អត្ថបទ PR
ម៉ាក់ៗកុំប្រហែស! ក្រោយសម្រាលរួម២៤ម៉ោងត្រូវធ្វើរឿង១នេះជាចាំបាច់ ការពារកូនមានបញ្ហាគថ្លង់
Mourn Kunthea
August 15 2023
426 views

ជាធម្មតានៅអំឡុងពេលពពោះ នៅពេលម៉ាក់ៗទៅថតអេកូតាមដានសុខភាពកូនម្តងៗ គឺយើងអាចមើលដឹងត្រឹមតែធំហំរូបរាងកូន សុខភាពកូន ដៃជើងកូន មុខ និងគីឡូ...តែប៉ុណ្ណោះ។ ប៉ុន្តែនៅមានចំណុចសំខាន់មួយទៀតដែលម៉ាក់ៗគ្រប់រូបត្រូវគិតគូក្រោយពេលសម្រាលរួច ត្រូវការវាស់កម្រិតការស្តាប់របស់កូន។ ដើម្បីដឹងថាតើកូន មានបញ្ហាគថ្លង់ពីកំណើតឬអត់?

ជាការពិតណាស់ យោងតាមការចុះផ្សាយនៅលើគេហទំព័រ Medicalnewstoday បានបញ្ជាក់ច្បាស់ៗថា ទារកម្នាក់ដែលកើតមកមានបញ្ហាគថ្លង់តាំងពីកំណើត គឺបណ្តាលមកពីកត្តាជាច្រើនដូចជា កត្តាហ្សែន តំណពូជ អំឡុងពេលពពោះម៉ាក់បានកើតជំងឺកញ្រ្ជិល ស្អូច ម៉ាក់ៗសុខភាពខ្សោយឈឺច្រើនអំឡុងពេលពពោះហើយញ៉ាំថ្នាំផ្តេសផ្តាស ឬម៉ាក់ៗមានគ្រោះថ្នាក់ដូចជាការដួលឬរអិលនៅពេលពពោះ...ជាដើម។

ជាមួយគ្នានេះដែរ ក្រៅតែពីកត្តាផ្សេងៗខាងលើ បើតាមការបញ្ជាក់ពី លោក ផា សុជាតិ នាយកប្រតិបត្តិក្រុមហ៊ុន Advance Hearing Center  អ្នកជំនាញខាងត្រចៀកបាននិយាយថា ក្រោយសម្រាលរួចរយៈពេល២៤ម៉ោងឬ៣៦ម៉ោង ម៉ាក់ៗត្រូវតែនាំកូនទៅវាស់កម្រិតការស្តាប់ជាចាំបាច់ ពីព្រោះការវាស់កម្រិតការស្តាប់ដល់កូនទើបតែកើតនេះ ដើម្បីចង់ដឹងថា កម្រិតនៃការស្តាប់របស់កូនប្រក្រតីឬខុសប្រក្រតី។ បើករណីពិនិត្យទៅឃើញខុសប្រក្រតីនិងបានដោះស្រាយទាន់ពេលវេលា។

ដូច្នេះ ដើម្បីការពារការកុំឱ្យមានបញ្ហាគថ្លង់ពីកំណើត ម៉ាក់ៗគ្រប់រូបគួរណាស់តែរកមន្ទីរពេទ្យសម្រាប់សម្រាលកូនដោយមានម៉ាស៊ីនវាស់កម្រិតការស្តាប់ ដើម្បីឱ្យម៉ាក់ៗដឹងថាកូនរបស់ខ្លួនមានបញ្ហាគថ្លង់ឬអត់។ សរុបមកវិញ ប្រសិនបើចង់ថតអេកូវាស់កម្រិតការស្តាប់របស់កូនក្រោយសម្រាល អាចអញ្ជើញទៅទទួលសេវាកម្មនៅមន្ទីរពេទ្យចំនួន៤នៅក្នុងប្រទេសកម្ពុជាបានដែលមានដូចជា៖

១. មន្ទីរពេទ្យ Maxicare Children Hospital លេខទូរស័ព្ទ 012 311 355

២. មន្ទីរពេទ្យសម្ភពសោភា Sorphea Maternity Hospital លេខទូរស័ព្ទ 012 591 577

៣. Well Kids Child Health Clinic គ្លីនិកព្យាបាលនិងតាមដានសុខភាពកុមារវែលឃីដស៍ លេខទូរស័ព្ទ 012 858 984

៤. Orchid Koh Pich Hospital លេខទូរស័ព្ទ 092 381 881

នៅមន្ទីរពេទ្យ និងសម្ភពទាំង៤ខាងលើនេះ មានម៉ាស៊ីនទំនើបវាស់កម្រិតការស្តាប់របស់ទារកទើបតែសម្រាលរួច។ ហើយសម្រាប់ព័ត៌មានបន្ថែម បងប្អូនអាចទំនាក់ទំនងទៅកាន់ក្រុមហ៊ុន Advance Hearing Cemter បានតាមរយៈលេខទូរស័ព្ទ 095 665 253/ 031 660 5253 ដើម្បីសួរពីព័ត៌មានលម្អិតពាក់ព័ន្ធជាមួយបញ្ហាត្រចៀកទាំងក្មេង និងមនុស្សចាស់៕

អត្ថបទដោយ៖ គន្ធា

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទទាក់ទង

#អត្ថបទ PR

អស្ចារ្យមែន! អាថ៌កំបាំងទាំង៤ អ្នកញ៉ាំ Chocolate ជួយប៉ូវសុខភាព ការពារជំងឺច្រើន
Tror Sopheap
March 3 2025
111 views

#អត្ថបទ PR

SPEC Bio Laboratory Co, Ltd គឺក្រុមហ៊ុនប្រឹក្សា អនាម័យម្ហូបអាហារមកពីប្រទេសជប៉ុន អនុវត្តប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពម្ហូបអាហារ​ នៅកម្ពុជា
Thida Pet
March 3 2025
92 views

#អត្ថបទ PR

មជ្ឈមណ្ឌលវេជ្ជសាស្ត្រសាន់វ៉េ (ម៉ាឡេស៊ី) មន្ទីរពេទ្យកុមារ ម៉ាក់ស៊ីឃែរ (កម្ពុជា) និងមន្ទីរពហុព្យាបាល ស៊ីង-ស្ពេសឹលីស (កម្ពុជា) បានធ្វើការរួមគ្នាដើម្បីបម្រើសហគមន៍នៅប្រទេសកម្ពុជា។
Tror Sopheap
February 21 2025
39 views

#អត្ថបទ PR

៣វិធីជួយបង្កើតការចងចាំរបស់កូន ធ្វើឱ្យកូនរៀនឆ្លាត IQខ្ពស់ មិនខ្លាចសាលា ហើយចង់រៀន
Mourn Kunthea
February 11 2025
60 views

#អត្ថបទ PR

របៀបផឹកទឹកដោះគោ ជ្រើសទឹកដោះគោ ផឹកឱ្យត្រូវជាមួយបញ្ហា
Sreymom Cha
February 11 2025
15 views

#អត្ថបទ PR

ចង់ឱ្យមុខតឹងណែន រលោងស្អាតដូចនារីជប៉ុន កុំរំលងឡេលាបមុខ១ប្រភេទនេះ
Thida Pet
January 24 2025
39 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺMarch 10 2025
អត់ដឹងសោះថា ភេសជ្ជៈ ៣នេះការពារអ្នកចេញពីគ្រួសតម្រងនោមល្អបំផុត
#ចិត្តសាស្ត្រMarch 10 2025
ការសិក្សាបញ្ជាក់ថា រួមភេទ១ មុនចូលគេងជួយឱ្យអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
#ចិត្តសាស្ត្រMarch 10 2025
មហាសេដ្ឋីទី១ អាហ្រ្វិកបង្ហើបគន្លឹះគេងឱ្យចំណេញពេល គេងឱ្យស្ងប់ហើយចំណូលកើន
#អាហារMarch 7 2025
អ្នកលើសគីឡូ! ញ៉ាំផ្លែឈើ ២នេះបំបែកជាតិខ្លាញ់អាក្រក់ ឱ្យសម្រកគីឡូបានលឿន
#ចិត្តសាស្ត្រMarch 6 2025
ឈប់ពីការងារប្រាក់ខែច្រើន! មកបំពេញក្តីស្រមៃជាអ្នករើសអេតចាយ ត្រឹមតែ ២ឆ្នាំសល់លុយរាប់ម៉ឺនដុល្លារ
#កីឡាMarch 6 2025
ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia