អាហារ
ពេទ្យជំនាញថា បើស្រលាញ់ជីវិត កុំញុំាឈាមសត្វឆៅ ឬសត្វស្លា.ប់ ព្រោះមានដង្កូវប៉ារ៉ាស៊ីតរងចាំចម្លងជំងឺ

ការញុំាឈាមឆៅយើងធ្លាប់តែឃើញក្នុងរឿងខ្មៅឆៅបឺតឈាម ឬរឿងបិសាចជញ្ជក់ឈាមប៉ុណ្ណោះទេ ប៉ុន្តែសព្វថ្ងៃនេះមានតំបន់ខ្លះញុំាឈាមសត្វឆៅ ដែលមើលទៅគួរឱ្យខ្ពើយណាស់។ មួយវិញទៀត សម្រាប់ប្រជាជនខ្មែររបស់យើង និងតាមប្រទេសនានាក្នុងតំបន់អាស៊ីក៏និយមញុំាឈាមសត្វដែរ ប៉ុន្តែពួកគេច្រើនញុំាឈាមសត្វឆ្អិន។ តើការញុំាឈាមសត្វឆៅ ឬឆ្អិនមានផលប៉ះពាល់ដល់សុខភាពទេ?

បើយោងតាមប្រភព Healthline បានឱ្យដឹងថា ការញុំាឈាមសត្វឆៅអាចបង្កឱ្យអ្នកញុំាជួបហានិភ័យសុខភាពធ្ងន់ធ្ងរ រួមទាំងមានហានិភ័យឆ្លងជំងឺតាមរយៈឈាមដែលគ្រប់គ្នាបរិភោគ ដែលអ្នកជំនាញមិនណែនាំឱ្យញុំានោះទេ។

យ៉ាងណាមិញ បើយោងតាមប្រភព TheIndianExpress គ្រូពេទ្យធ្វើការពិនិត្យបានឱ្យដឹងថា ស្ដ្រីវៀតណាមម្នាក់មានវ័យ​៥៨ឆ្នាំនៅជាយក្រុងហាណូយ ត្រូវបានគេរកឃើញមានឆ្លងពពួកដង្ហូវប៉ារ៉ាស៊ីត បន្ទាប់ពីបានញុំាឈាមមិនឆ្អិនល្អ។ គួរបញ្ជាក់ថា ស្ដ្រីរូបនេះនិយមញុំាឈាមទា ឈាមក្ងាន ឈាមជ្រូក និងឈាមមាន់ជាញឹកញាប់។ បន្ទាប់មកក្រោយពីហូបបាយរួច ស្រ្ដីរូបនេះមានអាការឈឺក្បាលយ៉ាងខ្លាំង។ រួចមកគ្រួសារបានបញ្ជូនស្ដ្រីរូបនេះទៅកាន់មន្ទីរពេទ្យ Dang Van Ngu គ្រូពេទ្យក៏បានធ្វើការពិនិត្យរកឃើញមានដង្កូវប៉ារ៉ាស៊ីតស្ថិតក្រោមស្បែកដៃ និងជើងរបស់នាង។ មិនតែប៉ុណ្ណោះទេ ដង្កូវប៉ារ៉ាស៊ីតនេះអាចធ្វើឱ្យស្ដ្រីវ័យ៥៨ឆ្នាំរូបនេះប្រឈមកើតជំងឺដាច់សរសៃឈាមខួរក្បាល។

លើសពីនេះទៅទៀត បើយោងតាមប្រភព vietnamnet ឈាមជ្រូកមានជាតិដែកល្អសម្រាប់រាងកាយ ប៉ុន្តែប្រសិនបើអ្នកញុំាច្រើនពេក ឬញុំាឈាមមិនទាន់ឆ្អិន អាចនាំឱ្យអ្នកឈឺបាន។ ជាការពិតណាស់ ទាំងឈាមជ្រូក ទាំងឈាមមាន់ ទាំងឈាមសត្វដទៃៗ សុទ្ធសឹងតែជាអាហារដ៏ពេញនិយមសម្រាប់មនុស្សគ្រប់គ្នា។ ប៉ុន្តែ គ្រូពេទ្យមិនណែនាំឱ្យអ្នកញុំាឈាមសត្វច្រើនក្នុងពេលតែមួយនោះដែរ។ វាពិបាកដល់រាងកាយក្នុងការស្រូបយកជាតិដែកច្រើនក្នុងរយៈពេលខ្លី។

គួរជម្រាបថា នៅពេលអ្នកទិញឈាមសត្វពីផ្សារ អ្នកគួរតែយកចិត្តទុកដាក់ក្នុងការទិញ អ្នកគួរតែទិញឈាមស្រស់ៗ កុំទិញឈាមណាដែលមានពណ៌ប្លែក និងមានក្លិនមិនល្អ។ មួយវិញទៀត នៅក្នុងករណីសត្វមានជំងឺ ឬសត្វឈឺងាប់ អ្នកមិនគួរបរិភោគឈាមសត្វដែលស្លាប់នោះទេ។

អ្វីដែលអ្នកត្រូវដឹង ប្រសិនបើអ្នកញុំាឈាមសត្វ ក្រោយមកមានអាការ ក្ដៅខ្លួនខ្លាំង ហូរឈាមក្រោមស្បែក អ្នកជំងឺត្រូវប្រញាប់ទៅមន្ទីរពេទ្យភ្លាមៗ ដើម្បីធ្វើការព្យាបាលឱ្យបានទាន់ពេលវេលា។

ជាចុងក្រោយ បើយោងតាមប្រភព CDC អាមេរិកបានព្រមានថា ការញុំាសាច់ឆៅដូចជា សាច់មានឆៅ សាច់គោឆៅ និងស៊ុតឆៅ ប្រឈមនឹងការពុលអាហារ។ នៅក្នុងនោះដែរ អ្នកជំនាញខាងផ្នែកអាហាររូបត្ថម្ភ បានផ្ដល់អនុសាសន៍ឱ្យចម្អិនសាច់គោ សាច់ជ្រូក ឬសាច់ចៀមនៅក្នុងសីតុណ្ហភាព160F(Fahrenheit)ដែលស្មើ 71 អង្សាសេ។ ហើយអ្នកមិនគួរបរិភោគឈាមសត្វស្លាប់នោះទេ បើទោះបីជាឆ្អិន ឬឆៅក្ដី៕

Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

សូមប្រយ័ត្ន! ខេត្ត ១នេះឈានដល់ខ្យល់ពុលពណ៌ក្រហមហើយ
Tror Sopheap
February 12 2025
12.1 K views

#អាហារ

ខ្សោយរួមភេ.ទ! ផ្លែឈើ ៤នេះជួយកើនថាមពល ឱ្យមេជីវិតមានគុណភាព ដៃគូពេញចិត្ត
Tror Sopheap
February 17 2025
10.8 K views

#ព័ត៌មាន

នៅអាមេរិក រថភ្លើងបានផ្ទុះឆេះមានអ្នកធ្វើដំណើរចំនួន ៣៥០នាក់ក្នុងរថភ្លើងនេះ
Tror Sopheap
February 7 2025
8.9 K views

#ព័ត៌មាន

សូមប្រយ័ត្នបន្តិច! ខេត្តទាំង ៣នេះមានសញ្ញាខ្យល់ពណ៌ទឹកក្រូច
Tror Sopheap
February 2 2025
8 K views

#អាហារ

ការសិក្សាថា ផ្លែឈើអស្ចារ្យ ១នេះ កាត់ជាតិស្ករ ការពារអ្នកពីជំងឺទឹកនោមផ្អែម
Tror Sopheap
February 10 2025
7.7 K views

#ចិត្តសាស្ត្រ

ខ្ចិលមែនទេ? កញ្ញា ស៊ូប៊ីន បង្ហើបគន្លឹះឱ្យអ្នកយកទម្លាប់នេះ សម្រកគីឡូលឿនបំផុត
Tror Sopheap
February 7 2025
2.8 K views
អត្ថបទថ្មីៗ
#កុមារFebruary 28 2025
អនាគតមិនធម្មតា! ក្មេងៗ មានជំងឺដ៏កាចសាហាវ ១នេះ អាចក្លាយជាអ្នកវិទ្យាស្ត្រ សិល្បករ និងអ្នកដឹកនាំ
#ចិត្តសាស្ត្រFebruary 28 2025
រឿងតូចៗ នេះ កាត់ផ្តាច់ចំណងប្តីប្រពន្ធលែងលះគ្នា សង្សាបែកគ្នា មានវិបត្តិផ្លូវចិ.ត្ត
#ព័ត៌មានFebruary 27 2025
អភិបាល ឃួង ស្រេង ដាក់យុទ្ធនាការបាញ់ថ្នាំសម្លាប់មូស ការពារជំងឺគ្រុនឈាម
#ជំងឺFebruary 27 2025
អ្នកវិសាស្រ្តកូរ៉េថា៖ វិធីព្យាបាលជំងឺមហារីកបែបទំនើប អត់ចាំបាច់សម្លាប់កោសិកាមហារីកទៀតទេ
#អាហារFebruary 27 2025
ឪពុកម្តាយមិនចង់ឱ្យកូនកើតជំងឺទឹកនោមផ្អែមទាំងក្មេងទេ កុំទម្លាប់កូនញ៉ាំអាហារបែបនេះ
#កុមារFebruary 26 2025
កាន់តែអស្ចារ្យ! វត្តមានសាលាអន្តរជាតិដ៏ល្បីមួយនៅអង់គ្លេសបើកដំណើរការនៅកម្ពុជាហើយ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia