អាហារ
អ្នកជំនាញថា វ័យ៦០ឆ្នាំប្រើទម្លាប់៧នេះ ជីវិតរបស់អ្នកលែងស្គាល់ពាក្យថាឈឺ រស់យ៉ាងរីករាយ

ចាបបៃតងចង់ប្រាប់រូបមន្តមួយដល់អ្នកគ្រប់គ្នាថា បើចង់បានអាយុវែង ចូរអ្នកកែប្រែរបៀបរស់នៅដូចជា កែប្រែរបបអាហារ ហាត់ប្រាណ និងឈប់ផឹកស្រា វានឹងជួយឱ្យអ្នកមានអាយុវែង។

អ្នកវិទ្យាសាស្ដ្រមកពីសាកលវិទ្យាល័យ Bergen នៃប្រទេសន័រវែស បានបង្ហាញថា នៅពេលមនុស្សគ្រប់គ្នាឈានចូរវ័យ៦០ឆ្នាំ ហើយអ្នកឈប់ញុំាអាហារកែច្នៃ ជាពិសេសសាច់ជាប់ឈាមក្រហមបាន នោះជីវិតរបស់លោកអ្នកនឹងមានសុខភាពល្អ និងរស់បានយូរទៀត។

នៅក្នុងនោះ គេរកឃើញថា បើអ្នកមានវ័យ៦០ឆ្នាំលែងញុំាអាហារកែច្នៃ ហើយញុំាបន្លែ គ្រាប់ធញ្ញជាតិ នោះវាជួយឱ្យអ្នករស់ថែមបាន ១០ឆ្នាំទៀត។ រីឯអ្នកដែលមានវ័យ៨០ឆ្នាំអាចពន្យាពេលឱ្យរស់បាន៣ឆ្នាំទៅមុខទៀត។ នេះបើយោងតាមការចុះផ្សាយរបស់ The Telegraph

លោកស្រីវិជ្ជបណ្ឌិត Rose Ann Kenny សាស្ត្រាចារ្យផ្នែក Gerontology នៅមហាវិទ្យាល័យ Trinity ក្នុងទីក្រុង Dublin ប្រទេសអៀរឡង់ បានណែនាំថា ការផ្លាស់ប្តូររបៀបរស់នៅដោយអនុវត្តនូវទម្លាប់ ៧ យ៉ាងនេះនឹងជួយឱ្យមនុស្សចាស់ឱ្យរស់នៅបានយូរឆ្នាំទៅមុខទៀត។

១.ញុំាឱ្យដូចប្រជាជនមេឌីទែរ៉ាណេ

បើយោងតាមលោកស្រីសាស្រ្តាចារ្យ Kenny បាននិយាយថា រឿងដ៏ល្អបំផុតមួយដែលយើងអាចធ្វើបានដើម្បីរស់នៅបានយូរគឺ ទម្លាប់ញុំារបបអាហារបែបមេឌីទែរ៉ាណេ។ របៀបរបប និងរបបអាហាររបស់មេឌីទែរ៉ាណេរួមមាន គ្រាប់ធញ្ញជាតិ ផ្លែឈើ បន្លែ អាហារសមុទ្រ សណ្តែក ប្រេងអូលីវ និងដោយមិនប្រើជាតិស្ករនោះទេ។ ដូច្នេះវាជាមេរៀនមួយសម្រាប់ប្រជាជនខ្មែរយើងគឺ ការទម្លាប់ញុំារបស់ផ្អែមៗគឺ រស់មិនបានយូរនោះទេ ហើយថែមទាំងផ្ដល់នូវជំងឺច្រើនមុខទៀត។

២.ជៀសវាងការញុំាសាច់ក្រហម

លោកស្រីសាស្ត្រាចារ្យ Kenny និយាយបន្ថែមថា នៅក្នុងការសិក្សាជាច្រើនបានបង្ហាញអំពី ការទម្លាប់ញុំាសាច់កែច្នៃដូចជា Hotdog សាច់ក្រក ប្រហិត និងសាច់កែច្នៃដទៃៗទៀត នឹងធ្វើឱ្យអ្នកឆាប់ចាស់លឿន។ ចំណែកឯការស្រាវជ្រាវរបស់ប្រទេសចិនវិញបានបង្ហាញដែរថា របបអាហារទាំងនេះ គឺជាមូលហេតុចម្បងនៃការកើតជំងឺសរសៃឈាមបេះដូង ជំងឺមហារីក ជំងឺផ្លូវដង្ហើម និងខូចប្រព័ន្ធប្រសាទ។ គួរបញ្ជាក់ជាថ្មីថា ការញុំាសាច់ក្រហម និងសាច់កែច្នៃចំនួន៣ទៅ៥ដង ឬច្រើនជាងនេះក្នុងមួយសប្តាហ៍ក្នុងរយៈពេល០៨ឆ្នាំ នោះលទ្ធផលបង្ហាញថា វាបង្កើនហានិភ័យនៃការស្លាប់ចំនួន១០ភាគរយក្នុងរយៈពេល០៨ឆ្នាំខាងមុខទៀត។

មិនតែប៉ុណ្ណោះទេ សាច់កែច្នៃក៏អាចរំខានដល់ដំណេករបស់អ្នកគ្រប់គ្នាផងដែរ ព្រោះវាមានផ្ទុកនូវកម្រិតសារធាតុTyramineខ្ពស់ ដែលជាអាស៊ីតអាមីណូដែលធ្វើឱ្យខួរក្បាលមានភាពមិនប្រក្រតី។ សាច់ដែលល្អ គឺសាច់ត្រី ដែលអ្នកអាចញុំាត្រីដូចជា ត្រីសាម៉ុង ត្រីធូណា ឬត្រីសាឌីន ដែលជួយការពារជំងឺវង្វេង និងជំងឺមហារីកក្រពេញប្រូស្តាតជាដើម។

៣.ញ៉ាំបន្តិច ប៉ុន្តែញុំាញឹកញាប់

លោកស្រីសាស្រ្តាចារ្យ Kenny បានណែនាំថា នៅពេលថ្ងៃត្រង់អ្នកត្រូវតែកាត់បន្ថយការញុំាអាហារដែលសម្បូរកាឡូរីច្រើន។ អ្នកមិនចាំបាច់ប្រើប្រាស់ថ្នាំទេ ដែលលោកស្រី Kenny និយាយថា "ការតមញ៉ាំអាហារទាំងអស់ក្នុងរយៈពេលប្រាំបីម៉ោងក៏អាចមានប្រយោជន៍ផងដែរ ព្រោះវាជួយកាត់បន្ថយកម្រិតជាតិស្ករក្នុងឈាម និងជួយការពារភាពចាស់ផងដែរ"។ ដូច្នេះចូរអ្នកញុំាតិចៗ ប៉ុន្តែត្រូវញុំាឱ្យបានច្រើនដង មិនត្រូវញុំាឆ្អែតពេកនោះទេ។

៤.ថែទាំពោះវៀនរបស់អ្នក

ការសិក្សាបង្ហាញថា អតិសុខុមប្រាណនៅក្នុងពោះវៀនដើរតួនាទីយ៉ាងសំខាន់ក្នុងភាពស៊ាំបេះដូង និងទម្ងន់។ ការស្រាវជ្រាវបានបង្ហាញថា អ្នកអាចបង្កើនភាពចម្រុះនៃមីក្រូជីវសាស្ដ្រក្នុងពោះវៀនរបស់អ្នកក្នុងរយៈពេល៧២ម៉ោង បន្ទាប់ពីផ្លាស់ប្តូរទម្លាប់អាហារូបត្ថម្ភរបស់អ្នក។

គួរបញ្ជាក់ថា អតិសុខុមប្រាណគឺជាអតិសុខុមប្រាណទាំងអស់ (បាក់តេរី ផ្សិត មេរោគ។ល។) ដែលមានវត្តមាននៅក្នុងតំបន់ជាក់លាក់មួយនៅក្នុងខ្លួន។ ទាំងនេះត្រូវបានរកឃើញនៅកន្លែងដូចជា ពោះវៀន សួត និងមាត់ ហើយមីក្រូជីវសាស្រ្តនៅក្នុងតំបន់ផ្សេងៗគ្នាត្រូវបានបង្កើតឡើងដោយការចែកចាយផ្សេងៗគ្នានៃប្រភេទសត្វ។ ពួកវាមានប្រយោជន៍ចំពោះរាងកាយរបស់យើង និងមានឥទ្ធិពលលើអ្វីៗជាច្រើនដូចជា ប្រព័ន្ធភាពស៊ាំរបស់យើង សុខភាពផ្លូវចិត្ត និងសុខភាពផ្លូវដង្ហើម។

៥.កាត់បន្ថយការផឹកគ្រឿងស្រវឹង

បើយោងតាមលោកស្រីសាស្ត្រាចារ្យ Kenny បានបន្ថែមថា ការកាត់បន្ថយការផឹកគ្រឿងស្រវឹងនឹងជួយឱ្យអ្នកនៅក្មេងជាងវ័យបានយូរ ពីព្រោះការផឹកច្រើនពេកនឹងរំខានដល់ដំណេក និងបង្កឱ្យមានភាពតានតឹង។ ការកាត់បន្ថយការផឹកគ្រឿងស្រវឹងក៏ការពារការផ្លាស់ប្តូរកោសិការ៉ាំរ៉ៃដែលអាចនាំឱ្យកើតមហារីក ឬប៉ះពាល់ដល់សាច់ដុំ និងរំខានដល់តុល្យភាពរាងកាយផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមិនចាំបាច់តមមិនផឹកគ្រឿងស្រវឹងទាំងស្រុងនោះទេ ព្រោះការសិក្សាបង្ហាញពីអត្ថប្រយោជន៍សុខភាពនៃការផឹកស្រាក្រហមក្នុងកម្រិតមធ្យម ដែលមិនលើសពី២កែវក្នុងមួយថ្ងៃជួយឱ្យសុខភាពល្អ។

៦.ការហ្វឹកហាត់កាយសម្បទា ឬធ្វើលំហាត់ប្រាណជាប្រចាំ

ការធ្វើលំហាត់ប្រាណបានជួយកាត់បន្ថយហានិភ័យនៃការស្លាប់មុនអាយុ ប៉ុន្តែវាក៏ជារឿងសំខាន់ដែលអ្នកត្រូវជ្រើសរើសលំហាត់ណាមួយដែលល្អ និងត្រឹមត្រូវសម្រាប់រាងកាយ។ មនុស្សភាគច្រើនដឹងពីអត្ថប្រយោជន៍នៃការធ្វើលំហាត់ប្រាណតាមបែប Aerobic។

ជាមួយនឹងការធ្វើលំហាត់ប្រាណបែប Aerobic អ្នកគួរតែចំណាយពេលលើសពី ១៥០នាទីក្នុងមួយសប្តាហ៍។ បើយោងតាមលោកស្រីសាស្ត្រាចារ្យ Kenny​ បានណែនាំឱ្យដើរឱ្យបានច្រើន ការដើរ គឺជាការហាត់ប្រាណដ៏ល្អឥតខ្ចោះមួយសម្រាប់ការពាររាងកាយ និងសុខភាព។

៧.កំណត់ពេលគេង

អ្នកត្រូវដឹងពីលំនាំនៃការគេង ដើម្បីផ្លាស់ប្តូរភាពចាស់របស់អ្នក។ អ្នកជំនាញបានណែនាំថា មនុស្សចាស់មិនគួរគេងក្រោយម៉ោង 3 រសៀលនោះទេ ព្រោះវានឹងរំខានដល់ចង្វាក់ Circadian ធ្វើឱ្យបាត់បង់ថាមពល និងកម្លាំងរបស់អ្នក។ មនុស្សម្នាក់ៗគួរគេងត្រឹមតែ 20 នាទីប៉ុណ្ណោះនៅពេលថ្ងៃ។

 

 


Daddy_Rath (ប៉ាប៉ារតន៍)
អំពីអ្នកនិពន្ធ
ក្ដីស្រមៃរបស់ខ្ញុំចង់ឃើញកុមារកម្ពុជាខ្លាំង មិនចាញ់បរទេស ដោយសង្ឃឹមថាដៃទាំងទ្វេរបស់ខ្ញុំដែលខំតាក់តែងអត្ថបទនេះអាចជួយបាន។

អត្ថបទសរុប៖ 1711

អត្ថបទពេញនិយមប្រចាំខែ

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia