សម្រស់
អាយុ៣០មិនទាន់ជាំពេញមុខ! មកសាកវិធីងាយៗ គ្រាន់តែប្តូររបបអាហារបន្តិចបាត់ជាំមុខភ្លាម

ស្នាមជាំខ្មៅនៅលើមុខ ជាបញ្ហាធំដែលស្រ្តីគ្រប់រូបតែងតែមានកង្វល់ ខ្លាច ហើយគ្មានស្រ្តីណាម្នាក់ចង់ឱ្យមុខខ្លួនឯងមានស្នាមជាំនោះទេ។ ស្នាមជាំជាបញ្ហាសម្រស់មួយប្រភេទដែលពិបាកដោះស្រាយ ជាងការកើតមុន។ មនុស្សស្រីខ្លះនៅពេលមុនរបស់គាត់មានស្នាមជាំ គាត់តែងតែស្វះស្វែងរកទិញផលិផល co យកមកលាបព្រោះគិតថាអាចជួយបាន ប៉ុន្តែផ្ទុយទៅវិញប្រសិនករណីផលិផលនោះលាបមិនត្រូវជាមួយមុខរបស់យើងវាអាចធ្វើឱ្យស្វែកមុខមានស្នាមជាំដិតខ្មៅកាន់តែខ្លាំង។ ដូច្នេះតើគួរធ្វើបែបណាដើម្បីឱ្យស្នាមជាំបាត់ពិមុខរបស់អ្នក។

ស្នាមជាំមានច្រើនប្រភេទជាំដោយសារកម្តៅថ្ងៃ ជាំកមណើតកូន ឬជាំដោយសារលាបផលិតផលខុស ហើយស្នាមជាំទាំងនេះវាអាចជះឥទកធិពលខ្លាំងមិនពីរបបអាហារប្រចាំថ្ងៃរបស់អ្នក។ មួយវិញទៀត ប្រសិនជាអ្នកចង់ឱ្យស្នាមជាំទាំងនោះបាត់ពីមុខរបស់អ្នកឆាប់អ្នកត្រូវតែផ្លាស់ប្តូររបបអាហារ ហើយបង្កើតទម្លាប់ថ្មីមកញ៉ាំអាហារទាំង ៨ មុខខាងក្រោមឱ្យបានច្រើនវិញ៖

១. ក្រូចឆ្មាទឹកឃ្មុំ

ការទទួលទានទឹកក្រូចឆ្មារមួយកែវតូចជាមួយនឹងទឹកឃ្មុំមួយស្លាបព្រាកាហ្វេជារៀងរាល់ថ្ងៃ គឺវាជួយបណ្តេញជាតិពុលចេញពីរាងកាយ មិនតែប៉ុណ្ណោះជួយ ប្រឆាំងអុកស៊ីតកម្ម និងផ្តល់វីតាមីន C ផលិតខូឡាជែនដល់ស្បែក។ ជាពិសេសទៅទៀតនោះ សារធាតុសម្បូរបែបក្នុងទឹកឃ្មុំ និងអាស៊ីតក្នុងក្រូចឆ្មា ដើរតួជាភ្នាក់ងារ bleaching ជួយក្នុងការលុបបំបាត់ស្នាមខ្មៅលើស្បែក ជាពិសេសលើមុខបានយ៉ាងមានប្រសិទ្ធភាព។

២. ទឹកប្រទាលកន្ទុយក្រពើ

ទឹក Aloe Vera ឬប្រទាលកន្ទុយក្រពើសម្បូរទៅដោយវីតាមីន A, B, C និង E ល្អសម្រាប់ស្បែក និងសុខភាព។ លើសពីនេះ aloe vera មានផ្ទុកអាស៊ីតអាមីណូធម្មជាតិ ៩០% សម្បូរទៅដោយសារធាតុចិញ្ចឹមស្បែក។ ការប្រើប្រាស់ aloe vera ប្រចាំថ្ងៃតាមរយៈការផឹក លាប ឬធ្វើជាម៉ាស គឺជួយក្នុងការបាត់ស្នាមអុចខ្មៅ និងជួយកាត់បន្ថយសារធាតុពណ៌នៅលើស្បែកផងដែរ។ 

៣. ឬស Licorice

ការផឹកតែឬស Licorice មួយពែង ឬលាបធ្វើជាម៉ាសមុខ Licorice រាល់ថ្ងៃជួយឱ្យស្បែកភ្លឺថ្លា និងបន្ថយស្នាមអុចខ្មៅ។ ឫស Licorice មានសមាសធាតុដ៏មានឥទ្ធិពល និងសកម្មហៅថា glabridin មានលក្ខណៈសម្បត្តិធ្វើអោយស្បែកភ្លឺថ្លា រារាំងការផលិតអង់ស៊ីម tyrosinase និងទប់ស្កាត់ការវប្រែពណ៌ររបស់ស្បែក។

៤. ផ្លែល្ហុង

ល្ហុងទុំ សម្បូរទៅដោយសារអាតុ អង់ស៊ីម និងសារធាតុរ៉ែ ការទទួលទានផ្លែល្ហុងទុំរាល់ថ្ងៃ ជួយធ្វើឱ្យបំបាត់ស្នាមខ្មៅលើស្បែក ជួយ​ឱ្យ​ស្បែក​ភ្លឺ​រលោង​តាម​បែប​ធម្មជាតិ​ផង​ដែរ​។ យកផ្លែល្ហុង មកលាយជាមួយទឹកឃ្មុំ រួចលាបលើមុខ ទុកចោល ២០នាទី រួចលាងទឹកចេញ លាបបែបនេះជារៀងរាល់ថ្ងៃ ដើម្បីទទួលបានភាពភ្លឺថ្លា ម៉ត់រលោង។

៥. ដំឡូងបារាំងស្រស់

ទឹកដំឡូងបារាំងស្រស់ ត្រូវបានគេដឹងថា វាមានសារធាតុកម្ចាត់​ស្នាម​អុច​ខ្មៅ គេណែនាំឱ្យច្របាច់ដំឡូងឆៅមួយចំណិត លាយជាមួយទឹកក្រូចឆ្មា ឬទឹកដោះគោជូរ លាបលើមុនដើម្បីផ្តលើ វីតាមីន C ប៉ូតាស្យូម ជួយក្នុងការបំបាត់ស្នាមអុចខ្មៅ និងការធ្វើឱ្យស្បែកស។

៦. តែបៃតង

​ពិសា​តែ​ក្តៅ​មួយ​ពែង អ្នក​អាច​ផ្តល់​ឱ្យ​ស្បែក​អ្នក​ភ្លឺ​ថ្លា ពីព្រោះតែបៃតងសម្បូរទៅដោយសារធាតុប្រឆាំងអុកស៊ីតកម្មដូចជា catechins។ គេណែនាំឱ្យយកតែបៃតងលាយជាមួយទឹកឃ្មុំ និងស្ករ លាបជាម៉ាស ឬស្ក្រាប់មុខ នឹងទទួលបានស្បែកភ្លឺថ្លាបែបធម្មជាតិ និង​ផ្តល់​សំណើម​ដល់​ស្បែក​ផងដែរ​។

៧. ទឹកដោះគោ

ការទទួលទានទឹកដោះគោជូរអាចជួយកម្ចាត់កោសិកាដែលងាប់នៅលើស្បែក ​អាស៊ីត​ឡាក់ទិកដែលមាន​ក្នុង​ទឹកដោះគោ​ជូរ ជួយ​កម្ចាត់​ស្បែក​ងាប់ និង​កម្ចាត់ស្នាមខ្មៅនៅលើមុខ។

៨. ប៉េងប៉ោះ

ប៉េងប៉ោះប្រភេទបន្លែនិងផ្លែឈើដែលជួយសម្រស់ទ្វេដង ការទទួលទានប៉េងប៉ោះជួយផ្តល់វីតាមីន C ដល់ស្បែក និងព្យាបាលស្នាមខ្មៅនៅលើស្បែកផងដែរ។ ចំពោះអ្នកដែលកំពុងមានមុខស្នាមអុចខ្មៅ ឬជាំ អាចចិតផ្លែប៉េងប៉ោះជាចំណិតស្តើងៗរួចយកទៅបិទនៅត្រង់ស្នាមខ្មៅទាំងនោះទុកចោល ១៥នាទី រួចលាងទឹកចេញអាចជួយឱ្យស្នាមអុចខ្មៅទាំងនោះបាត់បន្តិចម្តងៗ។

ប្រភពស្រាវជ្រាវ៖ timesofindia

8 foods that can help remove black spots from skin | The Times of India

 

 

Mourn Kunthea
អំពីអ្នកនិពន្ធ
ជំរាបសួរប្រិយមិត្ត! នាងខ្ញុំឈ្មោះ មឿន គន្ធា ជាអ្នកនិពន្ធផ្នែកសម្រស់។ នាងខ្ញុំនៅទីនេះក្នុងគោលបំណងចែករំលែកចំណេះដឹងផ្នែកសម្រស់ ដើម្បីចែកជូនដល់មិត្តអ្នកអាន និងប្រជាជនខ្មែរទូទាំងប្រទេស។ ប្រសិនជាបងប្អូនមានចម្ងល់ ឬចង់ចែករំលែកគំនិតថ្មីៗ អាចទាក់ទងមកខ្ញុំផ្ទាល់បានតាមរយៈ Tell: 098 71 75 74 Telegram: 098 71 75 74 Facebook: Mourn kunthea សូមអរគុណ។

អត្ថបទសរុប៖ 910

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia