អាហារ
គ្រាប់ធញ្ញជាតិ១នេះ ញ៉ាំជាប្រចាំជួយឱ្យគេងលក់ស្កប់ស្កល់ ទប់ជំងឺកុំឱ្យចូលរាងកាយ អាយុវែង
MC LyHouy
July 5 2022
371 views

ការសិក្សាបានឱ្យដឹងថា គ្រាប់ធញ្ញជាតិ គឺជាអាហារក្នុងក្រុមដែលរាងកាយមនុស្សត្រូវការជាប្រចាំ ដោយសារតែសារធាតុល្អៗមាននៅក្នុងគ្រាប់ធញ្ញជាតិនីមួយៗអាចផ្តល់អត្ថប្រយោជន៍ឱ្យរាងកាយយ៉ាងច្រើនមហាសាល។ ជាក់ស្តែង គ្រាប់អាល់ម៉ុន ក៏ត្រូវបានការសិក្សាជាច្រើនលើកឡើងឱ្យញ៉ាំជាប្រចាំ ខណៈវាមានរសជាតិឆ្ញាញ់ អត្ថប្រយោជន៍វិញក៏មានច្រើនជាអនេក។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍ដែលគេហទំព័រសុខភាពអន្តរជាតិHealthline បានចុះផ្សាយឱ្យដឹងអំពីគ្រាប់ធញ្ញជាតិ អាល់ម៉ុន

ការទទួលទានគ្រាប់អាល់ម៉ុនជាប្រចាំ ត្រូវបានផ្សារភ្ជាប់ជាមួយនឹងការថយចុះហានិភ័យនៃជំងឺរ៉ាំរ៉ៃមួយចំនួនដូចជា ជំងឺទឹកនោមផ្អែមប្រភេទទី២និងងជំងឺបេះដូង។ នៅក្នុងគ្រាប់អាល់ម៉ុនត្រូវបានគេរកឃើញថា វាមានខ្លាញ់monounsaturated ដែលមានសុខភាពល្អ ជាតិសរសៃ និងសារធាតុប្រឆាំងអុកស៊ីតកម្មផ្សេងៗ។ សារធាតុប្រឆាំងអុកស៊ីតកម្មទាំងនោះ អាចការពារកោសិការបស់អ្នកពីការរលាកដែលបង្កគ្រោះថ្នាក់ដែលអាចនាំឱ្យមានជំងឺរ៉ាំរ៉ៃទាំងនេះ។

លើសពីនេះទៅទៀត អាល់ម៉ុនក៏អាចជួយបង្កើនគុណភាពនៃការគេងក្នុងពេលយប់របស់អ្នកផងដែរ។ ​គ្រាប់​អាល់ម៉ុន ក៏ដូចជា​គ្រាប់ធញ្ញជាតិផ្សេងៗ​ទៀត​ជា​ប្រភព​នៃ​អ័រម៉ូនមេឡាតូនីនមេឡាតូនីននេះនឹងចូលទៅធ្វើនិយ័តកម្មនាឡិកាខាងក្នុងរាងកាយរបស់អ្នក និងផ្តល់សញ្ញាឱ្យរាងកាយថាដល់ពេលវេលាត្រូវទទួលយកការគេងដែលមានគុណភាព គេងស្ងប់ និងស្កប់ស្កល់ល្អផងដែរ។

គ្រាប់អាល់ម៉ុន ក៏ជាប្រភពនៃម៉ាញេស្យូមដ៏ល្អ, គ្រាន់តែញ៉ាំអាល់ម៉ុន១អោនជាប្រចាំអ្នកនឹងទទួលបាន ម៉ាញេស្យូមប្រមាណ១៩% នៃតម្រូវការប្រចាំថ្ងៃ។ ខណៈការទទួលទានបរិមាណម៉ាញេស្យូមគ្រប់គ្រាន់អាចជួយបង្កើនគុណភាពនៃការគេង ជាពិសេសសម្រាប់អ្នកដែលមានបញ្ហាការគេងមិនលក់ គេងមិនស្ងប់ជាដើម។ លើសពីនេះទៀត វាអាចជួយកាត់បន្ថយកម្រិតអរម៉ូនស្ត្រេស cortisol ដែលត្រូវបានគេស្គាល់ថាជាអ័រម៉ូនស្រេ្តសម្យ៉ាងដែលចូលទៅរំខានដំណេកពេលយប់។

ការសិក្សាមួយដែលគេធ្វើដើម្បីទទួលបានលទ្ធផលដូចខាងលើនោះគឺ គេបានផ្តល់ អាហារដែលមានសារធាតុចម្រាញ់ពីអាល់ម៉ុនទៅដល់កណ្តុរ ៤០០មីលីក្រាមជារៀងរាល់ថ្ងៃ។ គេរកឃើញ​​ថា សត្វ​កណ្ដុរ​គេង​បាន​យូរ និងស្កប់​ជាង​ កណ្តុរដែល​​មិន​បាន​ប្រើប្រាស់​សារធាតុ​ចម្រាញ់​ពី​អាល់ម៉ុន។

ដូចនេះ បើអ្នកមានបញ្ហាគេងមិនលក់ អាចសាកញ៉ាំអាល់ម៉ុនជាប្រចាំបាន បងប្អូនអាចជ្រើសរើសញ៉ាំជាគ្រាប់ក៏បាន ឬជាទឹកដោះគោអាល់ម៉ុនក៏បាន។ ប្រសិនបើបងប្អូនចង់ញ៉ាំគ្រាប់អាល់ម៉ុនមុនពេលចូលគេង ដើម្បីកំណត់ថាតើវាប៉ះពាល់ដល់គុណភាពនៃការគេង បងប្អូនអាចទទួលទាន ១អោនស្មើនឹង២៨ក្រាម ឬប្រហែលមួយក្តាប់ដៃ៕

អត្ថបទដោយ៖ កញ្ញា លីហួយ

MC LyHouy
អំពីអ្នកនិពន្ធ
នាងខ្ញុំ ហយ លីហួយ ជាអ្នកនិពន្ធ ផ្នែកគំនិតរកស៊ីក្នុងវិស័យសុខភាព! នាងខ្ញុំនៅទីនេះដើម្បីចែករំលែកចំណេះដឹងទាក់ទងនឹងចំណេះដឹងសុខភាពនិងគំនិតរកស៊ី ដើម្បីឱ្យប្រជាជនខ្មែរស្រលាញ់សុខភាព និងមានអាជីវកម្មដែលផ្តោតលើសុខភាពកាន់តែច្រើន ជាពិសេសវិស័យពេទ្យរីកចម្រើនបន្តបន្ទាប់! ទំនាក់ទំនងមកកាន់ខ្ញុំ 088 63 15 627 ឬ Facebook & Telegram: Ly Houy

អត្ថបទសរុប៖ 1967

អត្ថបទពេញនិយមប្រចាំខែ

#ចិត្តសាស្ត្រ

អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់
Pov Saru
November 3 2025
3.6 K views

#សម្រស់

អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
Tror Sopheap
November 3 2025
1.4 K views

#ចិត្តសាស្ត្រ

ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
Pov Saru
November 3 2025
1 K views

#អាហារ

ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
Tror Sopheap
November 3 2025
693 views

#ជំងឺ

ទម្លាប់ប្រចាំថ្ងៃ ៤ បើមិនបញ្ឍប់ ប្រយ័ត្នខូចតម្រងនោមមិនដឹងខ្លួន
Pov Saru
November 2 2025
474 views

#សម្រស់

អ្នកជំនាញចែករំលែកកន្លឹះ ៥ ជួយឱ្យសក់វែងលឿន ស្អាត សសៃសក់រឹងមាំ
Pov Saru
November 1 2025
284 views
អត្ថបទថ្មីៗ
#អត្ថបទ PRNovember 4 2025
ក្រុមប្រឹក្សាទឹកដោះគោកាលីហ្វ័រញ៉ា បានរៀបចំពិធីសម្ភោធផលិតផលទឹកដោះគោ Challenge នៅកម្ពុជា ដោយនាំយករសជាតិឆ្ងាញ់ស្រស់ដូចថ្ងៃផលិតដំបូង ពីកាលីហ្វ័រញ៉ាមកដល់គ្រួសារកម្ពុជា
#ចិត្តសាស្ត្រNovember 3 2025
ជឿទេ! ត្រឹមរយៈពេល ៣ឆ្នាំអ្នកអាចក្លាយជាអ្នកមាន បើអ្នករក្សាទម្លាប់ ៤នេះឱ្យជាប់
#ចិត្តសាស្ត្រNovember 3 2025
មិនចង់កន្លះជីវិតក្រោយឥតន័យ! គួរគិតឡើងវិញមុនសម្រេចិត្តរៀបការជាមួយបុរស ៤ ប្រភេទនេះ
#អាហារNovember 3 2025
ផ្លែឈើខ្មែរ ១នេះ ការពារអ្នកចេញពីជំងឺទឹកនោមផ្អែម
#សម្រស់November 3 2025
អាយុច្រើន មុខក្មេង! ញ៉ាំផ្លែឈើ ៤នេះដាស់រាងកាយបង្កើនកូឡាជែនការពារភាពចាស់
#ចិត្តសាស្ត្រNovember 3 2025
អ្នកប្រើទូរស័ព្ទ! កុំទុកទូរស័ព្ទ ៤កន្លែងនេះ ប៉ះពាល់ខ្លាំងក្នុងការគ្មានកូន នាំជំងឺមហារីក និងគេងមិនលក់

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia