ចិត្តសាស្ត្រ
ការសិក្សាបញ្ជាក់ថា រួមភេទ១ មុនចូលគេងជួយឱ្យអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
800 views

ការរួមភេទជាមួយដៃគូមានអត្ថប្រយោជន៍ច្រើនណាស់ជួយអស់ស្រ្តេស ជួយឱ្យគេងលក់ស្រួល និងកុំឱ្យបាក់ទឹកចិត្តផងដែរ។ សូមអ្នកកុំទៅរកដៃគូខាងក្រៅច្រើនពេក ឬសូមការពារផងដែរដើម្បីការពារឆ្លងរោគផ្សេងៗ ។ ការរួមភេទជាធម្មជាតិមួយក្នុងជីវិតរបស់មនុស្ស។ បើអ្នកមានស្រ្តេសច្រើន ពិបាកចិត្តគេងមិនលក់ ការធ្វើលំហាត់ប្រាណ ហូបអាហារល្អៗ សមាធិ និងការរួមភេទក៏ជាផ្នែកមួយជួយឱ្យគេងលក់ស្រួលដែរ។

ជាក់ស្ដែងផ្អែកតាម healthline ការសិក្សាបានបង្ហាញថា ការរួមភេទមុនមុនពេលចូលដំណេកអាចជួយកែលម្អគុណភាពនៃការគេងរបស់អ្នក កម្ចាត់ភាពស្រ្ដេស តបប្រមល់ តានតឹងចិត្តជាដើម។ សូម្បីលោកវេជ្ជបណ្ឌិត Amer Khan អ្នកឯកទេសខាងសរសៃប្រសាទសុខភាព Sutter ឯកទេសនៃការគេង និងជាស្ថាបនិកនៃ Sehatu Sleep នៅភាគខាងជើងរដ្ឋកាលីហ្វ័រញ៉ាបាននិយាយថា គូស្នេហ៍គួរតែរួមភេទឲ្យបាន១ដង នេះក៏ព្រោះតែការរួមភេទធ្វើឱ្យយើងងងុយគេងដោយហេតុថា អរម៉ូនអុកស៊ីតូស៊ីន ដែលមានឈ្មោះហៅក្រៅថា "អរម៉ូននៃក្តីស្រលាញ់" បានបញ្ចេញក្នុងពេលរួមភេទដែលអាចជួយឱ្យយើងគេងលក់ស្រួលគេងស្ងប់ចិត្តផងដែរ។

នេះជាការបញ្ជាក់ថា ការរួមភេទមានអារម្មណ៍ល្អដល់ការគេង និងជួយបេះដូងរបស់អ្នកមានដំណើរការល្អជាងមុនផងដែរ។ តាមលោកសាស្ត្រាចារ្យ Yariv Gerber ជាអ្នកនិពន្ធការសិក្សានៃសាកលវិទ្យាល័យ Tel Aviv ក្នុងប្រទេសអ៊ីស្រាអែល បានបញ្ជាក់ថា "ការរួមភេទជាសកម្មភាពផ្លូវភេទហើយក៏ជាសញ្ញាសម្គាល់នៃការពង្រឹងសុខភាពដ៏ល្អបំផុត”។ លោកបានបន្តថា ការបន្តសកម្មភាពផ្លូវភេទភ្លាមៗ បន្ទាប់ពីអ្នកមានបញ្ហាការគាំងបេះដូងជាផ្នែកមួយឱ្យអ្នកយល់ឃើញដោយខ្លួនឯងថា អ្នកមានសុខភាពល្អជាងមុន ព្រោះមុខងារប្រព័ន្ធរាងកាយរឹងមាំ មានសម្រស់ក្មេងជាងវ័យ និងជាមនុស្សស្វាហាប់មាំ។ នេះជារបៀបរស់នៅឱ្យអស់ស្រ្តេស ឱ្យគេងលក់ស្រួល ហើយជួយឱ្យអ្នកមានសុខភាពល្អមានអាយុវែងផងដែរ”។

សូមបញ្ជាក់ផងដែរថា ការលើកឡើងនូវពាក្យពេចន៍ខាងលើនេះមិនមែនជំរុញឱ្យនរណាម្នាក់ប្រព្រឹត្តរឿងមិនគប្បីដែលខុសក្រមសីលធម៌នោះទេ ផ្ទុយទៅវិញការលើកឡើងនេះគ្រាន់តែជាការចែករំលែកនូវចំណេះដឹងថ្មីសម្រាប់ដៃគូដែលអាចទទួលបានគុណប្រយោជន៍ពីការរួមភេទ ៕ អត្ថបទដោយ៖ ទ្រ សុភាព

Tror Sopheap
អំពីអ្នកនិពន្ធ
គោលដៅរបស់ខ្ញុំ ជាការចែករំលែកនូវចំណេះដឹងសំខាន់ៗ ពីរបៀបរស់នៅមានក្តីសុខ មានសុខភាពផ្នែករាងកាយ និងផ្លូវចិត្តដល់ប្រជាជនខ្មែរឱ្យប្រសើរឡើង។ ហើយជាអ្នកនិពន្ធសៀវភៅមានចំណងជើងថា “លំហូរចិត្ត” ទំនាក់ទំនង 070 7575 82 E-mail: trorsopheap@gmail.com

អត្ថបទសរុប៖ 2425

អត្ថបទទាក់ទង

#ចិត្តសាស្ត្រ

ការសិក្សាបញ្ជាក់ថា រួមភេទ១ មុនចូលគេងជួយឱ្យអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
Tror Sopheap
March 10 2025
800 views

#ចិត្តសាស្ត្រ

មហាសេដ្ឋីទី១ អាហ្រ្វិកបង្ហើបគន្លឹះគេងឱ្យចំណេញពេល គេងឱ្យស្ងប់ហើយចំណូលកើន
Tror Sopheap
March 10 2025
264 views

#ចិត្តសាស្ត្រ

ឈប់ពីការងារប្រាក់ខែច្រើន! មកបំពេញក្តីស្រមៃជាអ្នករើសអេតចាយ ត្រឹមតែ ២ឆ្នាំសល់លុយរាប់ម៉ឺនដុល្លារ
Tror Sopheap
March 6 2025
643 views

#ចិត្តសាស្ត្រ

៣ផ្នត់គំនិតពេលព្រឹក ពង្រឹងចិត្តឱ្យមាំ ពង្រីកចិត្តឱ្យរីករាយ ឱ្យមានក្តីសុខ
Tror Sopheap
March 5 2025
356 views

#ចិត្តសាស្ត្រ

ប្តីប្រពន្ធចង់រស់នៅជាមួយគ្នាមានសុភមង្គលយូរអង្វែង កុំធ្វើរឿងបែបនេះដាច់ខាត
Tror Sopheap
February 28 2025
2.7 K views

#ចិត្តសាស្ត្រ

កើតទុក្ខច្រើន! មកធ្វើរឿង ១នេះ ប្តូរទុក្ខលំបាក បាក់ទឹកចិត្ត ឱ្យជីវិតមានក្តីសង្ឃឹម
Tror Sopheap
February 26 2025
591 views
អត្ថបទពេញនិយមប្រចាំខែ
អត្ថបទថ្មីៗ
#ជំងឺMarch 10 2025
អត់ដឹងសោះថា ភេសជ្ជៈ ៣នេះការពារអ្នកចេញពីគ្រួសតម្រងនោមល្អបំផុត
#ចិត្តសាស្ត្រMarch 10 2025
ការសិក្សាបញ្ជាក់ថា រួមភេទ១ មុនចូលគេងជួយឱ្យអស់ស្រ្តេស បន្ធូរអារម្មណ៍ គេងលក់ស្រួលស្ងប់ចិត្ត
#ចិត្តសាស្ត្រMarch 10 2025
មហាសេដ្ឋីទី១ អាហ្រ្វិកបង្ហើបគន្លឹះគេងឱ្យចំណេញពេល គេងឱ្យស្ងប់ហើយចំណូលកើន
#អាហារMarch 7 2025
អ្នកលើសគីឡូ! ញ៉ាំផ្លែឈើ ២នេះបំបែកជាតិខ្លាញ់អាក្រក់ ឱ្យសម្រកគីឡូបានលឿន
#ចិត្តសាស្ត្រMarch 6 2025
ឈប់ពីការងារប្រាក់ខែច្រើន! មកបំពេញក្តីស្រមៃជាអ្នករើសអេតចាយ ត្រឹមតែ ២ឆ្នាំសល់លុយរាប់ម៉ឺនដុល្លារ
#កីឡាMarch 6 2025
ចង់ស្រកគីឡូ! កុំមើលរំលងទម្លាប់ ៣នេះ កាត់ស្រ្តេស ស្រូបជាតិខ្លាញ់ឱ្យរាងស្លីម

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia