អាហារ
កំពូលអាហារទាំង៧ កាត់បន្ថយសក់ជ្រុះ កាន់តែញុំាសក់កាន់តែដុះណែនក្បាល មិនសូវជ្រុះ
Thida Pet
April 5 2024
6.8 K views

ជាការពិតណាស់ ប្រសិនណាជាប្រចាំថ្ងៃរបស់អ្នក ពោរពេញដោយ របបអាហារសម្បូរសារធាតុចិញ្ចឹមគឺអាចជួយឱ្យសក់ របស់អ្នក ដុះលូតលាស់បានល្អមិនងាយជ្រុះមក ។ ចំពោះរបបអាហារដែលសក់ត្រូវការគឺមានដូចជា១អាហារសម្បូរប្រូតេអ៊ីន អាស៊ីតខ្លាញ់អូមេហ្គា ៣ ជាតិដែក វីតាមីនរលាយជាតិខ្លាញ់ និងវីតាមីន B-complex ព្រោះសារធាតុទាំងប៉ុន្មាននេះបើ អ្នកខ្វះនោះចង់ឬមិនចង់ ប្រាកដជាជួបបញ្ហាជ្រុះសក់ទាំងមិនដឹងខ្លួនជាក់ជាមិនខាន។

នេះបើយោងតាមរយៈគេហទំព័រ verywellhealth.com គេបានណែនាំរបបអាហារកំពូលៗមួយចំនួនដែលសក់របស់អ្នកត្រូវការខ្លាំងមិនអាចខ្វះបាន ព្រោះថាបើខ្វះសក់នឹងចាប់ផ្ដើមជ្រុះ។

-ត្រីខ្លាញ់ ៖ ត្រីដែលមានជាតិខ្លាញ់រួមមាន ត្រី salmon, herring និង mackerel ។ពពួក ត្រីទាំងនេះគឺមានសារធាតុចិញ្ចឹមច្រើនណាស់ សុទ្ធសឹងញុំាទៅអាចជួយសក់របស់អ្នកដុះល្អ មានដូចជាអាស៊ីតខ្លាញ់អូមេហ្គា 3 ប្រូតេអ៊ីន សេលេញ៉ូម វីតាមីន D3 និងវីតាមីន B ដែលអាចជួយជំរុញការលូតលាស់សក់រឹងមាំ ប្រឆាំងនឹងការរលាក និងការពារឫសសក់ពីការខូចខាត​កាត់​បន្ថយ ​ការ​ជ្រុះ​សក់ ជួយឱ្យសក់ដុះល្អ និងមានសុខភាពល្អ។

What is a quick Atlantic Salmon Recipe?

-ស៊ុត៖ នៅក្នុង ស៊ុតមានសារធាតុចិញ្ចឹមជាច្រើនដែលអាចរួមចំណែកដល់សក់មានសុខភាពល្អ។ ទាំងនេះរួមមាន biotin ប្រូតេអ៊ីន choline ជាតិដែក និងវីតាមីន A, D និង B12។ សុទ្ធដសឹងជាសារធាតុប្រឆាំងអុកស៊ីតកម្ម ជួយថែរក្សាសុខភាពភ្នែក សក់ និងស្បែក។

How much protein in an egg & Health Benefits of Egg

-បន្លែស្លឹកបៃតង ៖ ស្លឹកបៃតងគឺសម្បូរដោយសារធាតុចិញ្ចឹមដែលមានសុខភាពល្អ សម្រាប់សក់ដូចជា វីតាមីន B វីតាមីន C ជាតិ folate ជាតិដែក និងសារធាតុប្រឆាំងអុកស៊ីតកម្ម quercetin និង kaempferol ។ មួយវិញទៀត តាមរយៈការសិក្សាមួយបានរកឃើញថា របបអាហារមេឌីទែរ៉ាណេ ដែលរួមមានបន្លែដូចជា ស្លឹកបៃតងខ្មៅ អាចជួយលើកកម្ពស់ការលូតលាស់សក់ចំពោះអ្នកដែលមានបញ្ហាសក់ជ្រុះ។

A Guide to the Best Greens for a Keto Diet - Keto Nutrition

-គ្រាប់ធញ្ញជាតិ៖ បងប្អូនមានដឹងអត់ថា គ្រាប់ធញ្ញជាតិ គឺសម្បូរទៅដោយវីតាមីន E វីតាមីន B ស័ង្កសី និងខ្លាញ់ដែលមានសុខភាពល្អ។ តាមរយៈការសិក្សាមួយចំនួនបានបង្ហាញថា វីតាមីន E អាចលើកកម្ពស់សុខភាពសក់ដោយការពារកោសិកាឫសសក់ប្រឆាំងនឹងការខូចខាតអុកស៊ីតកម្មផ្សេងៗដែលធ្វើឱ្យសក់បងប្អូនចេះតែជ្រុះ។

Buy Premium Quality Cashew Nuts - Cashew Nuts Buy Online - Coorg Dry Fruits

-ផ្លែបឺរ ៖ ជាការពិតណាស់ ផ្លែបឺរគឺមានសារធាតុចិញ្ចឹមជាច្រើននៅខាងក្នុង មានដូចជា វីតាមីន E អាស៊ីតហ្វូលិក នី ម៉ាញេស្យូម និងវីតាមីន C អាស៊ីតខ្លាញ់។ ដូច្នេះហើយ ការញុំាផ្លែប័រមិនត្រឹមតែល្អសម្រាប់ជួយការពារសក់ កុំឱ្យជ្រុះជួយសក់មានសុខភាពល្អតែម្យ៉ាងនោះទេ តែអាចជួយការពារជំងឺបេះដូងផងដែរ។

Catalina Avocado Trees for Sale | FastGrowingTrees.com

-អយស្ទ័រ ៖ នៅក្នុង អយស្ទ័រគឺជាប្រភពដ៏ល្អនៃ ស័ង្កសី ដែលជាសារធាតុរ៉ែដែលជួយដល់វដ្តនៃការលូតលាស់សក់។មួយវិញទៀត តាមរយៈការស្រាវជ្រាវមួយចំនួនគេក៏បានបង្ហាញថា មនុស្សដែលកង្វះស័ង្កសី អាចនាំឱ្យជ្រុះសក់។​ ទោះជាយ៉ាងនេះក្ដីញុំាល្មមៗបានហើយកុំញុំាច្រើនពេក ព្រោះអាចបង្កផលប៉ះពាល់វិញ។

Why It's OK to Eat Raw Oysters This Summer, Despite Viral TikTok Videos

-យ៉ាអួ ៖ ទឹកដោះគោយ៉ាអួ ផ្តល់សារធាតុចិញ្ចឹមសុខភាពសក់ជាច្រើនព្រោះវាផ្ទុកដោយ ប្រូតេអ៊ីន វីតាមីន B សេលេញ៉ូម និងវីតាមីន D។ ដោយហេតុថាសារធាតុវីតាមីន ប្រូតេអ៊ីនទាំងនេះគឺមានប្រយោជន៍ច្រើនសម្រាប់សក់។

What is Yogurt?

ជាចុងក្រោយ របបអាហាទាំង៧ខាងលើនេះគឺពិតជាមាប្រយោជន៍ច្រើនជួយសក់របស់អ្នកក៏ពិតមែន។ ក៏ប៉ុន្ដែប្រសិនណាបងប្អូនមានបញ្ហាជ្រុះសក់មិនបាត់ ក្រៅពីញុំាអាហារទាំងនេះ រឿងមួយទៀតបងប្អូនត្រូវទៅគឺ ទៅជួបពេទ្យឯកទេសដើម្បីព្យាបាលប្រសិនណាចេះតែជ្រុះមកទាំងដៃៗ ព្រោះបើមិនទប់ស្កាត់ទុកមុនអាចជ្រុះអស់ពីក្បាលពិបាកព្យាបាលជាងជ្រុះតិចៗ៕

 

Thida Pet
អំពីអ្នកនិពន្ធ
សួស្ដីបងប្អូនទាំងអស់គ្នា ខ្ញុំធីតាជាអ្នកនិពន្ធផ្នែកចំណីអាហារ សរសេរចែករំលែកពីអាហារល្អសម្រាប់សុខភាពគ្រប់វ័យ ការខិតខំប្រឹងទាំងប៉ុន្មានរបស់ខ្ញុំសង្ឃឹមថាជួយឲ្យបងប្អូនចេះស្រឡាញ់សុខភាពជាអាទិភាពសំខាន់ មានសុខភាពមានអ្វីគ្រប់យ៉ាង។ បងប្អូនមានគំនិតថ្មីទាក់ទងនិងអាហារសុខភាពអាច ទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទ061349997 និងតេលេក្រាមលេខ061349997 សូមអរគុណ៕

អត្ថបទសរុប៖ 1275

អត្ថបទទាក់ទង

#អាហារ

កុំរំលងឱ្យសោះ! ផឹកទឹករបៀបនេះ អាចជួយការពារហានិភ័យពីជំងឺ ៤ មុខ
Pov Saru
December 16 2025
13 views

#អាហារ

អាហារល្អពេលព្រឹកទាំង ៣នេះ ជួយសម្រកទម្ងន់ ហើយស្រឡះខួរក្បាល
Tror Sopheap
December 15 2025
1.3 K views

#អាហារ

អត្ថប្រយោជន៍របស់ អំបុក ចំពោះរាងកាយ! ស្រាយចម្ងល់ហេតុអ្វីកងទ័ពជួរមុខចង់បានជំនួយជា អំបុក ច្រើន
Pov Saru
December 15 2025
282 views

#អាហារ

អាហារទាំង ៥នេះសម្បូរអូមេហ្គា៣ ជួយអ្នកឱ្យគេងលក់ស្រួល
Tror Sopheap
December 14 2025
361 views

#អាហារ

ហេវខ្លាំងគេងមិនលក់? ញ៉ាំអាហារសម្រន់ ៤នេះ មិនឡើងគីឡូ ឱ្យអ្នកឆាប់ងងុយគេង
Tror Sopheap
December 12 2025
2.1 K views

#អាហារ

ចង់ថែខួរក្បាល! អ្នកញ៉ាំបន្លែប្រភេទនេះ ពូកែចងចាំ គ្មានជំងឺវង្វេង ឬគ្មានជំងឺខួរក្បាលទេ
Tror Sopheap
December 12 2025
3.9 K views
អត្ថបទពេញនិយមប្រចាំខែ

#ព័ត៌មាន

ព្រះមហាក្សត្រខ្មែរចេញព្រះរាជក្រឹត្យអនុញ្ញាតឱ្យជនថៃ ២រូបលះបង់សញ្ជាតិខ្មែរដោយគ្មានការបង្ខិតបង្ខំ ជាការស្នើសុំរបស់សាមីខ្លួន
Tror Sopheap
December 15 2025
11.4 K views

#ជំងឺ

ប្រយ័ត្ន! ច្រាលអាស៊ីតក្រពះអាចបង្កឱ្យកើតដុំសាច់ និងមហារីក បើនៅបន្តញុំាអាហារទាំងនេះញឹកញាប់
Pov Saru
December 4 2025
9 K views

#ជំងឺ

បុរសៗ កុំនាំឱ្យស្វិតខួរក្បាល និងស្វិតអាប្អូនតូចលឿន ឈប់ធ្វើរឿង ១នេះទៅ
Tror Sopheap
December 15 2025
8.6 K views

#ព័ត៌មាន

ពេលនេះ! ប.ស.ស បញ្ចប់កិច្ចព្រមព្រៀងផ្តល់សេវាសុខាភិបាលឯកជន ២នេះ
Tror Sopheap
December 16 2025
7.9 K views

#អាហារ

ភេសជ្ជៈសាមញ្ញមួយផឹកពេលព្រឹក ជួយបន្សាបជាតិពុលក្នុងថ្លើម សម្រកទម្ងន់ រក្សារាងស្លីម
Pov Saru
December 1 2025
6.9 K views

#កីឡា

ពេលល្ងាចៗ ឆ្លៀតធ្វើរឿង ១នេះ កម្ចាត់ជាតិស្ករ មួយជីវិតអ្នកគ្មានជំងឺទឹកនោមផ្អែមទេ
Tror Sopheap
December 12 2025
6.8 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia