ជំងឺ
អាហារ៧ប្រភេទនេះល្អបំផុតចំពោះអ្នកជំងឺដែលមានបញ្ហាតម្រងនោម
Phoak Mary
September 23 2022
4.7 K views

តម្រងនោម គឺជាសរីរៈមួយដ៏សំខាន់ នៃរាងកាយរបស់មនុស្សយើង ប៉ុន្តែវាក៏ងាយប្រឈម ក្នុងការកើតជំងឺជាច្រើនប្រភេទផងដែរ ។ ការគ្រប់គ្រង សម្ពាធឈាម និងកម្រិតជាតិស្ករ ក្នុងចរន្តឈាម​ មិនបានល្អ គឺជាមូលហេតុ ដ៏សំខាន់ ដែលបណ្ដាលឲ្យ កើតជំងឺខ្សោយតម្រងនោម ។ ករណីនេះ ការយល់ដឹងពី របបចំណីអាហារ ដែលអាចជួយសម្រួល ដល់ដំណើរការ និងធ្វើឲ្យតម្រងនោម មានសុខភាពល្អ គឺជារឿងដ៏ចាំបាច់ ។ យោងតាមគេហទំព័រ healthline.com មានអាហារ៧ ប្រភេទ ដែលល្អបំផុត សម្រាប់អ្នកខ្សោយតម្រងនោម ។

១. ស៊ុត៖ ស៊ុតផ្នែកពណ៌ស សម្បូរដោយជាតិប្រូតេអីន ដែលមានគុណប្រយោជន៍ ចំពោះអ្នកជំងឺខ្សោយតម្រងនោម ​ជាពិសេសអ្នកជំងឺ ដែលព្យាបាលតាមរយៈការលាងឈាម ។  

២. ខ្ទឹមស៖ សម្បូរដោយ វីតាមីន C វីតាមីន B6 និងសារធាតុប្រឆាំងការរលាក ដែលជួយការពារ សុខភាពតម្រងនោមបានផងដែរ ។

៣. ប្រេងអូលីវ៖ ជាប្រភេទខ្លាញ់ ដ៏ល្អចំពោះសុខភាព គ្មានផ្ទុកជាតិផូស្វរ ប៉ុ​ន្តែមានកាឡូរីខ្ពស់ ព្រមទាំងមានផ្ទុកសារធាតុ ប្រឆាំងការរលាក ជួយឲ្យតម្រងនោម មានសុខភាពល្អ ។

៤. ម្រេច៖ សម្បូរដោយវីតាមីន C វីតាមីនA មានប៉ូតាស្យូមទាប និងមានផ្ទុកសារធាតុ ប្រឆាំងការរលាក ដែលមានគុណប្រយោជន៍ ចំពោះសុខភាព តម្រងនោម ។

៥. ខ្ទឹមបារាំង៖ គ្មានជាតិអំបិល តែសម្បូរដោយវីតាមីនB និងវីតាមីនC ព្រមទាំងមានជាតិសរសៃផង ខ្ទឹមបារាំង​ ពិតជាអាហារដ៏ល្អ ចំពោះអ្នកដែលមានបញ្ហាតម្រងនោម ។

៦. ម្នាស់៖ ខុសពីផ្លែចេក និងផ្លែក្រូច ដែលមានផ្ទុកជាតិប៉ូតាស្យូមខ្ពស់ ផ្លែម្នាស់ មានផ្ទុកជាតិប៉ូតាស្យូមទាប ព្រមទាំងមានផ្ទុកវីតាមីន C មានជាតិសរសៃ និងមានអង់ស្ស៊ីម ឈ្មោះ bromelain ដែលមានសមត្ថភាព ជួយការបន្ថយការរលាកក្នុងបានផងដែរ ។

៧. សាច់ត្រី៖ មានជាតិប្រូតេអីន មានផ្ទុកជាតិខ្លាញ់តិច និងមានសារធាតុ សំខាន់ផ្សេងៗទៀត ដែលមានគុណប្រយោជន៍ ចំពោះសុខភាពតម្រងនោម ។

បច្ចុប្បន្ននេះ មានបងប្អូនខ្មែរយើងជាច្រើន បានកើតជំងឺខ្សោយតម្រងនោម ដូចនេះសូមលោកអ្នក យកចិត្តទុកដាក់ ពិសេសលើរបបអាហារ ការពិសារទឹកជាដើម សូមកុំភ្លេចស្រលាញ់សុខភាពទាំងអស់គ្នា៕​

អត្ថបទដោយ៖ ហួ ភារ៉ា

 


Phoak Mary
អំពីអ្នកនិពន្ធ
ធ្វើឱ្យសុខភាពផ្លូវចិត្តរបស់មនុស្សជាតិទូទៅ រឹងមាំជាកាត្វកិច្ចដែលខ្ញុំត្រូវបំពេញ ។ មានអ្វីចង់ចែករំលែកអាចទំនាក់ទំនង: 097 71 51 233 Facebook Page : Mary Phoak Instagram : maryphoak. យើងបំពេញការងារដើម្បីកម្ពុជា មានសុខភាពរឹងមាំជាងមុន។

អត្ថបទសរុប៖ 1990

អត្ថបទទាក់ទង
អត្ថបទពេញនិយមប្រចាំខែ

#អាហារ

ពេលព្រឹកផឹកភេសជ្ជៈ ១នេះ ដេញជាតិពុលថែសម្រស់ ពង្រឹងថ្លើម និងប៉ូវតម្រងនោម
Tror Sopheap
October 9 2025
6.2 K views

#ជំងឺ

មន្ទីរពេទ្យកាល់ម៉ែតបញ្ជាក់ថា កត្តាទាំងនេះនាំឱ្យកើតដុំមហារីកបំពង់ក
Tror Sopheap
October 6 2025
6 K views

#ជំងឺ

កែខ្លួនឡើង! វេជ្ជបណ្ឌិតប្រាប់ថា ២ទម្លាប់នេះខូចទាំងស្បូន ខូចទាំងតម្រងនោមទាំងវ័យក្មេង
Tror Sopheap
October 5 2025
5.3 K views

#ចិត្តសាស្ត្រ

វេជ្ជបណ្ឌិតថា៖ ការរួ/.មភេ//.ទជួយរក្សាសម្រស់ និងឆាប់គេងលក់
Tror Sopheap
October 8 2025
4 K views

#ជំងឺ

ប្រយ័ត្នផង! រោគសញ្ញាមទាំង១០ ស្រ្តីកើតមហារីកដៃស្បូន
Tror Sopheap
October 2 2025
4 K views

#ចិត្តសាស្ត្រ

មនុសស្ស្រីមានប្តី កុំបណ្តោយខ្លួនណា! ព្យាយាមធ្វើរឿង ២នេះ ទើបខ្លួនកាន់តែមានតម្លៃ
Tror Sopheap
October 9 2025
3.7 K views

Cambodia most reliable health website aiming to help Cambodian people spend less and live more out of life.

ទំនាក់ទំនងពួកយើង

#HH36, St 265, Sangkat Teok Laok III, Khan Toul Kork

sam.businesscambodia@gmail.com

(+855) 98 850 854 / (+855) 17 300 755 / 93 300 755

©2024 Healthy Cambodia. All Rights Reserved.

Developed by: Technology Cambodia