រពះជាដើម។
ខាងក្រោមនេះគឺជាពេលគួរញុំាដើម្បីបានផល និងពេលមិនគួរញុំាផ្លែប៉ោមការពារប៉ះពាល់សុខភាព
នេះបើយោងតាមរយៈគេហទំព័រ timesofindia-indiatimes និង healthline.com បានបញ្ជាក់ឱ្យដឹងថាពេល១មិនគួរញុំាផ្លែប៉ោមគឺពេលល្ងាច ពីព្រោះថានៅពេលល្ងាចអាស៊ីតក្រពះថយចុះ នាំឱ្យដំណើរការរលាយអាហារខ្សោយ ដូច្នេះប្រសិនណាញុំាផ្លែប៉ោម នៅម៉ោង៦ល្ងាចអាចនឹងពិបាកមិនងាយរលាយ នាំឱ្យអ្នកពិបាកក្នុងការគេង ប្រឈមបញ្ហាក្រពះពោះវៀន លើសសម្ពាធឈាម មិនខានឡើយ។
មួយវិញទៀត បើចង់បានផលល្អដល់សុខភាពខ្លាំងបំផុតគួរ ញុំាផ្លែប៉ោម១ផ្លែពេលព្រឹកឬពេលថ្ងៃ១ម៉ោងក្រោយញុំាអាហារ ទើបជំនួយដល់ក្រពះ ពោះវៀន ជំងឺហឺត ជំងឺមហារីក លើសឈាមនិងការពារជំងឺជាច្រើនទៀតបាន។ តួយ៉ាង តាមការសិក្សាមួយបានរកឃើញថា ញុំាផ្លែប៉ោមត្រូវពេល ត្រូវបរិមាណ ជះផលល្អដល់សុខភាពរបស់ឆ្អឹងជួយរក្សាឆ្អឹងឱ្យរឹងមាំ កាត់បន្ថយការស្ពោតឆ្អឹង ឬពុកឆ្អឹងឡើងមកផងដែរ។ ក្រៅពីការពារឆ្អឹង ផ្លែប៉ោមក៏ល្អសម្រាប់ការសម្រកទម្ងន់ដូច ញុំាផ្លែប៉ោមជំនួយវិញ ធ្វើឱ្យអ្នកឆ្អែតបានយូរមិនឆាប់ឃ្លានច្រើន គីឡូក៏ស្រកសម្រេចបានល្អដូចចិត្តឯសុខភាពវិញក៏ល្អ ។
គួសបញ្ជាក់ផងដែរ ថា ផ្លែប៉ោមល្អសម្រាប់រាងកាយ តែបើញុំាមិនត្រូវពេលវេលាគួរញុំា អាចជះផលរំខានដល់អ្នកវិញមិនខានឡើយ សូមញុំាដោយភាពឆ្លាតវៃ៕
អត្ថបទដោយ៖ ប៉ែត ធីតា